សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 18, 2013

គណបក្ស​សង្គ្រោះ​ជាតិបន្ថែម​ដំបូល​តង់​ជាច្រើន​ទៀត​នៅ​ទីលាន​ប្រជាធិបតេយ្យ​

រោងដែលសង់បន្ថែមជូនបាតុករ
គណបក្ស​សង្គ្រោះ​ជាតិ ដែលដឹកនាំ​បាតុក​កម្ម​មហា​ជន ដើម្បី​ឲ្យមានការផ្លាស់ប្ដូរមេដឹកនាំ និង​បោះឆ្នោតឡើងវិញ បានសាងសង់​រោង​រាប់រយ​ម៉ែត្រ​ទៀត ដើម្បីផ្ដល់​ការ​ស្នាក់នៅ ដល់បាតុករមកពី​ខេត្ត  ដែល​ធ្វើឲ្យតង់​ដំបូល នៅ​ទីលាន​ប្រជាធិប​តេ​យ្យ កាន់តែ​ធំ​ជាង​មុន ខណៈ​សម្បុរ​ស​ជន​បន្ត​ផ្ដល់​ជំនួយ​កាន់តែ​កើនឡើង​។​
​តាម​អ្នករាយការណ៍ ព័ត៌មាន របស់VOD លោក ណាត​ សុភាព ​ដែលចុះ​ស្រង់​ព្រឹត្តិការណ៍ នៅ​ទីលាន​ប្រជាធិបតេយ្យ បានឲ្យដឹង​ថា​ ការបន្ថែមដំបូលតង់ បាន ធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ជា​ការឆ្លើយតបករណី​ចំនួន បាតុករ​ស្នាក់​នៅ​ពេលយប់ កាន់តែ​កើនឡើង។​
អ្នក​រាយ​ការណ៍ព័ត៌មាន បាន​បន្តថា កាលពី​យប់​ថ្ងៃ​អង្គារ និង​ព្រឹក​ថ្ងៃ​ពុធ​នេះ មានម្ចាស់​ជំនួយ​ធំ​មួយ បានចុះ​ចែក​អាវ​រងារ ជូន​បាតុករ រាបរយ​នាក់ ដែល​ត្រូវ​ស្នាក់​នៅ​ពេលយប់។

​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា ខ្លួននឹងធ្វើបាតុកម្ម​រយៈ ពេល៣​ខែ គឺ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែមិនា ឆ្នាំ២០១៤ ហើយថា​ប្រសិនបើ​ពុំ​មាន​ការបោះឆ្នោត​ឡើងវិញ បាតុកម្ម ដំណាក់កាល​ទី៥ នឹងមានរូបភាពនិង​យុទ្ធសាស្ត្រ ខុសប្លែក​ពី​លើក​នេះទៀត​៕

No comments:

Post a Comment

yes