សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 13, 2014

ពល​រដ្ឋ​ខ្មែរ​នៅ​កូរ៉េបារាំងអូទ្រីសចេញ​ធ្វើ​បាតុ​កម្ម​ដាក់​សំពាធ​លើ​រដ្ឋា​ភិបាល​កម្ពុជា​

Protestor_Korea-20140113
ក្រុម​ពល​ករ ក្រុម​​និស្សិត​ និង​​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ទៅ​រស់​នៅប្រទេសកូរ៉េ ​​ប្រមាណ ២​ពាន់​នាក់ជួប​ជុំ​គ្នា​នា​ទីលាន​ប្រជាធិបតេយ្យ កណ្ដាល​ទីក្រុង​សេអ៊ូល និងបាន​ហែ​ក្បួន​បាតុកម្ម​នៅ​ក្រោម​សីតុណ្ហភាព​ដ៏​ត្រជាក់ ក្រោម​ដក​៧​អង្សា នៅ​តាម​ផ្លូវ​ខ្លះ ក្នុង​ក្រុង​សេអ៊ូល ដើម្បី​ប្រឆាំង​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ បាញ់​សម្លាប់ បង្ក្រាប​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ផ្លូវ​វ៉េងស្រេង ដោយឲ្យរដ្ឋាភិបាលធ្វើការដោះលែងកម្មករដែលត្រូវបានចាប់ខ្លួន និងផ្តល់ប្រាក់ខែ​សមរម្យ​ដល់​មន្ត្រី​រាជការ​និង​ កម្មករ កម្មការិនី និង​ទី​៤ ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។
នៅ​ប្រទេស​បារាំង ចុង​សប្ដាហ៍​នេះ សមាគម​សាមគ្គី​កូន​ខ្មែរ​ច្រើន​រយ​នាក់ បាន​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្រុង​ប៉ារីស ទាមទារ​ឲ្យ​កម្ពុជា បោះ​ឆ្នោត​ឡើង​វិញ ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ទាមទារ​ឲ្យ​ដោះលែង​មនុស្ស ២៣​នាក់ ដែល​ពួកគេ​យល់​ឃើញ​ថា គ្មាន​កំហុស ឲ្យ​មាន​សេរីភាព​វិញ។
នៅ​ឯ​ប្រទេស​អូទ្រីស​វិញ ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌​ដល់​កម្មករ​ខ្មែរ ពិសេស​ស្នើ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​ពួក​កម្មករ​ដល់ ១៦០​ដុល្លារ។

ជនជាតិ​អង់គ្លេស​ក៏​បាន​ឈឺ​ឆ្អាល​ចំពោះ​ការ​បាញ់​សម្លាប់​កម្មករ​ខ្មែរ​ ដែរ ដោយ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ចក្រភព​អង់គ្លេស ដោយ​លើក​បដា​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស ២៣​នាក់​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ បញ្ឈប់​ការ​ប្រើ​ហិង្សា​លើ​កម្មករ និង​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​រស់​នៅ​បាន​សមរម្យ។ ដកស្រង់ពីគេហទំព័ត៌វិទ្យុអាស៊ីសេរីដែលបានចេញផ្សាយកាលពីថ្ងៃ១២ មករា ម្សិលម៉ិញ។

No comments:

Post a Comment

yes