សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 13, 2014

ខ្មែរកម្ពុជាក្រោមស្នើលោកហ៊ុនសែនលើកយក​បញ្ហា​របស់​ពួក​គេ​ប្រាប់​នាយករដ្ឋមន្ត្រី​វៀតណាម​​

តំណាង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ស្នើឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកយក​បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​មក​លើ​ពួកគេ ដែល​ជា​ម្ចាស់​កំណើត​ប្រទេស​នោះ ប្រាប់​ទៅ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។​
​លិខិត​របស់​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី បាន​ស្នើ​ឲ្យ​ដោះលែង ព្រះ​ភិក្ខុ ថាច់ ធឿន លីវ នី ថាច់ ភូមិ​រិន្ទ និង ថាច់ វន្ថា ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម​កាត់ទោស​ពី​២​ដល់​៦​ឆ្នាំ​។ បន្ថែម​ពី​នោះ ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង ពុទ្ធបរិស័ទ​៤​រូប​ទៀត ដែល​អាជ្ញាធរ​វៀតណាម​កាត់ទោស​ពី​១០​ខែ​ទៅ​១​ឆ្នាំ ដោយសារ​តែ​គាំទ្រ​ព្រះសង្ឃ​ទាំងនោះ​។​
​ក្រៅពីនោះ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ក៏​ស្នើ​ឲ្យ​វៀតណាម​គោរព​សិទ្ធិមនុស្ស ដោយ​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​រៀនសូត្រ​ពី​អក្សរសាស្ត្រ​ខ្មែរ​ដោយ​សេរី មាន​សិទ្ធិ​បង្កើត​សមាគម និង​សិទ្ធិ​នយោបាយ​ជា​ដើម​។​

​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់​យ៉ុង កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ ដើម្បី​រិត​ចំណង​សាមគ្គីភាព​កម្ពុជា​-​វៀតណាម​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត ព្រមទាំង​សម្ពោធ​មន្ទីរពេទ្យ​ចារី ប្រចាំ​កម្ពុជា និង​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់ ក្នុង​ស្រក​កោះធំ ខេត្ត​កណ្តាល​៕

No comments:

Post a Comment

yes