សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 12, 2014

លោកសមរង្ស៉ីអំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ឈប់​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​តាម​បញ្ជា​​

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថតដោយ តាំង វីដា)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៉ី​ នៅ​ថ្ងៃ​អាទិត្យ​នេះ អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ប្រកាន់​យក​ធម៌​អហិង្សា ឈប់​ប្រើ​អាវុធ​បាញ់សម្លាប់​ពលរដ្ឋ​ខ្លួនឯង បើ​ទោះបី​មាន​បញ្ជា​ពី​ថ្នាក់លើ​ក៏ដោយ។​
​ការ​ថ្លែង​របស់​មេបក្ស​ជំទាស់​មួយ​នេះ ធ្វើឡើង​នៅ​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​១២​ខែ​មករា​នេះ ក្នុង​ពិធី​ចុះ​ជួបប្រជាពលរដ្ឋ និង​សកម្មជននៅ​ទី​រួម​ខេត្តបាត់ដំបង​។ ក្នុងពេល​សំណេះ​សំណាង​នោះ លោក សម រង្ស៉ី បាន​យក​ឱ​កាស​នោះ អំពាវនាវ​ឲ្យកម្លាំងប្រដាប់អាវុធ ប៉ូលីស ទាហាន​ទាំ​ងអស់ មេត្តា​កុំ​ស្តាប់​តាម​បញ្ជាក្នុងករណីដែល​ថ្នាក់ដឹកនាំ​បញ្ជា​ឲ្យ​បាញ់សម្លាប់​ខ្មែរ​គ្នា​ឯង។​
​លោក សម រង្ស៉ី ​ទទូច​ឲ្យកម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ ត្រូវប្រកាន់យក​ធម៌​អហិង្សា រួមចំណែក​ការពារ​និង​កសាង​ជាតិ។​
​កា​រអំពាវនាវ​របស់​មេបក្ស​ប្រឆាំង​រូបនោះ ធ្វើឡើងតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីកងម្លាំងប្រដាប់អាវុធ​ច្រើន​រយ​នាក់ ត្រូវបាន​គេ​បញ្ជូន​ចេញពី​បន្ទាយ មក​ទប់ស្កាត់កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុង​មួយខែ​។​

ការទប់ស្កាត់​នៅ​ពេល​នោះ បាន​ប៉ះទង្គិច​គ្នា  បណ្តាល​ឲ្យ​សមត្ថកិច្ច​មួយ​ចំនួនរ​ងរបួស កម្មករ​៥​នាក់​ត្រូវ​គេ​បាញ់សម្លាប់ ប្រមាណ​ជា​៤០​នាក់​ទៀត បាន​រងរបួស និង​២៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន៕

No comments:

Post a Comment

yes