សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 12, 2014

លោកស៊ូយ៉ាប្រាសាទស៊ូប៊ែរឌីមកដល់កម្ពុជាដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេលមួយសប្តាហ៍

LIM-014f

លោក ស៊ូយ៉ា ប្រាសាទស៊ូប៊ែរឌី  អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ទទួលបន្ទុកសិទ្ធិ មនុស្សនៅកម្ពុជា (អ​​.​ស​.​ប) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង ១៩ និង៤០នាទី យប់ ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៤  ពោលគឺ​ក្រោយលោក ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។
តាមគម្រោងការ លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា នឹង​បំពេញ​ទស្សនកិច្ច មកកាន់​​ប្រទេស​កម្ពុជា រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ២០១៣ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​នូវសា្ថ​​ន​ការណ៍​ហិង្សា នៃ​ការប៉ះទង្គិច​គ្នា​រវាង​កង​សមត្ថកិច្ច និង​ក្រុមកម្មករ កាលពី​សប្តាហ៍​មុន​។
សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គការសហប្រជាជាតិ ​បង្ហាញថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លើក​នេះ លោក ស៊ូ​ប៊ែ​ឌី មាន​គម្រោង​ជួប​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា សកម្មជន​សិ​ទិ្ធ​មនុស្ស មេដឹកនាំ​សហគមន៍ និង​មន្ត្រី​ប្រទេស​ផ្តល់ជំនួយ ជាដើម​។​
ក្នុងព្រឹត្តិការណ៍​កាលពី​សប្តាហ៍​ មុន នៃ​ការប៉ះទង្គិច​ដ៏​ហិង្សា​ រវាង​សមត្ថកិច្ច​ចម្រុះ និង​សកម្មជន​សិទ្ធិមនុស្ស កម្មករ និង​គណបក្សសង្គ្រោះជាតិ បាន​នាំ​ឱ្យសហគមន៍ជាតិ និង​អន្តរជាតិ ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង។យ៉ាងហោចណាស់ មនុស្ស​ស្លាប់ ៥ នាក់ និង​ជាង ៣០ នាក់ រង​របួស​ នៅ​តំបន់ឧស្សាហកម្ម​កាត់ដេ​រ កាណាឌីយ៉ា តាមផ្លូវ​វេ​ង​ស្រេង​ រាជធានីភ្នំពេញ។
នៅ​ថ្ងៃទី១២ ខែមករា​នេះ លោក ង្វៀន តាន់​យ៉ុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាមបាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ នៅវេលា​ម៉ោង៤និង១៥នាទី​រសៀល​ តែលោក​ស៊ូ​រិ​យ៉ា ប្រាសាទ ស៊ូ​បេ​ឌី  អ្នករាយការណ៍​ពិសេស​ អ​​.​ស​.​ប ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ក៏​បានធ្វើ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែរតែនៅម៉ោង ១៩ និង៤០នាទីយប់ គឺក្នុងថ្ងៃតែមួយ៕

No comments:

Post a Comment

yes