សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 13, 2014

ពលរដ្ឋ​តវ៉ា​មុខ​ការិយាល័យ​អ.ស.ប​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២៣​នាក់

តវ៉ា អ.ស.ប ៦១០
ក្រុម​អ្នក​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​
និង​កម្មករ ២៣​នាក់ នៅ​ខាង​មុខ​ការិយាល័យ អ.ស.ប ទទួល​
បន្ទុកសិទ្ធិ​មនុស្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០១៤

ក្រុម​អ្នក​តវ៉ា​ប្រមាណ ១០០​នាក់ នៅ​ថ្ងៃ​ទី​១៣ មករា បាន​នាំ​គ្នា​តវ៉ា​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ ២៣​នាក់ នៅ​គុក​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម។

អ្នក​តវ៉ា​ទាំង​នោះ​មាន​តំណាង​សហជីព​នានា រួម​ទាំង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ការ​រឹប​អូស​យក​ដីធ្លី​នៅ​បឹងកក់ និង​បុរីកីឡា បាន​ស្រែក​ទាមទារ​នៅ​មុខ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ហើយ​បាន​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ចំនួន ២៣​នាក់ ​នៅ​គុក​ត្រពាំងផ្លុង។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ចេញ​មក​ទទួល​ញត្តិ​ហើយ​បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា​ថា នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ៕

No comments:

Post a Comment

yes