ទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា
ស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ភាគច្រើនបំផុត នៅបរទេស មិនមានវេបសាយ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីប្រទេសកម្ពុជាឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយ ដែលចុះផ្សាយនៅថ្ងៃអាទិត្យនេះ ដោយវេបសាយភាសាអង់គ្លេស www.thecambodiaherald.com ។
វេសាយ www.thecambodiaherald.com បានផ្អែកទៅលើរបាយការណ៍បញ្ជីឈ្មោះស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា នៅបរទេស ដែលបានដាក់ផ្សាយនៅក្នុងវេបសាយ របស់ក្រសួងការបរទេសកម្ពុជា www.mfaic.gov.kh។
វេសាយ www.thecambodiaherald.com បានផ្សាយថា ក្នុងចំណោមស្ថានទូត និងអគ្គកុងស៊ុលកម្ពុជាចំនួន ៤២ ដែលស្ថិតនៅក្នុងបញ្ជីនោះ គឺមានតែស្ថានទូត និងអគ្គកុងស៊ុលចំនួនប្រាំប៉ុណ្ណោះ ដែលមានវេបសាយត្រឹមត្រូវ។ ស្ថានទូតនោះ គឺមានមូលដ្ឋាននៅអូស្ត្រាលី នៅវ៉ាស៊ីនតោនសហរដ្ឋអាមេរិក និងនៅចក្រភពអង់គ្លេស ចំណែកអគ្គកុងស៊ុល ដែលមានវេបសាយនោះ គឺមានមូលដ្ឋាននៅទីក្រុងឡូវែល និងញូវយ៉កប្រទេសអាមេរិក។
ដោយមិនមានវេបសាយត្រឹមត្រូវ ស្ថានទូតកម្ពុជាប្រចាំនៅបរទេស បានខកខានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីប្រទេសកម្ពុជា ដើម្បីទាក់ទាញទេសចរណ៍បរទេស និងអ្នកវិនិយោគបរទេស អោយមកកាន់ប្រទេសកម្ពុជា៕
No comments:
Post a Comment
yes