សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 15, 2014

លោកហ៊ុនសែនស្នើ​ឲ្យ​លោក​សុរិយាជំរុញ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ចូល​សភា​​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ/ណាត សុភាព

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជា ជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ឲ្យជួយ​ឲ្យ​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​ជា​មុន​សិន ដើម្បី​ជា​ការឈាន​ដល់​ការទម្លាយ​ភាពជាប់គាំង​នយោបាយ​បច្ចុប្បន្ន​។​
​លោក ហ៊ុន សែន បាន​លើកឡើង​បែប​នេះ​ក្នុង​ជំនួប​ជាមួយ​លោក សុរិយា ស៊ូ​ប៊ែ​ឌី រយៈពេល​៣​ម៉ោង​និង​៣០​នាទី នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា​។
​បន្ទាប់​ពី​ជំនួប​ចប់ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក ឱម យិនទៀង បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា លោកនាយក​រដ្ឋមន្ត្រី បាន​សុំឲ្យ​លោក ស៊ូ​ប៊ែ​ឌី ជួយ​ជំរុញ​គណបក្សប្រឆាំង​ចូលរួម​ក្នុង​សភា ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ <<​ជំហរ​របស់​ខាង​រដ្ឋាភិបាល យ៉ាងដូចម្តេច​? គឺ​សម្តេច​ហ៊ុន សែន បាន​ប្រសាសន៍ថា យើង​នៅ​រក្សា​ទ្វារ​ចរចា បើកចំហ​បូក​ជាមួយនឹង យើង​ខិតខំ​ថ្នាក់ថ្នម​សភាព​ការ កុំឲ្យ​តែ​ទៅដល់​ថា្នក់​ផ្តួលរំលំ នោះ​យើង​មិន​អាច​អត់អោន​ឲ្យបាន​ទេ​។ ទោះបី​កន្លងមក​មាន​កំហុស បទល្មើស ស្អី​ក៏ដោយ យើង​នៅ​ខិតខំ​ថ្នាក់ថ្នម​សភាព​ការ​ដើម្បី​ទុក​ចរចា​ជាមួយ​គ្នា លើ​បញ្ហា​នេះ​។ ដំណោះស្រាយ​នៃ​ការ​ទាល់ច្រក​នេះ តាម​ទស្សនៈ​របស់​សម្តេច គ្មានអ្វី​ក្រៅពី​រដ្ឋសភា​ដើម្បី​ដោះស្រាយ​ទេ ពីព្រោះ​កិច្ចការ​ទាំងអស់​នៅ​រដ្ឋសភា​>>​។​
​អ្នកវិភាគ​ឯករាជ្យ​លោក សុខ ទូច ដាក់​ចម្ងល់​ថា ហេតុអ្វី​បានជា​គណបក្ស​ទាំងពីរ មិន​បើក​ជំហរ​ចរចា​គ្នា​តែ​ម្តង ដោយ​មិន​ចាំបាច់​ពឹងពាក់​បរទេស​។ លោក​ថា ការដាក់​លក្ខខណ្ឌ​ចរ​ចា​​ជាមុន គឺជា​ជម្រើស​ល្អ​សម្រាប់​គណបក្ស​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​បញ្ហា និង​ជៀសវាង​ភាគី​ម្ខាងៗ​ច្រាន​ចោល​សំណើ​​រៀងខ្លួនៗ​ដូច​ពេល​មុន​ទៀត​ «​យល់​ថា​ការ​ដែល​ស្នើ​សុំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់ លោក សុរិយា ស៊ូ​ប៊ែ​ឌី ដើម្បី​ឲ្យ​គណបក្សប្រឆាំង​ចូល​សភា ខ្ញុំ​ថា​ហេតុអ្វី​បានជា​ខ្មែរ​មិន​ចូល​និយាយ​គ្នា​ទៅ ចាំបាច់​ឲ្យ​ភាសា​ទី​ពីរ​បកប្រែ​ធ្វើ​អី បើសិនជា​ចង់​ចូល​គាត់​ត្រូវតែ​មាន​លក្ខណ្ឌ​ធ្វើ​អី ពី​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​អត់​មានលទ្ធភាព​ធ្វើការ​វិសោធនកម្ម​ច្បាប់​បានទេ ចឹង​ដើម្បី​ចៀសវាង​ចូលទៅ អត់​មាន​ការងារ​ធ្វើ​ឬ​បំពេញ​ការ​ត​ព្វ​កិច្ច​»​។​​
​សម្រាប់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង​យ៉ាង​ខ្លី​ថា គណបក្ស​នេះ មិន​ចូល​សភា​មុន​ចរចា​ឡើយ ហើយ​ការចរចា​អាច​មាន​លទ្ធផល លុះណាតែ​គណ​បក្ស​​ប្រជាជន​កម្ពុជា ព្រម​ទទួលយក​របៀបវារៈ ដែល​បក្សប្រឆាំង​នេះ​ទាមទារ ដើម្បី​ឈានដល់​ការដោះស្រាយ​បញ្ហា​នយោបាយ​ទាំងស្រុង​ <<​អត់​មាន​ចូល​ប្រជុំ​ហើយ បាន​មាន​ការចរចា​ក្រោយ​ទេ នោះ​គឺ​ធ្វើ​ទៅ​មិន​រួច​ទេ​។ សុំឲ្យ​មាន​ការចរចា​ជាមុនសិន ហើយ​ការចរចា​ត្រូវ​ផ្តោត​លើ​របៀបវារៈ​ពីរ​។ ទី​១ ការបោះឆ្នោត​ឡើងវិញ ហើយ​ទី​២ ការកែទម្រង់​ការបោះឆ្នោត​។ ហើយ​មុន​ឈាន​ទៅ​ដល់​ការចរចា ត្រូវ​រក្សា​នូវ​បរិយាកាស​នយោបាយ​ឲ្យ​ស្ងប់ស្ងាត់ ដោះលែង​អ្នក​ដែល​ត្រូវ​ចោទប្រកាន់ ដោយ​អយុត្តិធម៌ ហើយ​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា​មកលើ​បាតុករ​>>​។​
​លោក ឱម យិនទៀង  ឲ្យដឹងទៀតថា លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ទៅ​លោក ស៊ូ​ប៊ែ​ឌី​ថា គណបក្សប្រឆាំង មាន​សិទ្ធិ​កោះហៅ​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល មក​សាកសួរ ហើយ​នាយក​រដ្ឋមន្ត្រី ក៏​ចង់ឲ្យ​គណបក្ស​ប្រឆាំង ត្រួតពិនិត្យ​មើល​សមាជិក​របស់​រដ្ឋាភិបាល​ផងដែរ ដើម្បី​ជាការ​សម្រួល​ការងារ​។​ លោក ឱម យិនទៀង  បញ្ជាក់ទៀតថា លោក​ ស៊ូ​ប៊ែ​ឌី បាន​ទទួលយក​សំណើ​​របស់​លោក​ ហ៊ុន សែន​៕

No comments:

Post a Comment

yes