សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 15, 2014

គណបក្ស​សង្គ្រោះ​ជាតិស្នើសុំ​ជួប​តំណាង​កម្មករ២៣​នាក់ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ បាន​ដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ជួប​សួរសុខទុក្ខ​តំណាង​កម្មករ​ទាំង ២៣​រូប ដែល​រង​ការចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​កំពង់ចាម​។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​វី​អូ​ឌី​ដឹងថា នៅ​ព្រឹក​មិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​ឲ្យ​គណៈប្រតិភូ​គណបក្ស​ចំនួន​២០​រូប បាន​ទៅ​សួរសុខទុក្ខ​តំណាង​កម្មករ​២៣​រូប ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ក្នុង​គោលបំណង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យមាន​ការដោះលែ​ង​ពួកគេ​ទាំងនោះ​។ លោក​ថា គណៈប្រតិភូ​​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​ស្នើសុំ​ជួប​តំណាង​កម្មករ​ទាំង​២៣​រូប នៅ​ចន្លោះ​ថ្ងៃទី​១៦ ដល់​ថ្ងៃ​ទី​២៥​ ខែ​មករា​នេះ​។
បើ​តាម​លោក​យឹម សុវណ្ណ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួលយក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ ប៉ុន្តែ​នៅ​ពុំទាន់​មាន​ការឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​។​

​អ្នក​ទាំង​២៣​នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​នោះ មាន​លោក​វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ចាន់ ពុទ្ធិ​ស័ក្ត ជា​តំណាង​សហគមន៍​បឹងកក់ លោក ថេង សាវឿន ប្រធាន​បណ្តាញ​កសិករ និង​កម្មករ​ចំនួន ២០​នាក់​ទៀត បាន​រង​ការ​ចោទ​ពី​បទ ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​២​និង​ទី​៣ ខែ​មករា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខាង​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រាជធានី​ភ្នំពេញ​៕

No comments:

Post a Comment

yes