សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

ព្រះសង្ឃ​និង​ពលរដ្ឋ​ធ្វើ​បុណ្យ​ជូន​អ្នក​ស្លាប់​៤​នាក់​នៅ​វ៉េងស្រេង

កម្មករ វ៉េងស្រេង ៦១០
១៦-មករា-១០១៤៖ ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឧទិស​កុសល​ដល់​អ្នក​
ស្លាប់ ៤​នាក់ ដោយសារ​ការ​បង្ក្រាប​របស់​កម្លាំង​អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង

បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង ៥០០​នាក់​និង​អង្គ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា បាន​រួម​គ្នា​ធ្វើ​បុណ្យ​ទក្ខិណានុប្បទាន​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​កម្មករ​បួន​នាក់​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​​បង្ក្រាប​បាតុកម្ម​របស់​កម្មករ នៅ​តំបន់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ មករា កន្លង​ទៅ​នោះ។

ពិធី​នេះ​ធ្វើ​នៅ​ភូមិ​បឹងកក់ ដោយ​មាន​ក្រុម​គ្រួសារ​សព​កម្មករ​ទាំង​បួន​នាក់​ចូល​រួម និង​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​សិទ្ធិ​មនុស្ស​ចូល​រួម​ផង​ដែរ។
ក្នុង​ពិធី​នោះ​ដែរ ក្រុម​គ្រួសារ​សព សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ព្រម​ទាំង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ជន​ដៃដល់​ក្នុង​ការ​បាញ់​សម្លាប់​កម្មករ​ទាំង​បួន​នាក់​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ប្ដឹង​ទាមទារ​សំណង​មួយ​ចំនួន​ទៀត៕

No comments:

Post a Comment

yes