សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 21, 2014

សហព័ន្ធ​សហជីព​ចំនួន​១៨​ចាប់​ផ្ដើម​ចែក​ចាយ​ខិត្តប័ណ្ណ​អំពាវនាវ​កម្មករ​ចូល​រួម​កូដកម្ម

កម្មករ​​លើក​​បដា​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ តវ៉ា​នៅ​ក្បែរ
​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣

សហព័ន្ធ​សហជីព និង​សមាគម​ធំៗ​សរុប​ចំនួន ១៨ ចាប់​ផ្ដើម​យុទ្ធនាការ​ចែក​ចាយ​ខិត្តប័ណ្ណ​ដល់​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ សហគ្រាស ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ​ត​ទៅ ដើម្បី​អំពាវនាវ​ឲ្យ​កម្មករ​ចូល​រួម​សកម្មភាព ពហិការ​មិន​ធ្វើ​ការ​ថែម​ម៉ោង វេទិកា​សាធារណៈ និង​មហា​កូដកម្ម​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៤។
សហភាព​សហជីព នៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​កុម្ភៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ សុំ​ឲ្យ​ភ្នាក់ងារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ស្ថានទូត អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ជួយ​ឃ្លាំ​មើល​សកម្មភាព​ចែក​ចាយ​ខិត្តប័ណ្ណ​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការ​រារាំង និង​ឃាត់​ខ្លួន​អ្នក​ចែក​ចាយ​ពី​សំណាក់​អាជ្ញាធរ​ដែន​ដី។
លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​២១ កុម្ភៈ ថា ខិត្តប័ណ្ណ​ដែល​ត្រូវ​ចែក​ចាយ​នោះ​មាន​ចំនួន ២០​ម៉ឺន​ច្បាប់ ចែក​ជូន​ដល់​កម្មករ​ដែល​ជា​សមាជិក​របស់​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​១៨ មន្ត្រី​រាជការ គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។
កូដកម្ម​ដែល​គ្រោង​ធ្វើ​នៅ​ខែ​មីនា នោះ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក ដោះស្រាយ​បញ្ហា​ចំនួន ៧​ចំណុច។ ទី​១ សុំ​ដោះ​លែង​ជន​ជាប់​ចោទ​ទាំង ២១​នាក់ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ២៣​នាក់​ទាំង​ស្រុង។ ទី​២ ស្នើសុំ​ឲ្យ​មាន​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ឡើង​វិញ។ ទី​៣ ត្រូវ​ដាក់​ទោស​ដល់​ជន​ល្មើស​ដែល​បាន​ប្រើ​ហិង្សា និង​សម្លាប់​កម្មករ ព្រម​ទាំង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ដែល​បាត់​បង់​ជីវិត រង​របួស និង​ជាប់​ឃុំ​ឃាំង។ ទី​៤ រដ្ឋាភិបាល​ត្រូវ​ដក​បម្រាម​នៃ​ការ​ជួប​ជុំ​ជា​សាធារណៈ​មិន​ឲ្យ​លើស​ពី ១០​នាក់​ចេញ។
ទី​៥ តំណាង​ក្រុមហ៊ុន​ត្រូវ​ដក​បណ្ដឹង​ដែល​ប្រឆាំង​សហជីព និង​កម្មករ​និយោជិក​ទាំងអស់។ ទី​៦ និយោជក​ត្រូវ​ទទួល​យក​កម្មករ​ដែល​បាន​បញ្ឈប់​ពី​ការងារ ឲ្យ​ចូល​ធ្វើ​ការ​វិញ និង​ត្រូវ​បង់​ប្រាក់​រំឭក​ដល់​ពួក​គេ និង​ទី​៧ និយោជក​ត្រូវ​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​ដល់​កម្មករ ក្នុង​អំឡុង​ពេល​កម្មករ​ធ្វើ​កូដកម្ម​កន្លង​មក។

No comments:

Post a Comment

yes