សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 18, 2014

បាក់​អគារ​នៅ​កូរ៉េ​ខាងត្បូង​ស្លាប់​និស្សិត​១០​នាក់ និង​ជាង​១០០​នាក់​រងរបួស​​

ក្រុមសង្គ្រោះកំពុងបន្តស្វែងរកមនុស្សក្នុងគំនរបាក់បែករបស់
អគារដែលបានរលំ (រូបថតពី៖ AFP)

បាក់​អគារ​នៅ​កូរ៉េ​ខាងត្បូង​ស្លាប់​និស្សិត​១០​នាក់ និង ជាង​១០០​នាក់​ផ្សេង​ទៀត​រងរបួស នៅក្នុង​ពិធី​ជួបជុំ​រវាង​និស្សិត​ជំនាន់​មុន និង និស្សិត​ជំនាន់​ក្រោយ  នៅក្បែរ​ទីក្រុង​សេ​អ៊ូ​ល​នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​
​សារព័ត៌មាន​ Channel News Asia ចុះផ្សាយ​ថា ក្នុងពេល​បាក់​អគារ​នេះ មាន​និស្សិត​៥៦០​នាក់​ចូលរួម ដែល​មាន​ការធ្វើ​បទ​បង្ហាញ និង​ប្រគុំ​តន្ត្រី​។ អគារ​បាក់​នៅពេលដែល​ពួកគេ​សម្រាក​ពិសារ​អាហារសម្រន់​នៅ​ម៉ោង​៩ និង​១៥​នាទី​យប់ ដែល​បណ្តាល​ឲ្យ​និស្សិត​យ៉ាងតិ​ច​១០​ស្លាប់ និង​ជាង​១០០​នាក់​រងរបួស​។​
​ក្រសួង​សន្តិសុខ និង​គ្រប់គ្រង​សណ្តាប់ធ្នាប់​សាធារណៈ បង្ហាញ​របាយការណ៍​ថា និស្សិត​ពីររូប​ដែល​មាន​របួសធ្ងន់​អាច​ប្រឈម​និង​ការស្លាប់ ខណៈ​និស្សិត​១០១​នាក់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​។​
​ចំនួន​និស្សិត​ត្រូវ​គេ​ជឿ​ថា នៅ​ខាងក្រៅ​គ្រប់​ចំនួន​ហើយ តែ​ក្រុមន្ត្រី​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ស្វែងរក​នៅក្នុង​អគារ​បាក់​នោះ​បន្តទៀត ដែល​រហូត​ដល់​ព្រឹក​ថ្ងៃ​អង្គារ​នេះ​មិន​ទាន់​រកឃើញ​អ្នក​ជាប់​ក្នុង​នោះ​ទៀត​ទេ​។

No comments:

Post a Comment

yes