សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 18, 2014

ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិនិងគណបក្ស​ប្រជាជន​កម្ពុជា​ជួប​គ្នា​នៅ​ម៉ោង​៩​ព្រឹក​នេះ​​

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ ជួប​គ្នា​នៅ​ម៉ោង​៩​ព្រឹក​នេះ នៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​ជជែក​បើកផ្លូវ​ទម្លុះ​ភាពជាប់គាំង​នយោបាយ​ជិត​៧​ខែ​មក ក្រោយពី​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ​២០១៣​។​
គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​ជួបគ្នា​នៅ​វិមាន​ព្រឹទ្ធសភា ដោយ​មាន​សមាសភាព​ម្ខាង​៣​រូប​ចូល​ជជែក​។​សមាសភាព​ខាង​គណបក្ស​សង្គ្រោះ​ជាតិ  រួមមាន​លោក សុន ឆ័យ លោកគួ​យ ប៊ុន​រឿន និង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​។ ចំណែក​សមាសភាព​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​រួមមាន លោក ព្រុំ សុខា លោក សក់ សេដ្ឋា និង​លោក កើត រិទ្ធ​។​
​ការជជែក​នៅ​ព្រឹកនេះ​គណបក្ស​សង្គ្រោះ​ជាតិ នាំ​យក​ចំណុច​ពីរ​ទៅ​ពិភាក្សា​គឺ​ការធ្វើ​កំណែទម្រង់​នៃ​ការបោះឆ្នោត និង ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ ឬ បោះឆ្នោត​មុន​អាណត្តិ​។ ចំណែក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​តែ​មួយ​ចំណុច​ទេ​គឺ រៀបចំ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត ស្រប​តាម​សេចក្តីប្រកាស​រួម​របស់​គណបក្ស​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​ឆ្នាំ​២០១៣​។​
បើ​ទោះ​ជា​របៀបវារៈ​នៃ​ការជជែក​របស់​គណបក្ស​ទាំងពីរ ហាក់​មិន​ទាន់​ស្របគ្នា​ទាំងស្រុង​ក៏ដោយ តែ​សម្រាប់​អ្នកតាមដាន​បញ្ហា​សង្គម​យល់ឃើញថា ការជួប​គ្នា​នេះ អាច​មាន​ផល​វិជ្ជមាន​ច្រើន​ព្រោះ​របៀបវារៈ​លើកឡើង​ប្រហាក់ប្រហែលគ្នា ហើយ​គណបក្ស​ទាំងពីរ​ហាក់​ចង់​បញ្ចប់​បញ្ហា​ដូចគ្នា​ដែរ​។

No comments:

Post a Comment

yes