កម្មករប្រមាណ ១០០នាក់ សន្លប់នៅថ្ងៃទី២៧ កុម្ភៈ នៅរោងចក្រគ្រីស្ទៀន ម៉ាទីន (Christian Martin) ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
លោក ប៊ុន នឿន តំណាងសហជីពស៊ីខាវឌូ (CCAWDU) ឲ្យដឹងថា មូលហេតុដែលនាំឲ្យកម្មករសន្លប់នោះ បណ្ដាលមកពីឈួលក្លិនចម្លែកក្នុងរោងចក្រ ធ្វើឲ្យកម្មករឈឺក្បាល វិលមុខ ហើយក្អួតមុនសន្លប់។
កម្មករដែលសន្លប់ទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយកម្មករដែលមិនសន្លប់បាននាំគ្នាចេញពីរោងចក្រឈប់ធ្វើការហើយ។
ដោយឡែកមានកម្មករ ២១នាក់ទៀត បានដួលសន្លប់នៅរោងចក្រស្បែកជើង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសារក្លិនកាវបិទស្បែកជើងថ្មី ទើបយកមកប្រើប្រាស់ថ្ងៃនេះ។
No comments:
Post a Comment
yes