សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 17, 2014

លោក​កែមឡីហៅ​ស្ត្រី​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី​ថាអ្នកក្លាហាន​ជំនាន់​ទី​បី​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព​​

លោក កែម ឡី

VOD

អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍន៍ និង ជា​អ្នកវិភាគ​បញ្ហា​សង្គម​លោក កែម ឡី ហៅ ​ស្ត្រី​បឹងកក់ និង ស្ត្រី​នៅ​តំបន់​បុរី​កីឡា ដែល​កំពុង​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព យ៉ាង​ស្វិតស្វាញ​ក្នុង​រឿង​ជម្លោះ​ដីធ្លីថា ជា​ស្ត្រី​ក្លាហាន​ជំនាន់​ទី​៣​។​
​ធ្វើ​ពិធី បង្សុកូល និង​វេទិកាសាធារណៈ ស្តីពី​តួនាទី​របស់​ព្រះសង្ឃ និង​និស្សិត បញ្ញាវន្ត ក្នុង​ការចូលរួម​នយោបាយ ដែល​រៀបចំ​ដោយ​ប្រជា​សហគមន៍​បឹងកក់​នៅ​ព្រឹក​នេះ លោក កែម ឡី ជា​វាគ្មិន​បាន​ថ្លែងថា បច្ចុប្បន្ន​ស្ត្រី​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ទាមទារ​សិទ្ធិសេរីភាព​ក្នុង​ជម្លោះ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទាំង​នៅ​តាម​បណ្តា​ខេត្ត និង រាជធានី​ភ្នំពេញ ពិសេស​ស្ត្រី​នៅ​តំបន់​បឹងកក់ និង នៅ​តំបន់​បុរី​កីឡា​។​
​លោក ​កែម ឡី​ លើកឡើងថា ស្ត្រី​ក្លាហាន​ជំនាន់​ទី​១​គឺ​ស្ត្រី​ចូលរួម​សកម្មភាព​ជាមួយ​សម្តេច​សីហនុ​បណ្តេញ​អាណានិគម​បារាំង​ចេញពី​ប្រទេស ស្ត្រី​ក្លាហាន​ជំនាន់​ទី​២ នៅ​​សម័យ​ខ្មែរក្រហម​នៅ​ពេល​ប្តី​ស្លាប់ ឬ​ មាន​ជំងឺ ហើយ​ស្ត្រី​បាន​ចេញ​មុខ​តស៊ូ ដើម្បី​គ្រួសារ និង​សង្គមជាតិ ចំណែក​ស្ត្រី​ក្លាហាន​ជំនាន់​ទី​៣​ លោក សំដៅ ដល់​ស្ត្រី​ដែល​កំពុង​ចេញមុខ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន ដើម្បី​ការពារ​សិទ្ធិ​ដីធ្លី​របស់​ពួកគេ​ពេល​បច្ចុប្បន្ន​។​

​លោក កែម ឡី ក៏​បាន​បញ្ជាក់​ដែរ​ថា ពេលនេះ លោក​កំពុង​ចងក្រង​ឯកសារ​ស្តី​ពី​ស្ត្រី​ក្លាហាន​ទាំងបី​ជំនាន់​នេះ​។

No comments:

Post a Comment

yes