លោក ម៉ៃណា គីអៃ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំដោយសន្តិវិធី។ (រូបថត freeassembly.net)
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំដោយ សន្តិវិធី លោក ម៉ៃណា គីអៃ (Maina Kiai) បានអះអាងថា លោករកវិធីយ៉ាងណាដើម្បីដាក់សម្ពាធ អោយរដ្ឋាភិបាលដោះលែង ជនជាប់សង្ស័យទាំង២៣នាក់។
នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសហគមន៍បឹងកក់ អ្នករាយការណ៍ពិសេសអង្គការសហប្រជា ជាតិ លោក ម៉ៃណា គីអៃ(Maina Kiai) បានថ្លែងថា «ខ្ញុំមានការបារម្ភមែនទែន ចំពោះការចាប់ ខ្លួន អ្នកទាំង២៣នាក់។ ចំពោះខ្ញុំក៏ដូចជាផ្នែកផ្សេងទៀតនៅ UN នឹងព្យាយាមធ្វើយ៉ាងណា ដើម្បីរក សម្ពាធដាក់លើរដ្ឋាភិបាល អោយដោះលែងអ្នកជាប់ឃុំទាំងនោះ។»
ការថ្លែងរបស់អ្នករាយការណ៍ពិសេសរូបនេះ ធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋ នៅតំបន់បឹង កក់បានដាក់លិខិតអន្តរាគមន៍មួយទៅរូបលោកដើម្បីអោយជួយដោះលែងជនជាប់ចោទទាំង២៣ នាក់។ អ្នកជាប់ឃុំទាំងនោះ រួមមានសកម្មជនការពារសិទ្ធិមនុស្ស២រូប សកម្មជនការពារសិទ្ធិលំនៅ ឋាន១រូប និងកម្មករ២០នាក់ផ្សេងទៀត អោយមានសេរីភាពឡើងវិញ នៅថ្ងៃទី១១ ខែកុម្ភៈខាងមុខ នេះ ក្នុងពេលធ្វើសវនាការរបស់សាលាឧទ្ធរណ៍។
និងគោលបំណងនៃការអន្តរាគមន៍មួយទៀត គឺ សូមអោយអន្តរាគមន៍លើរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការ ជូបជុំគ្នាទាមទារយុត្តិធម៌ផ្សេងៗ របស់ប្រជាពលរដ្ឋព្រមទាំងព្រះសង្ឃផងដែរ។
ចំពោះការមកដល់របស់តំណាងអង្គការសហប្រជាជាតិរូបនេះ មិនមែនមកជាលក្ខណៈ ផ្លូវការនោះ ទេ។ តាមការបញ្ជាក់របស់អ្នករាយការណ៍រូបនេះ ដំណើរមកកម្ពុជាលើកនេះ ដោយសារលោកចង់ ដឹងពីសភាពការណ៍នៅកម្ពុជាថាយ៉ាងដូចម្តេច? សេរីភាពក្នុងការបញ្ចេញមតិឥលូវនេះ តើវាយ៉ាង ដូចម្ដេចដែរ? លោកក៏នឹងកំពុងធ្វើសំណើរទៅរដ្ឋាភិបាលកម្ពុជា ដើម្បីអញ្ជើញលោកជាផ្លូវការ ដើម្បី មានឱកាសជជែកពិភាក្សាពីបញ្ហាសិទ្ធិសេរីភាពនៅកម្ពុជាផងដែរ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលណាម្នាក់បាននៅឡើយ ក្នុង រសៀលថ្ងៃទី០៧ ខែកុម្ភះនេះ។ តែកន្លងមករដ្ឋាភិបាលតែងអះអាងថា ការឃាត់ខ្លួននិងបញ្ជូនសំនុំ រឿងទៅតុលាការ ដោយសារតែអ្នកទាំងនោះប្រព្រឹត្តិកំហុស នៅក្នុងបទ«ញុះញង់» បង្កឲ្យមានអំពើ ហិង្សា។ ការបង្ក្រាបរបស់កងកម្លាំងអាជ្ញាធរ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ទៅលើការប៉ុនប៉ងជួប ជុំនិងការធ្វើបាតុកម្មកន្លងមក គឺសំដៅរក្សាស្ថេរភាពនិងសណ្ដាប់ធ្នាប់សាធារណៈសង្គម។
ប្រតិកម្មទៅនឹងការបង្រ្កាប និងការរិតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ដោយអាជ្ញាធរគ្រប់គ្រង ដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាកន្លងមក លោក ម៉ៃណា គីអៃ បានថ្លែងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថាសិទ្ធិក្នុងការជួបជុំ ជាសិទ្ធសេរីភាពចំបងជាងគេ ក្នុងចំណោមសិទ្ធិ សេរីផ្សេងៗ ទៀត។ រដ្ឋាភិបាលគ្មានសិទ្ធិយកលេសអ្វី មកសម្លាប់ប្រជាជនបានទេ ហើយលក្ខខណ្ឌនេះ មិនអាច ទទួលយកបានទេនៅក្នុងច្បាប់អន្តរជាតិ។ ការប្រើកម្លាំងត្រូវតែមានសមាមាត្រ ហើយត្រូវតែ ធ្វើ ដោយសន្តិវិធី រីឯការប្រើកម្លាំងទៀតសោត លុះត្រាតែក្នុងករណីចាំបាច់បំផុត។»
ក្នុងជំនួបជាមួយអ្នកនៅតំបន់បឹងកក់នោះដែរ លោកម៉ៃណា គីអៃ បានអះអាងថា នៅថ្ងៃទី១១ ខែកុម្ភះខាងមុខ អ្នកទាំង២៣នាក់ មានសង្ឃឹមច្រើន ក្នុងការដោះលែងអោយមាន សេរីភាពឡើង វិញ៕
No comments:
Post a Comment
yes