សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 9, 2014

ភរិយាវន់ពៅប្រកាស​«អាសន្ន»​ពី​ស្ថានភាព​ជំងឺ​ស្វាមី​ក្នុង​ពន្ធនាគារ

អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ផ្ដល់កិច្ចសម្ភាសឲ្យ
អ្នកការសែតថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/O.Vary)

អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ បានសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងរបស់អ្នកស្រីថា សុខភាព​ស្វាមី​របស់អ្នកស្រីកាន់តែធ្ងន់ធ្ងរទៅៗ។ អ្នកស្រីទទួចទាមទារថា បើ​តុលាការមិនដោះលែងអោយនៅក្រៅឃុំទេនោះ ស្វាមី​អ្នកស្រីអាចនឹង​ស្លាប់នៅ​ក្នុងពន្ធនាគារ។

បន្ទាប់ពីបានចូលសួរសុខទុក្ខស្វាមីបាន៩ដង នៅគុកត្រពាំងផ្លុង ខេត្តកំពង់ចាមរួចមក នៅ​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ អ្នកស្រីប្រាក់ សុវណ្ណារី ភរិយា លោក វន់ ពៅ ប្រធានសមាគម ប្រជាធិប តេយ្យ ​ឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីក្តីបារម្ភចំពោះស្ថានភាពជំងឺប្តីរបស់ខ្លួនថា «ជំងឺរបស់គាត់តែធ្ងន់ធ្ងរ ព្រោះក្រលៀនរបស់គាត់ទើបតែបានវះកាត់រួច ហើយនៅថ្ងៃដែល មាន បញ្ហា ប៉ូលីសបានទាត់គាត់​នៅចំកន្លែងវះ​ហ្នឹង។ មួយវិញទៀតជំងឺរក្រពះពោះវៀនរបស់គារត់ ក៏ កាន់តែធ្ងន់ធ្ងដែរ ហើយសព្វថ្ងៃនេះគាត់ក្អួតជារៀងរាល់ថ្ងៃ ឥលូវថ្នាំរបស់គាត់ក៏លេបអស់ដែរ។
»
អ្នកស្រីបន្តថា អ្វីដែលកាន់តែព្រួយបារម្ភនោះ ប៉ុន្មានថ្ងៃនេះលោក វន់ ពៅ មានអាការស្ពឹក មួយចំ ហៀងខ្លួន ដែលធ្វើ​អោយអ្នកស្រីកើតក្តីកង្វល់ថា លោកអាចនឹងស្លាប់មួយចំហៀងខ្លួន។ 

ស្រ្តីវ័យ៣០ឆ្នាំរូបនេះ បានអោយដឹងទៀតថា «ប្រសិនគេនៅបន្តឃុំគាត់បន្តទៀត គាត់អាចនឹងស្ លាប់នៅក្នុងពន្ធនាគារ ដោយសារតែឥលូវ គឺគាត់ចុក ខ្លាំង​មែន​ទែន»។

លោក សុខ ឈុនអឿង ប្រធានស្តីទីប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្លាប់បាន​ចូលសួរសុខទុក្ខ លោក វន់ ពៅ ដែរនោះ បាននិយាយថា «គាត់បានប្រាប់ខ្ញុំថា នៅត្រង់របួសដែលវះនោះ កំពុងតែ​ឈឺចុកចាប់យ៉ាងខ្លាំង»។ ប្រធានស្តីទីរូបនេះ រៀបរាប់ទៀងថា «អ្វីដែលពួកយើងព្រួយបារម្ភទៀតនោះ គឺការណាត់​ជួបរវាង ពេទ្យនៅបរទេសដែលបានវះកាត់គាត់ ត្រូវណាត់ជួបនៅក្នុងខែនេះ»។

នៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ អមយ្យការសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនា ការស្នើសុំអោយ​អ្នកទាំង២៣នាក់នៅក្រៅឃុំបណ្តោះអាសន្ន។ ក្នុងថ្ងៃបើកសវនាការនេះ សមាជិក នៃសមាគមសប្រជាធិបតេយ្យ​ឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិល និងប្រជា ពលរដ្ឋដែលបានតវ៉ាអោយមាន​ការដោះ​លែង​ជនជាប់ចោតទាំង២៣នាក់ សង្ឃឹមថាតុលាការនឹង ដោះលែងជនជាប់ចោទទាំងនោះ។ ជាពិសេស​នោះគឺលោក វន់ ពៅ ដើម្បីអោយលោកមានឱកាស ព្យាបាលជំងឺរបស់លោក។

លោក សុខ ឈុនអឿង បានប្រាប់អោយដឹងទៀតថា នៅថ្ងៃទី១០ ខាងមុខនេះ បាតុកម្មអោយដោះ លែង​អ្នកទាំង​២៣នាក់ នឹងផ្ទុះឡើងពេញពិភពលោក និងពេញផ្ទៃប្រទេសកម្ពុជា។ លោកបញ្ជាក់ថា «នៅថ្ងៃទី១០ យើងធ្វើជាង ១០០ប្រទេស ដែលសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ គឺជាសមាជិករបស់សហភាពការងារ​កម្ពុជា។ 

ហើយសហភាពនេះជាសមាជិករបស់សហជីពការងារអន្តរជាតិ (ITUC )។ ហើយនៅថ្ងៃហ្នឹង ITUC នឹង​ប្រកាសធ្វើបាតុកម្មទូទាំងពិភពលោក ដើម្បីអោយមានការដោះលែងអ្នកទាំង២៣នាក់ រីឯនៅ កម្ពុជា យើងក៏នឹង​រៀបចំធ្វើទូទាំងប្រទេសដែរ៕»

No comments:

Post a Comment

yes