លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោកប្រធាន សម រង្ស៊ី កាលពីល្ងាចថ្ងៃទី១៣ មីនា ២០១៤
បានអញ្ជើញចេញទៅបំពេញបេសកកម្មការងារនៅប្រទេសអូស្តា្រលី និងញូហ្សីលែន
ចាប់ពីថ្ងៃទី១៤ មីនា រហូតដល់ថ្ងៃទី២៣ មីនា ២០១៤ ។
ក្នុងដំណើរបំពេញបេសកកម្មការងាររបស់លោកប្រធាន សម រង្ស៊ី នៅប្រទេសអូស្ត្រាលី
និង ញូហ្សីលែន គឺដើម្បីដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសនេះ
ជជែកអំពីបញ្ហាស្ថានភាពនយោបាយនៅកម្ពុជា និងគោលជំហររបស់គណបក្សសង្គ្រោះជាតិ ក៏ដូចជាការជួបសំណេះសំណាលជាមួយសកម្មជន
និងអ្នកគាំទ្រគណបក្សនៅប្រទេសអូស្ត្រាលី និងញូហ្សីលែន ផងដែរ ។
លោកប្រធាន សម រង្ស៊ី និងវិលមកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៤ មីនា ២០១៤
ពេលមក ដល់មាតុប្រទេស លោកប្រធាន និងបន្តចុះជួបសំណេះសំណាលជាមួយពលរដ្ឋតាមមូលដ្ឋានជា
បន្តទៀត ដើម្បីជំរាបជូនលទ្ធផលក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី
និង ញូហ្សីលែន ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រ
និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ
ក៏ដូចជាការបញ្ជាក់នូវគោលជំហ៊រចុងក្រោយរបស់គណបក្សផងដែរ ៕
No comments:
Post a Comment
yes