កម្លាំងប្រដាប់អាវុធ ដែលដាក់ពង្រាយនៅមុខរោងចក្រ
ឌូហឺស្ត(រូបថតពី៖ CLEC)
កម្លាំងប្រដាប់អាវុធប្រមាណជា៦០នាក់
ត្រូវបាន ដាក់ពង្រាយនៅបរិវេណ រោងចក្រកាត់ដេរមួយ នៅភូមិពង្រ ខណ្ឌដង្កោ
រាជធានីភ្នំពេញ នាថ្ងៃពុធនេះ ខណៈមានកម្មករជាង១៥០០នាក់ធ្វើ
បាតុកម្មមុខរោងចក្រ។
កម្មករផ្នែកអ៊ុត
នៅរោងចក្រឌូហឺស្តលោក សៅ ចាន់សុខ ឲ្យ VOD ដឹងថា
កម្មករនៅរោងចក្រនេះ បានតវ៉ាជាង១០ថ្ងៃហើយ ជំទាស់និងថៅកែរោងចក្រ
ដែលកាត់ប្រាក់ឈ្នួលពួកគេ នៅពេលឲ្យកម្មករឈប់សម្រាក
ដោយសារពួកគេតវ៉ារឿងអាហារដែលក្រុមហ៊ុនផ្តល់ឲ្យគ្មានអនាម័យ។
បុរសរូបនោះឲ្យដឹងថា
ថៅកែរោងចក្រមិនបានចេញមុខដោះស្រាយករណីនេះទេ
ហើយបែរជាបានបញ្ជូនកម្លាំងចម្រុះប្រដាប់ដោយអាវុធអាការ
មកដាក់ពង្រាយក្នុងបរិវេណជិតកន្លែងតវ៉ាទៅវិញ «អំបាញ់មិញ
កង់កម្លាំងហើយនិងទាហានឃើញមួយឡាន ប្រហែលជារាប់ទាំងអ្នកជិះម៉ូតូ ទាំងឡាន
ប្រហែលជាខ្ទង់២០-៣០នាក់ ហ្នឹងផ្នែកទាហាន
ហើយនៅឃើញផ្នែកនគរបាលប្រហែលជា២០នាក់អីទៀត ប្រហែលជាខ្ទង់៥០នាក់
និងកម្លាំងចម្រុះ មានឈុតខ្មៅ មានប៉ារ៉ា ចម្រុះគ្នា»។
VOD
មិនអាចស្វែងរកប្រភពពីភាគីរោងចក្របានទេ នៅរសៀលថ្ងៃពុធនេះ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ
មិនអត្ថាធិប្បាយពីការដាក់ពង្រាយកម្លាំងប្រដាប់អាវុធក្នុងរោងចក្រ
នេះទេ ដោយគ្រាន់តែអះអាងថាមន្ត្រីការងារកំពុងចុះដោះស្រាយករណីនេះ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស
នៅអង្គការលីកាដូ លោក អំ សំអាត យល់ថា វិធានការដាក់ពង្រាយកងកម្លាំងនោះ
ជារូបភាពគំរាមកំហែងសេរីភាពបញ្ចេញមតិ «អាហ្នឹង ដូចជាខ្ញុំលើកឡើង
ថាវាជាការគំរាមកំហែង ផ្នែកស្មារតីសម្រាប់កម្មករ ទោះបីជាយើងមិនបានប្រើបា្រស់
អំពើហិង្សាក៏ដោយ អ៊ីចឹងយើងមិនចង់ឃើញការប្រើបា្រស់ រូបភាពដោយកងកម្លាំងនោះទេ
យើងចង់ឃើញការដោះស្រាយគ្នាដោយសន្តិវិធី ដោយការចរចា»។
តាមកម្មករឲ្យដឹងថា
កាលពីថ្ងៃទី១ខែមីនា កម្មករ ហូបបាយដែលរោងចក្រផ្តល់ឲ្យ
ប្រទះឃើញជន្លេននៅក្នុងសម្ល បន្ទាប់មក តំណាងកម្មករផ្ទុះការតវ៉ា
សួរនាំមូលហេតុនេះ។
ក្រោយពីជំនួប ថៅកែរោងចក្រ
បានឲ្យកម្មករ ត្រឡប់ទៅផ្ទះដោយសម្រេចផ្អាកការងារ មួយរយៈ
ប៉ុន្តែក្រោយមកភាគីរោងចក្រ បានសម្រេចកាត់ប្រាក់ឈ្នួលពួកគេ
ទើបផ្ទុះការតវ៉ារហូត។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤
កម្មករយ៉ាងតិច៥នាក់ត្រូវកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល
បាញ់សម្លាប់ និងប្រមាណជា៤០នាក់រងរបួស នៅផ្លូវវ៉េងស្រេង
រាជធានីភ្នំពេញ ខណៈកម្មករតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លា៕

No comments:
Post a Comment
yes