សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 21, 2014

Jawfishឈ្មោល​ត្រូវហាមាត់រហូតដើម្បីឲ្យស៊ុត៤០០ញាស់!រូបភាពកម្រថតបាន


សម្រាប់អ្នកដែលត្អូញត្អែរ អំពីការពរពោះ ទារកនៅក្នុងផ្ទៃពោះនោះ គួរតែប្ដូរគំនិតវិញទៅ និងងាក មកមើល jawfish ឈ្មោលនេះវិញ ដែលពិតជាគួរឲ្យអាណិតជាខ្លាំង។

យ៉ាងណាមិញ ត្រីដែលមានប្រវែងជា ១៥សង់ទីម៉ែត្រនេះ បានលាក់ទុកស៊ុត ៤០០ ក្នុងមាត់ និងត្រូវ បង្ខំហា មាត់រហូត ដើម្បីផ្ដល់អុកស៊ីសែនឲ្យស៊ុតរបស់វា។ 

ជាធម្មតា ការបន្ដពូជរបស់ប្រភេទត្រី Jawfish នេះ គឺ Jawfishញី តែងតែដាក់ស៊ុតរាប់រយ នៅក្នុង មាត់ Jawfish ឈ្មោល ដែលបន្ទាប់មក Jawfish ឈ្មោល នឹងធ្វើការបង្កាត់ និងឲ្យស៊ុតទាំងនោះ ញាស់តែម្ដង។  


តាមរយៈអ្នកជំនាញថតរូបសត្វ គឺលោក Zafer Kizilkaya អាយុ ៤៥ឆ្នាំ មកពី Foca ភាគខាងលិច ប្រទេសទួគី បាននិយាយថា លោកមិនដែលបានឃើញ ត្រី Jawfish ណាធំបែបនេះនោះទេ នៅ ពេលដែលលោក ជ្រមុជទឹក។ នៅក្នុងនោះ ដំបូងឡើង jawfish ឈ្មោលនេះ ហាក់ដូចជាអៀន យ៉ាង ខ្លាំង និងចូលទៅរត់ពួនក្នុងរូងបាត់ ដែលប្រហែលជា ២ម៉ោងក្រោយមក ទើបវាហ៊ានចេញមក ក្រៅវិញ។

ជាមួយគ្នានោះ ខណៈពេលដែលលោកថតរូបវា នៅពេលដែលមាត់វាហារនោះ វាក៏ចាប់ផ្ដើម បង្វិល ស៊ុតក្នុងមាត់នោះ។ មិនទាន់បានប៉ុន្មានផង ស៊ុតទាំងនោះ ក៏បានញាស់ និងអណ្ដែតទៅខាងលើ ដោយឯកឯង ដែលយ៉ាងហោចណាស់ក៏មាន ពី ៣០០ទៅ ៤០០ដែរ។ លោកបានបញ្ជាក់ថា នៅក្នុងតំបន់ដែលលោកជ្រមុជចុះនោះ ក៏លោកបានប្រទះឃើញ ប្រភេទត្រីនេះ ៤ដែរ តែ៤នោះ គឺមិនមានទំហំ ដូចជាត្រីឈ្មោលនេះនោះទេ។

No comments:

Post a Comment

yes