បុរសម្នាក់ត្រូវបានមន្ត្រី
គយប្រចាំច្រកព្រំដែននៃទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសិន
ចាប់ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញលុយជាច្រើនដុំ
ដែលបុរសរូបនេះរត់ពន្ធចូលទឹកដីចិនដីគោក នៅវេលាម៉ោង ១២ ថ្ងៃត្រង់
កាលពីថ្ងៃទី ២៣ មេសា ។
បុរសរូបនេះត្រូវបានដឹងថាជាកូនចិន
កាត់ជប៉ុន បានលួចលាក់រុំដុំលុយព័ទ្ធជុំវិញជើង និងដងខ្លួន
ដែលគិតជាសាច់ប្រាក់សរុបចំនួនប្រមាណ ៥៨០,០០០ ដុល្លារអាមេរិក
(ស្មើនឹង ៣.៦២ លានយ៉ន់) ។
បច្ចុប្បន្ន បុរសមិនត្រូវបានស្គាល់អត្តសញ្ញាណរូបនេះ, សមត្ថកិច្ចកំពុងសាកសួរចម្លើយ ដើម្បីចាត់ការនីតិវិធី ៕
បច្ចុប្បន្ន បុរសមិនត្រូវបានស្គាល់អត្តសញ្ញាណរូបនេះ, សមត្ថកិច្ចកំពុងសាកសួរចម្លើយ ដើម្បីចាត់ការនីតិវិធី ៕
No comments:
Post a Comment
yes