រូបភាពលើអេក្រង់រ៉ាដា បង្ហាញពីយន្តហោះរបស់ Virgin Blue ត្រូវចាប់
ជំរិតតាមផ្លូវហោះហើរពី Brisbane មកកោះ Bali
ទ័ពអាកាស
ឥណ្ឌូនេស៊ី ទើបប្រកាសថា យន្តហោះ ១គ្រឿង
របស់ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Virgin Blue បានចុះសំចតបន្ទាន់
នៅព្រលានយន្តហោះ Denpaza នាកោះទេសចរណ៍បាលី បន្ទាប់ពីអ្នកបើកបរយន្តហោះ
បានប្រកាសថា មាន “ចោរប្លន់យន្តហោះ” ។
ឆាណែលទូរទស្សន៍ Metro TV
របស់ឥណ្ឌូនេស៊ី ឲ្យដឹងថា មានអ្នកដំណើរម្នាក់បានសំរុកចូលបន្ទប់បើកបរ
ក្នុងជើងហោះហើរមានលេខសម្គាល់ VA41 ចេញពី Brisbane ទៅកាន់ Bali
ហើយអ្នកបើកបរបានប្រកាសមកកាន់មជ្ឈមណ្ឌលថាៈ “យន្តហោះត្រូវចាប់ជំរិត”
។
អ្នកនាំពាក្យទ័ពអាកាសឥណ្ឌូនេស៊ី Hade Tjahjato បានថ្លែងលើឆាណែលទូរទស្សន៍ Metro TV ថាៈ យើងខ្ញុំទទួលបានព័ត៌មានថា យន្តហោះ 737-400 ចេញពី Brisbane មកកាន់ Bali ត្រូវបានចោរប្លន់យន្តហោះចាប់ជំរិត ។ អ្នកបើកបរប្រកាសថា យន្តហោះត្រូវបានចោរត្រួតត្រា ។ បច្ចុប្បន្ន យើងខ្ញុំកំពុងតែស៊ើបអង្កេតករណីនេះ ។

អ្នកជិះយន្តហោះ ចុះសំចតក្រោយនោះ បានប្រាប់ AFP ថាៈ ខ្ញុំបានសម្លឹងឃើញមានរថយន្តដឹកទាហានតិចបំផុត ៥ គ្រឿង កំពុងបោះពួយទៅកាន់យន្តហោះនោះ ៕
No comments:
Post a Comment
yes