សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 19, 2015

គណបក្សសង្រ្គោះជាតិ អះអាងថា លោក សម រង្ស៊ី នឹងចូលមកកម្ពុជាវិញដរាបណា តែគ្មានផ្ទុះករណីហិង្សាលើប្រជាពលរដ្ឋ

ដោយ៖ សស៊ីណា

លោកប្រធាន សម រង្ស៊ី នឹងវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញឆាប់ៗខាងមុ​ខ​នេះ​ក្នុងពេ​ល​វេ​លា​សមស្របណាមួយ បន្ទាប់ពីស្ថានការណ៍ក្នុងប្រទេស មានភាពធូរស្រាល ដើម្បីបញ្ចាស​នូវ​អំ​ពើ​ហិង្សាលើប្រជាពលរដ្ឋខ្មែរ និងធ្វើយ៉ាងណារក្សាសន្ដិភាព ស្ថេរភាពសង្គមតាម​បែបលទ្ធិ​ប្រជា​ធិបតេយ្យ ។

ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មការអចិន្រ្ដៃ គណបក្សសង្រ្គោះជាតិ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០​១៥ អ្នកតំណាងរាស្រ្ដ ខេត្តកណ្ដាល លោក អេង ឆៃអ៊ាង បានអះអាងថា​គណៈកម្មការអចិន្រ្ដៃ បាន​ប្រជុំលើរបៀបវារៈពីរ គឺការវិលត្រឡប់របស់លោកប្រធាន សម រង្ស៊ី មកកម្ពុជា និងកិច្ច​ការ​របស់អ្នកតំណាងរាស្រ្ដនៅរដ្ឋសភា ជារួមគណៈកម្មការអចិន្រ្ដៃ បានសម្រេចថា លោកប្រធាន សម រង្ស៊ី គួរពន្យាពេលក្នុងការវិលត្រឡប់មកកម្ពុជាមួយរយៈពេលសិន ទម្រាំតែស្ថានការណ៍​នយោបាយស្ងប់ស្ងៀត ហើយនឹងធ្វើយ៉ាងណាបញ្ជាសឲ្យបាននូវការបង្កអំពើហិង្សាជាយថាហេតុ​ណាមួយ លើប្រជាពលរដ្ឋខ្មែរ ដោយងាកមករក្សាស្ថេរភាពជាតិ។


លោកបានបន្ដទៀតថា គណបក្សសង្រ្គោះជាតិ នឹងខិតខំបំពេញការងារ ដើម្បីដោះស្រាយបញ្ហា​នយោបាយសំខាន់ៗ ព្រោះលោកបានចាត់ទុកថា​ព្រឹត្តិការណ៍ដែលបានកើតមានឡើង​នៅ​កម្ពុជា​មួយរយៈពេលចុងក្រោយនេះ ជារឿងនយោបាយសុទ្ធសាធ ទាំងការទម្លាក់លោកអនុប្រធាន កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា ការព្រួតគ្នាវាយលើអ្នកតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ និងការលុបឈ្មោះពីបញ្ជីឈ្មោះអ្នកតំណាងរាស្រ្ដ ព្រមទាំងការចេញដីការតាមចាប់លោកប្រធាន សម រង្ស៊ី ជាដើម ។ (សម្លេង)

គួរបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នៅតែប្រកាន់គោលជំហរអហិង្សា រក្សាសន្ដិភាព ស្ថេរភាព​សង្គម និងគោរពនូវស្មារតីជាតិ ប្រជាធិបតេយ្យ រួមទាំងកិច្ចព្រមព្រៀង រវាងគណបក្សទាំងពីរ ដើម្បី​ ជជែកពិភាក្សាជុំវិញបញ្ហានយោបាយដ៏ក្ដៅគគុកនានាក្នុងសង្គម ហើយងាក​មក​កសាង​ជាតិ ដោយប្រើវិធីសាស្រ្ដត្រឹមត្រូវ មានតម្លាភាព នីតិរដ្ឋតាមបែបប្រជាធិបតេយ្យសេរី ដូចមា​ន​ចែង​ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ៕

No comments:

Post a Comment

yes