ដោយ៖ សឿង ស្រីនី
អគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក បាន គីមួន ក្រោយមើលឃើញ ព្រឹត្តិការណ៏នយោបាយចុងក្រោយនៅកម្ពុជា
លោកបានសម្តែងការព្រួយបារម្ភ អំពីហិង្សានយោបាយនៅកម្ពុជា និងការធ្វើទុកបុកម្នេញរបស់លោក
ហ៊ុន សែន មកលើលោកប្រធាន សម រង្ស៊ី ។
ក្រោយមើលឃើញពីបញ្ហាដូចនេះ
លោក បាន គីមូន បានទទូចឱ្យមេដឹកនាំគណបក្សប្រជាជន ចាប់ផ្ដើមបន្តវប្បធម៌សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ
ដើម្បីបញ្ចប់អំពើហិង្សា និងគំនុំគុំគួនខាងនយោបាយ ពិសេសការធ្វើទុកមុកម្នេញមកលើលោកប្រធាន
សម រង្ស៊ី ដែរត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីការចាប់ខ្លួន កាលពីថ្ងៃទី១៣
វិច្ឆិកា ។
ក្នុងសេចក្ដីថ្លែងការណ៍
របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ចេញផ្សាយនៅថ្ងៃ ទី១៨ វិច្ឆិកា
លោកបានសម្ដែងការព្រួយបារម្ភ ចំពោះហិង្សានយោបាយ ដែលកើតឡើងក្នុងអំឡុងពេលចុងក្រោយនេះនៅកម្ពុជា
ដែលលោកថា ជានយោបាយហិង្សាបំភិតបំភ័យ និងគំរាមកំហែង ។
លោក
បាន គីមួន លើកឡើងទៀតថា ចំពោះហិង្សានយោបាយកើតឡើងថ្មីៗនេះ ទៅនៅកម្ពុជា ទើៅលើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
លោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវបានលោកចាត់ទុកថា ជាការធ្វើឱ្យមានការភិតភ័យ ដល់ដំណើរនយោបាយ
និងប្រជាធិបតេយ្យនៅកម្ពុជា ។
ទាក់ទងទៅនឹងករណីនេះ
ឧត្តមស្នងការអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅក្រុងហ្សឺ ណេវ ក៏បានសម្ដែងការព្រួយបារម្ភដូចគ្នាផងដែរ
ចំពោះស្ថានការណ៍ហិង្សានយោបាយ នៅកម្ពុជា និងករណីលោកអនុប្រធាន កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា
និងការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ។
ទាំងលោក
បាន គីមួន ទាំងឧត្តមស្នងការអង្គការសហប្រជាជាតិ គឺសុតតែចង់ឃើញ
កម្ពុជាមានស្ថេរភាពនយោបាយល្អប្រសើ គ្មានការគំរាមកំហែង បង្ករអសន្តិសុខណាមួយ
ដែលជាផលមិនល្អដល់សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរនោះ ។
គួរំលឹកថាស្ថានការនយោបាយនៅកម្ពុជា
បានឡើងកំដៅខ្លាំង ក្រោយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា
បានចេញដីការ ចាប់ខ្លួនលោកប្រធាន សម រង្ស៊ី ទាក់ទងបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង
កាលពីឆ្នាំ២០០៨ តាមបណ្តឹងរបស់លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស
និងសហប្រតិបត្តិការ ដែលត្រូវបានគណបក្សសង្គ្រោះជាតិ ក្រុមអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សយល់ឃើញថា
ដីការតាមចាប់ខ្លួន លោកប្រធាន សម រង្ស៊ី ជាដីការនយោបាយ និងគ្មានអនុភាពផ្លូវច្បាប់ឡើយ
៕
No comments:
Post a Comment
yes