សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 19, 2015

វិស័យសាសនា ពិតជាអាចជួយដល់ពលរដ្ឋខែ្មរ ក៏ដូចជាមេដឹកនាំប្រទេស ឲ្យមានការអធ្យាស្រ័យ និងអត់ឱនឲ្យគ្នាតាមរយៈការអប់រំផ្លូវចិត្ត

ដោយ៖កញ្ញា យ៉ន លីណេត

អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បានលើកឡើងថា លោកនៅតែជឿ​ជាក់​ លើវិស័យសាសនា ពិតជាបានជួយដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមេដឹកនាំ តាមរយៈ​ការ​អប់​រំ​ផ្លូវចិត្តរបស់មនុស្ស ឲ្យមានការអធ្យាស្រ័យគ្នា អត់ឱនឲ្យគ្នា និងយោគយល់​ចំពោះគ្នា​ទៅ​វិញ​ទៅ​មក ក្នុងនាមជាជាតិសាសតែមួយ ដែលមានប្រវត្តិក្នុងការកសាងចក្រភពរបស់ខ្លួនដ៏ល្បីល្បាញ ។


នេះបើតាមការលើកឡើងរបស់លោក យ៉ែម បុញ្ញឬទ្ធិ ដែលបានសរសេរលើបណ្ដាញ​សង្គម​ហ្វេស​ប៊ុកផ្ទាល់របស់លោក ដោយលោកជឿជាក់ថា ប្រជាពលរដ្ឋខ្មែរបានយល់ដឹង និងដោះ​ស្រាយ​​បញ្ហាខ្លះបានជាច្រើនមកហើយ តាមរយៈស្មារតីជាតិនិយម និងតម្កល់ផល​ប្រយោជន៍​ជាតិ​ជាធំ ។


លោកបានសរសេរទៀតថា ជំនឿផ្លូវចិត្តរបស់មនុស្ស ពិតជាមានសារៈសំខាន់ជាទីបំផុត ដែល​ផ្តល់​នូវសេចក្តីក្លាហាន ភាពមោះមុត ចិត្តបរិសុទ្ធ សីលធម៌ខ្ពស់ក្នុងចិត្ត និងក្នុងការរស់​នៅ​របស់​ពួកគាត់ ក៏ដូចជាក្នុងការដឹកនាំផងដែរ ហើយសាសនា ក៏ជាសសរមួយក្នុងសសរស្តម្ភទាំងបី គឺ ជាតិ សាសនា ព្រះមហាក្សត្រ ។ ដូច្នេះ បុគ្គលគ្រប់រូប ដែលកំពុងតែប្រមាថសាសនា ដោយ​ប្រ​យោល ដោយផ្ទាល់ ដោយចេតនា ឬដោយអចេតនា គឺពួកគេពុំបានសិក្សាស្វែងយល់​ឲ្យគ្រប់​ជ្រុង​ជ្រោយ ក្នុងការរៀបចំសង្គមជាតិមួយនោះទេ ។

ដោយឡែក មេដឹកនាំប្រទេសកម្ពុជា បើយើងនាំគ្នាក្រលែកមើល​បរិបទ​សង្គមសព្វ​ថ្ងៃ​ ហាក់បីដូច​ ​​មិ​នបានគិតគូរ លើកស្ទួយ វិស័យសាសនា​អោយបានខ្ពស់នោះឡើយ ​ដោយហេតុថា ក្នុង​សង្គម​ខ្មែរ​​បច្ចុប្បន្ន មានទាំងការប្រមាថ ជេរព្រះសង្ឃ វាយដំព្រះសង្ឃជាដើម រដ្ឋាភិបាលមិន​ដែល​មាន​ចំ​​ណាត់​​ការទៅលើជនទាំងនោះទេ រហូតឈានដល់ការចាប់ផ្សឹកព្រះសង្ឃ​ ពីសំណាក់​អាជ្ញាធរ​ដោយ​ឯកឯងគ្មានបុព្វឈា ​ក្រោមហេតុ​ផល​នយោបាយ និងការដាក់ពន្ធនាគា​ព្រះ​សង្ឃ​យ៉ាង​អយុ​ត្តិធម៌ ដែលទាំងនេះគឺជាការប្រមាថ​វិស័យ​​ព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរបំផុត ។

ក្នុងនោះទៀតសោត ប្រមុខរដ្ឋាភិបាលខ្មែរ ក្រុងភ្នំពេញ ដែលមានលោក ហ៊ុន សែន ជានាយក​រដ្ឋ​មន្រ្តី ក៏មិនសូវមានការយោគយល់ អធ្យាស្រ័យ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែល​​រង​គ្រោះ ពីការរំលោភសិទ្ធិរស់នៅ ដីធ្លី ផ្ទះសម្បែង ពីសំណាក់អ្នកមាន​អំណាច​ នាយក​ទុន​ មន្រ្តី​ពុក​រលួយ​ខិលខូចជាដើមផងដែរ  ។

ផ្ទុយទៅវិញលោកប្រធាន សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លោក​តែងតែគិតគូរ​ដោះ​ស្រាយ​​បញ្ហា​របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយធ្វើយ៉ាងណាដើម្បីជាតិមានស្ថេរភាពល្អ សុខសាន មិនចង​អា​ឃាតគ្នា និងមិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវឡើយ ដោយយកចិត្តទុកដាក់​ដោះ​ស្រាយ​​បញ្ហាការមិនការងារ​ធ្វើ​របស់​យុវជន ប្រជាពលរដ្ឋខ្មែរ  បញ្ហាគ្មានទីផ្សារសម្រាប់​លក់​កសិ​ផល​របស់ប្រជាកសិករ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការរំលោភសិទ្ធិមនុស្ស លទ្ធិ​ប្រជា​ធិប​តេយ្យ ការបំផ្លាញសម្បត្តិធនធានធម្មជាតិ​ ការរក្សាកា​រពារ​អធិបតេយ្យភាព បូរណៈភាពទឹកដី ព្រៃ​ឈើ សម្បត្តិធនធានធម្មជាតិ និងបញ្ហាលំហូរ​ចូលឥត​ស្រាក​ស្រាន របស់ជ​ន​អន្ដោ​ប្រវេសន៍​ខុស​ច្បាប់យួនជាដើម ។

ជាងនេះទៅទៀត លោកប្រធាន សម រង្ស៊ី មិនដែលប្រើពេលវេលានំាឲ្យអន្តរាយ​ដល់​ប្រយោជន៍​ជាតិ ក៏ដូចជាពលរដ្ឋនោះឡើយ ពោលគឺលោកតែងតែខ្វល់ខ្វាយ អំពីប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ជានិច្ចទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ ៕

No comments:

Post a Comment

yes