សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 18, 2015

គណបក្សសង្រ្គោះជាតិ នូវតែប្រកាន់គោលជំហរអហិង្សា ដើម្បីប្រជាពលរដ្ឋខ្មែរ ព្រោះគណបក្សសង្រ្គោះជាតិឲ្យតម្លៃលើម្ចាស់ប្រទេស ខុសពីដៃគូប្រកួតប្រជែង​របស់ខ្លួនដែលតែងតែប្រើគ្រប់វិធីសាស្រ្ដ ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋខ្មែរ

ដោយ៖ សស៊ីណា

គណបក្សសង្រ្គោះជាតិ នូវតែប្រកាន់គោលជំហរសន្ដិភាពនិយម ដើម្បីការពារផល​ប្រយោជន៍​ប្រជា​ពលរដ្ឋខ្មែរ និងស្ថេរភាពប្រទេសជាតិ ទោះបីគណបក្សកាន់អំណាច​ ដោះស្រាយបញ្ហា​ដោយ​​ប្រើប្រាស់យន្ដការបង្កការភ័យខ្លាច សម្រាប់គំរាមកំហែងដល់ប្រជាពលរដ្ឋ និងអ្នកនយោ​បាយខ្មែរក្ដី ។

លោកអនុប្រធាន កឹម សុខា បានប្រកាសពីគោលជំហររបស់គណបក្ស​សង្រ្គោះជាតិ​ ជាមួយវិទ្យុ​អន្ដរជាតិមួយ ផ្សាយជាខេមរៈភាសា​ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា កម្ពុជាគួរតែក្រឡេក​មើល​អតីតកាល​ រវាងគណបក្សទាំងពីរ ដែលផ្ដោតសំខាន់លើវប្បធម៌សន្ទនា ថ្ងៃទី២២ កក្កដា ឆ្នាំ​២០​១៤ ដើម្បីការអភិវឌ្ឍន៍ជាតិពិតប្រាកដ ​តាមរយៈការជជែកពិភាក្សា លើបញ្ហាជាតិ​សំខាន់ៗ​នានា ក្នុងការធានានូវប្រក្រតីភាព ប្រជាធិបតេយ្យនៅកម្ពុជា ។


លោកអនុប្រធាន កឹម សុខា បានបន្ដទៀតថា លោកមានការសោកស្ដាយ ចំពោះសកម្មភាព​កន្លង​​មក ​ដែលគណបក្សកាន់អំណាច តែងតែប្រើកងកម្លាំងប្រដាប់អាវុធ ឬការគម្រាម​កំហែង​ខាង​​ផ្លូ​វ​ចិត្ត​ ទៅលើដៃគូប្រកួតប្រជែង ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ហើយលោកបានបញ្ជាក់ទៀតថា ថ្នាក់​ដឹកនាំ ឬប្រមុខរាជរដ្ឋាភិបាលកម្ពុជា គួរតែបែងចែកឲ្យបានច្បាស់លាស់​រវាងកិច្ចការ​ប្រទេស​ជាតិ និងបុគ្គល មិនគួរណាធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការភ័យខ្លាចនោះទេ ហើយប្រការនេះជា​ការ​​ឆ្លុះ​បញ្ចាំងពីទិដ្ឋភាពសង្គម ដែលមានការវិវត្តន៍ថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមជា​មួយនឹងការធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ និងភ័យខ្លាចពីសុវត្ថិភាពប្រជាពលរដ្ឋ​របស់​​គេ ​ដែលមកទស្សនា ឬវិនិយោគទុននៅកម្ពុជា ជាហេតុធ្វើឲ្យប្រទេសជាតិខាតបង់ ។ 

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅតែបង្ហាញគោលជំហរអហិង្សា សន្ដិភាព​និ​យម​ ដែលមានភាពប្រាកដប្រជា និងគោរពនូវស្មារតីនៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងចង់បាន​ការ​រួ​មរួបរវាងខ្មែរនឹងខ្មែរ ដើម្បីការរីកចំរើនរបស់ប្រទេសជាតិ ហើយគណបក្សសង្រ្គោះជាតិ​នៅ​តែ​គោរព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរជាអាទិភាព សម្រាប់ការអភិវឌ្ឍន៍ជាតិ និង​មូល​ដ្ឋាន ។

ហេតុនេះ គណបក្សប្រជាជនកម្ពុជា គួរតែគោរពនូវស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ដោយពិតប្រាកដ មិនមែនដោះស្រាយបញ្ហាដោយការប្រើប្រាស់កង​កម្លាំង ប្រ​ដាប់​អាវុធ​ ក្នុងការគាប់សង្កត់ ឬដាក់សម្ពាធលើអ្នកប្រជាធិបតេយ្យ និងប្រជាពលរដ្ឋខ្មែរដែលចង់បាន​ប្រទេសជាតិមួយ មានការគោរពសិទ្ធិមនុស្ស ច្បាប់ នីតិរដ្ឋ និងការគោរពពីសាធារណជនជាតិ អន្ដរជាតិ ៕

No comments:

Post a Comment

yes