សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 12, 2015

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អញ្ជើញទៅសួរសុខទុក្ខសកម្មជនគណបក្សនៅពន្ធនាគារព្រៃស រសៀលថ្ងៃនេះ

ដោយ៖វីរជន
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ តំណាងរាស្រ្ត លោក លោក ទាវ វណ្ណុល និង​លោក ចេប គឹមអ៊ាង សមាជិកព្រឹទ្ធសភា និងដឹកនាំក្រុមការងារមួយចំនួនទៀត អញ្ជើញទៅ​សួរ​សុខ​ទុក្ខ សកម្មជនគណបក្សចំនួន១៥រូប ដែលកំពុងជាប់ពន្ធនាគារព្រៃស នៅវេលាម៉ោង២.៣០ នាទី រសៀល ថ្ងៃទី១២ វិច្ឆិកានេះ ។

ការអញ្ជើញទៅសួរសុខទុក្ខ សកម្មជនគណបក្សសង្គ្រោះជាតិ​ ទាំង១៥រូប នៅពន្ធនាគារព្រៃស គឺ ដើម្បី​បង្ហាញពីការយកចិត្តទុកដាក់ និងក្តីនឹករលឹក​ របស់ថ្នាក់ដឹកនាំគណបក្ស ចំពោះសហការរី និង​សកម្មជន ដែលជាប់ឃុំយ៉ាងអយុត្តិធម៌ នៅក្នុងពន្ធនាគារ ក្រោមហេតុផលនយោបាយ ។

សកម្មជនគណបក្សដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្នុងហេតុផលនយោបាយចំនួន១៥ រូបរួមមាន លោក​ មាជ សុវណ្ណារ៉ា លោក ឃិន ជំរឿន លោក ស៊ុំ ពុទ្ធី លោក អឿ ណារិទ្ធ លោក អាន បឋម លោក សាន សីហៈ លោក សាន គឹម ហេង លោក នាង សុឃុន លោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង លោក កែ ឃីម លោក រឿន ចាន់ត្រា លោក យន់ គីមហួរ និងលោក យា ថុង ដែលពួកគាត់ទាំង១៤នាក់នេះ ត្រូវបានចោទ និងឃុំខ្លួនពីបទ ដឹកនាំ និងចូលរួមក្នុងអំ ពើកុប្បកម្ម នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវបានតុលាការ តាត់ទោសជាប់ពន្ធនាគារ ក្នុងម្នាក់ៗចន្លុះពី៧ឆ្នាំ ដល់២០ឆ្នាំ និងបង់​ប្រាក់ចាប់ពី៨លានរៀល ដល់២០លានរៀល ។ លើកលែងលោក រឿន ចាន់ត្រា លោក យន់ គីមហួរ និងលោក យា ថុង នៅមិនទាន់ត្រូវបានតុលាការផ្តន្ទាទោសនៅឡើយទេ ។


ដោយឡែក លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ត្រូវបានតុលាការ​ចោទ ពីបទ ក្លែងឯកសារសារធារណៈ​ ប្រើប្រាស់ឯកសារក្លែង និងញុះញ៉ង់អោយមានភាពអស្ថេរ ភាពក្នុងសង្គម ករណីរឿងផែនទី ​សន្និសញ្ញា​កម្ពុជា យួន ​ឆ្នាំ​១៩៧៩ ។ ហើយការចាប់ខ្លួន និង​ឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងរឿងនយោបាយនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និង​អន្តរ​ជាតិ ថោកទោស និងទាមទារ អោយមានការដោះលែងពួកគាត់ជាបន្ទាន់ផងដែរ ព្រោះ​រឿង​នយោ​​បាយ ត្រូវដោះស្រាយតាមរយៈនយោបាយ ដោយមិនត្រូវប្រើយន្តការ ចាប់ចង សកម្មជន​គណបក្សប្រឆាំងដូចនេះឡើយ ៕

No comments:

Post a Comment

yes