សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 24, 2015

ក្រុមជនមិនស្គាល់មុខ បន្តបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ឥតឈប់ឈរ ក្រោយពីមានការគាំទ្រយ៉ាងផុសផុលរបស់ពលរដ្ឋខេត្តមួយនេះ មកលើគណបក្សសង្គ្រោះជាតិ

ដោយ៖វីរជន

ស្លាកគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង តែងតែទទួលរងនូវការបំផ្លាញជាបន្តបន្ទាប់ ឥត​ឈប់ឈរ របស់ក្រុមជនមិនស្គាល់មុខ ដែលជារឿងគួរអោយស្ងប់ស្ពើម និងថ្កោលទោសបំផុត ។

ក្នុងនោះ ស្លាកគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចេក ក្រុងស្វាយរៀង ត្រូវបានជន​មួយ​ក្រុម​លួច​បំផ្លាញ ចំនួន៣លើកជាប់ៗគ្នា កន្លែងស្លាកតែមួយ ក្រោយគ្នាបន្តបន្ទាប់ចន្ទោះពី៤ ទៅ៧ ថ្ងៃក្នុងមួយលើក ។

លោក ម៉ៅ វិបុល ប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ថ្លែងដោយប្រតិកម្ម ប្រាប់វិទ្យុសង្គ្រោះជាតិ ថា ការបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ ខេត្ត​ស្វាយរៀង គឺជាការចង់បំផ្លាញ និងបំបាក់គណបក្សសង្គ្រោះជាតិ ។

លោកបន្តថា តែទោះជាយ៉ាងណា វាមិនអាចទៅរួចឡើយ ព្រោះកម្លាំងនៃការផ្លាស់ប្តូររបស់ ប្រជាពលរដ្ឋ ខេត្តស្វាយរៀង កំពុងតែផុសផុលក្នុងជួរគណបក្សសង្គ្រោះជាតិនៅពេលនេះ សម្រាប់គោលដៅ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខនេះ ។ 


ដូចគ្នានេះ លោក ម៉ៅ វិបុល ក៏បានស្នើអោយអាជ្ញាធរ ខេត្តស្វាយរៀង ត្រូវតែវែកមុខចាប់ជន ដែលបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់នោះ យកមកផ្តន្ទាទោសអោយខានតែ បាន និងឈរលើអព្យាក្រឹត្តភាព មិនត្រូវប្រកាន់គណបក្សនយោបាយតែម្ខាងៗនោះឡើយ ។ ​ 

គួរជំរាបថា ព្រឹត្តិការនៃការបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ជាបន្តបន្ទាប់ គ្នានេះ ក្រោយសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះ មកលើគណបក្សសង្គ្រោះ ជាតិ កាន់តែខ្លាំងឡើង ចាប់តាំងពីឆ្នាំ២០១៣មក ដែលប្រវត្តិសាស្រ្ត ខេត្តជាប់ព្រំដែនភាគខាង កើតមួយនេះ គណបក្សសង្គ្រោះជាតិ បានដណ្តើមអសនៈសភា ចំនួន២កៅអៅ ដែលមិនធ្លាប់ មានទេពីមុនមក​។

ស្លាកគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចេក ក្រុងស្វាយរៀង ត្រូវជនមិនស្គាល់មុខលួយបំ​ផ្លាញ នៅទីតាំងតែមួយចំនួន៣ ដែលលើកទី១ កើតឡើងកាលយប់ថ្ងៃទី១២ ធ្នូ លើកទី២ នៅយប់ថ្ងៃទី២០ ធ្នូ និងលើកទី៣ នៅយប់ ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ធ្នូ ២០១៥នេះ ។ ដោយ​ឡែក ស្លាកគណបក្សសង្គ្រោះជាតិ នៅតាមបណ្តាស្រុក ក្រុង នៃខេត្តស្វាយរៀង ក៏ត្រូវ​បានជនមិនស្គាល់មុខ លួចបំផ្លាញជាបន្តបន្ទាប់ឥតឈប់ឈរផងដែរ ៕

No comments:

Post a Comment

yes