សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 22, 2015

ការប្រើប្រាស់យុទ្ធសាស្រ្ដបំបែកបំបាក់ ជានយោបាយហួសសម័យ សម្រាប់អ្នក​នយោបាយក្នុងដំណាក់កាលសម័យទំនើបនេះ

ដោយ៖ សស៊ីណា

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បន្ដបេសសកម្មពង្រឹងទំនុកចិត្តប្រជាពលរដ្ឋខ្មែរ ទាំង​ក្នុង និងក្រៅប្រទេស ស្របតាមគោលនយោបាយរបស់គណបក្ស ដើម្បីជម្រាបជូននូវ ការ​វិវត្តន៍ស្ថានការណ៍ ដូចជាយុទ្ធសាស្រ្ដបំបែករបស់ដៃគូរប្រកួតប្រកួតប្រជែង គ្រប់វិធីសាស្ត្រ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្រ្គោះជាតិ ។

ថ្លែងក្នុងពិធីជួបជុំ ជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកាណាដា ចុងសប្តាហ៏កន្លងទៅនេះ​លោក អេង ឆៃអៀង តំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ មណ្ឌលកណ្ដាល បានលើកឡើង​ពី​ព្រឹត្តិ​ការណ៍​កម្ពុជាមួយរយៈពេលចុងក្រោយ ដែលបានកើតឡើងចំពោះថ្នាក់ដឹកនាំ និង​សកម្ម​​ជន​គណ​បក្សសង្រ្គោះ​ជាតិ ព្រមទាំងគោលជំហររបស់គណបក្សយ៉ាងដូចនេះថា ។ 

លោកបានបន្ដទៀតថា ព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះ ត្រូវបានសាធារណៈ​មតិ​ជាតិ និងអន្ដរជាតិបានថ្កោលទោស ព្រមទាំងចាត់ទុកថា ការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បានដើរថយក្រោយ ។ដោយលោក បានបញ្ជាក់ទៀតថា ការមិនតបត ឬការ​ស្ងៀម​ស្ងាត់​របស់គណបក្សសង្រ្គោះជាតិ គឺដើម្បីប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ ព្រោះគណ​បក្ស​សង្រ្គោះ​ជាតិ ប្រកាន់នូវគោលជំហរ និងគោលនយោបាយអហិង្សា សន្ដិភាពនិយម និង​ផ្លាស់​ប្ដូរ​ដោយការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌។


ដូចនេះ យុទ្ធសាស្រ្ដបំបែក ឬគាបសង្កត់​ មកលើគណបក្សសង្រ្គោះជាតិ មិនអាចទៅ​រួចឡើយ ព្រោះប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង មានការយល់ដឹងច្រើន ដោយសារតែនេះ ជាសម័យ​បច្ចេក​វិទ្យា​ទៅហើយ ដែលធ្វើឲ្យពួកគាត់ទទួលបានពត៌មានគ្រប់ជ្រុងជ្រោយ រួមជាមួយ​នឹង​សមត្ថ​
ភាព​វិនិច្ឆ័យខ្ពស់ ពីបញ្ហាប្រទេសជាតិ។

គួរជម្រាបថា គណបក្សសង្រ្គោះជាតិ រក្សានូវគោលជំហរអហិង្សា សាមគ្គីភាព ផ្លាស់ប្ដូរ​ដោយ​សន្ដិវិធី ស្របតាមគោលការណ៍ប្រជាធិបតេយ្យ យកប្រជាពលរដ្ឋជាអាទិភាព ​សម្រាប់ការ​អភិ​វឌ្ឍន៍​ប្រទេសជាតិ ដោយព្យាយាមបញ្ជ្រៀសនូវព្រឹត្តិការណ៍បែបហិង្សានិយម ឬនាំឲ្យប្រជា​ពល​​​រដ្ឋមានការភ័យខ្លាច ហើយធ្វើដំណើរឆ្ពោះទៅមូលដ្ឋាន ដើម្បីជួបសំណេះសំណាល អំពី​នយោបាយទូទៅ ក្នុងសង្គមជាមួយប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes