Friday, December 9, 2011
ជនជាតិអាលីម៉ងម្នាក់ត្រូវប៉ូលិសក្រុងកំពតចាប់ឃាត់ខ្លួនពីបទអំពើហិង្សាលើស្ត្រីខ្មែរអ្នកបំរើការក្នុងផ្ទះ
ជនជាតិអាល្លឺម៉ងម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទប្រើអំពើហិង្សាវាយដំស្រីបំរើដោយសារតែការបង្ខំផ្លូវចិត្តមិនបាន។ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី០៩ខែធ្នូឆ្នាំ២០១១ត្រង់ចំណុចផ្ទះជួលខាងក្រោយអគ្គិសនីចាស់ស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
យោងតាមសំម្ដីរបស់កូនស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថាបុរសជនជាតិអាល្លឺម៉ងនេះតែងតែរករឿងម្ដាយរបស់ខ្លួនគឺចាប់ពីខ្លួនបានមករស់នៅជាមួយម្ដាយជនជាតិនេះបានរករឿងគ្រប់បែរយ៉ាងមិនតែ ប៉ុណ្ណោះសូម្បីតែប្រាក់ខែម្ដាយក្នុងមួយខែ១០០ដុលា្លរគេរករឿងកាត់៣០ដុល្លារថាមកពីកូនមកនៅជាមួយថ្លៃទឹកនិងការស្នាក់នៅ។
ក្មួយស្រីឈ្មោះ ដុក ស្រីជេជ្រ បានបន្តទៀតថាពេលដែលខ្លួនបានចេញពីសាលារៀនវិញមកដល់ផ្ទះបានឃើញជនជាតិអាល្លឺម៉ងនេះវៃម្ដាយរបស់ខ្លួនដោយខឹងនិងម្ដាយមិនដឹងជាមូលហេតុអ្វីទេក្រោយពីបានវៃមកលើម្ដាយរបស់ខ្លួនរួចគ៏យកខោអាវនិងអីវ៉ាន់ក្រវែងចោលមកខាងក្រៅផ្ទះ។
ករណីខាងលើជនរងគ្រោះឈ្មោះ ហោ ទីណា ភេទស្រីអាយុ៤១ឆ្នាំបានប្រាប់ឲ្យដឹងថាមូលហេតុដែលជនជាតិអាល្លឺម៉ងខឹងប្រើអំពើហិង្សាវៃនេះគឺដោយសារតែខ្លួនមិនព្រមបំរើការតាមតំរូវការរបស់គេក្នុងការរួមរាក់តែគាត់មិនព្រមទើបរករឿងវៃគាត់ដេញចេញ។
ប៉ូលិសក្រុងកំពតបានបញ្ជាឲ្យដឹងថាជនសង្ស័យនេះមានឈ្មោះ ដេប លឹម ភេទប្រុសអាយុ៦២ឆ្នាំជាជនជាតិអាល្លឺម៉ងពេលនេះត្រូវបានសមត្ថកិច្ចតាមសួរតែទោះជាយ៉ាងណាសមត្ថកិច្ចយើងនិងធ្វើសំណុំរឿងបន្តទៅតាមផ្លូវច្បាប់៕
កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes