សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 26, 2012

ប្រធាន​អង្គការ​បរិស្ថាន និង​អតីត​ប៉េអឹម​ម្នាក់ ត្រូវបានសម្លាប់ ក្នុង​ហេតុការណ៍​ផ្ទុះអាវុធ នៅ​ថ្មបាំង ខេត្តកោះកុង​





(ថ្ងៃទី 26 មេសា 2012, ម៉ោង 03:22:PM) | ដោយ: មុនីរ័ត្ន + សិលា
: CEN
Give our kids a better deal
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ (រូបថត: CCHR)
1 of 2   
កោះកុង: ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី និង​អតីតមន្ត្រី​អាវុធហត្ថ​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ ខណៈដែល​អ្នកកាសែត The Cambodia Dialy ២​នាក់ (​ម្នាក់​ខ្មែរ​) បានបាត់​ខ្លួន នៅក្នុង​ការផ្ទុះអាវុធ នៅក្នុង​ព្រៃមួយនា ​ចំណុច​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្មបាំង ខេត្តកោះកុង នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២​។ 

​មកដល់​រសៀល​នេះ នៅ​មិនទាន់មាន​ការអះអាង​ណាមួយ ពី​មន្ត្រី​សមត្ថកិច្ច​ថា ការផ្ទុះអាវុធ​នោះ បណ្ដាលមកពី​ភាគី​ណាមួយ​នៅឡើយ​ទេ​។ តែ​ការបាញ់សម្លាប់​នោះ ធ្វើ​ឲ្យក្រុម​សង្គម​ស៊ីវិល​ថ្កោលទោស និង​ទាមទារ​ឲ្យ​វែកមុខ​អ្នកបាញ់​។​

​លោក ថុង ណា​រ៉ុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា “​ចំពោះ​ករណីនេះ ខាង​កងរាជអាវុធហត្ថ កំពុងធ្វើការ​អង្កេត ថា​ករណី​បាញ់សម្លាប់​នេះ កើតឡើង​ដោយសារ​អ្វី​? ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​អ្នក​នៅ​កន្លែងកើតហេតុ​”​។ 

​ចំណែក​ព័ត៌មាន​ដែលថា មន្ត្រី​កងរាជអាវុធហត្ថ ជា​អ្នកបាញ់​សម្លាប់​ប្រធាន​អង្គការ​បរិស្ថាននោះ ​លោក​មេបញ្ជាការ បាន​បញ្ជាក់ថា “​គឺ​កំពុងតែ​ចាំ​សួរ​អ្នក ដែល​នៅ​កន្លែង​កើតហេតុ ទើប​បានដឹង​ច្បាស់​”​។​

លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​នៅ​រសៀល​នេះ​ថា លោក​នៅ​មិនទាន់ បានទទួល​បាន​របាយ​ការណ៍​ជាក់លាក់​ថា ខាង​ណា​បាញ់​មុន​នោះទេ (កងរាជអាវុធហត្ថឬ ខាងអង្គការ) ។ ​ខាង​សមត្ថកិច្ច​កំពុងធ្វើការស៊ើប អង្កេត​លើ​រឿង​ហ្នឹង ។​

​លោក ខេង ទី​តូ បាន​បញ្ជាក់ថា “​មានការ​ប៉ះទង្គិច​គ្នា គឺ​មានន័យថា ខាង​អាវុធហត្ថ​ខ្ញុំ ចុះ​អនុវត្ត​បទល្មើស​ព្រៃឈើ ក៏​ប៉ះ​ជាមួយ​ខាង​មន្ត្រី​បរិស្ថាន ខាង NGOs”​។ ​លោក​បញ្ជាក់ទៀតថា “​មិនទាន់​ដឹង​ខាង​ណា​ផ្ទុះអាវុធ​មុន​ទេ​”​។​

​ចំណែក​លោក បូរ៉ា ទី​ណូ មន្ត្រី​ស៊ើបអង្កេត​សមាគម​អា​ហុក ប្រចាំខេត្ត​កោះកុង បាន​ឲ្យ​ដឹងថា "​ធម្មតា មន្ត្រី​ការពារ​បរិស្ថាន អត់​មាន​អាវុធ​យកទៅ​តាម​ខ្លួនទេ។ ពួកគាត់អត់​មាន​កាន់​អាវុធ​ទេ ហើយ​ប៉េអឹមដែលស្លាប់នោះ គឺ​ប៉េអឹម ដែល​ជូន​មន្ត្រី​បរិស្ថាន និង​អ្នកកាសែត ទៅក្នុង​ព្រៃ​ទេ​"​។ ​លោក​បញ្ជាក់ថា “​ករណី​នោះ មិនមែនជា​ការបាញ់​តទល់​គ្នា​នោះទេ​”​។​

​ជាមួយគ្នា​នោះ លោក ចាន់ សុ​វេត មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក បាន​និយាយថា លោក​មានការ​សោកស្ដាយ​យ៉ាងខ្លាំង និង​ថ្កោលទោស​នូវ​ទង្វើ​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​គាត់​ធ្លាប់​ប្រឆាំង​ជំទាស់​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​ជាពិសេស​គាត់ ( ឈុត វុទ្ធី ) ជា​សកម្មជន​ការពារ​ព្រៃ​ឡង់ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្សម្នាក់​យ៉ាងសកម្ម​។ 

​លោក សុ​វេត បានចាត់ទុក​ការបាញ់សម្លាប់ លោក ឈុត វុទ្ធី ជា​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​​លោក​បញ្ជាក់ថា “​យើង​ថ្កោលទោស ការបាញ់សម្លាប់​គាត់​នេះ ហើយ​ស្នើសុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ច្បាស់លាស់ មានការ​ចូលរួម​ពី​សង្គម​ស៊ីវិល ហើយ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន​”​។​

​លោក​បញ្ជាក់ទៀតថា មកដល់ពេលនេះ ខាង​កងរាជអាវុធហត្ថ គឺជា​អ្នកធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ឃាត​កម្មនេះ ហើយ​កំពុង​រៀបចំ​បញ្ជូន​សព​លោក ឈុត វុទ្ធី មក​ភ្នំពេញ​។​

​ចំណែក​លោក អ៊ុន ឆា​លី អភិបាលរង​ខេត្តកោះកុង និង​ជាម​ន្រី្ត​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង បាន​ឲ្យ​ដឹង កាលពី​វេលា​ម៉ោង ២​រសៀល ថៃ្ង​ទី​២៦ ខែមេសា​ឆ្នាំ​២០១២ ថា មាន​មន្ត្រី​ប៉េអឹម​ម្នាក់ បាន​ស្លាប់ និង​ម​ន្រី្ត​អង្គការ​ការពារ​បរិស្ថាន​ម្នាក់ បាន​ស្លាប់ ព្រមទាំង​អ្នកកាសែត ២​នាក់ បាន​បាត់​ខ្លួន នៅក្នុង​ហេតុការណ៍​ប្រទាញប្រទង់​គ្នា​មួយ កាលពី​វេលា​ម៉ោង ១២​ថៃ្ង​ត្រង់ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ថ្មបាំង ខេត្តកោះកុង​។​
​    ​
​លោក​បាន​ឲ្យ​ដឹង​ទៀតថា ប៉េអឹម ដែល​រងរបួស រហូតដល់​ស្លាប់​នោះ គឺ​ឈ្មោះ អ៊ិន រតនា ជាម​ន្រី្ត​ប៉េអឹម​ខេត្តកោះកុង​។ ចំណែក​ម​ន្រី្ត​អង្គ​ការការពា​បរិស្ថាន​វិញ គឺ​ឈ្មោះ ឈុត វ​ទី្ធ​។ ក្នុង​ហេតុការណ៍​នោះដែរ គឺមាន​អ្នកកាសែត ២​នាក់ បាន​រត់គេចខ្លួន ពី​ក​នែ្ល​ង​កើតហេតុ ហើយ​រហូត​មកទល់ពេលនេះ គេ​ពុំទាន់​អាចទាក់ទង​បាន​នៅឡើយ​។​
​    ​
​លោក​អភិបាលរង​ខេត្ត បាន​ឲ្យ​ដឹង​ប​នែ្ថ​ម​ទៀតថា ហេតុការណ៍​នេះ កើតឡើង​ដោយ​សារតែ​លោក ឈុត វ​ទី្ធ បាន​បាញ់ប្រហារ មកលើ​មន្ត្រី​ប៉េអឹម មុន​បណ្តាល​ឲ្យ​រងរបួស ហើយ​មន្ដ្រី​បេ​អឹម ក៏​បាញ់​តបត​វិញ បណ្តាល​ឲ្យ លោក ឈុត វុ​ទី្ធ បាក់​ភ្លៅ ហើយ​បន្ទាប់មក​អ្នក​ទាំងពីរ បាន​ស្លាប់​។​

​ជាការ​កត់សម្គាល់ លោក ឈុត វុទ្ធី ជា​សកម្មជន​ការពារ​បរិស្ថាន ដែល​ធ្លាប់​ធ្វើការ​ជាមួយនឹង​អង្គការ​ការពារ​បរិស្ថាន Global Witness ចាប់តាំងពី​ទស្សវត្សរ៍​ឆ្នាំ​១៩៩០​។​

ចំណែកអ្នកកាសែត The Cambodia Daily ជាភាសាខ្មែរ និងអង់គ្លេសនោះ គឺមាន​ម្នាក់​ជាជនជាតិខ្មែរ ឈ្មោះ កញ្ញា ផន បុប្ផា។ តាមសេចក្តីរាយការណ៍ ជំហ៊ានដំបូងថា ស្ត្រីអ្នកកាសែតទាំងពីរនោះ ត្រូវបានគេឃាត់ខ្លួន ដោយសារតែចុះទៅយកការណ៍​រឿងកាប់ឈើ ដែលជារឿងរស៊ើបបំផុត នៅចំណុចថ្មបាំង ក្នុងខេត្តកោះកុង។

​ម្យ៉ាងទៀត ក្នុង​រឿង​បាញ់ប្រហារ​នោះ គេ​ឆ្ងល់​ថា ក្រុម​ប៉េអឹម ចុះទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ ខណៈដែល​ក្រុម​ការពារ​បរិស្ថាន និង​អ្នកកាសែត ចុះទៅ​យកការណ៍​លើ​បទល្មើស​ព្រៃឈើ​។ ចុះ​ហេតុអ្វី បានជា​ក្រុម​ប៉េអឹម​ខេត្តកោះកុង បែរជា​បាញ់​ទៅលើ​ក្រុម​អ្នកការពារ​បរិស្ថាន​ និងអ្នកកាសែតទៅវិញ​?​៕

No comments:

Post a Comment

yes