អណ្តើកយក្សមួយក្រុមដែលប្រមូលផ្តុំគ្នារស់នៅលើកោះនាតំបន់ មានអាកាសធាតុត្រូពិច គេអាចដឹងពីទំហំរបស់វាបាន ដោយមួយក្បាលមានទម្ងន់៣០០គីឡូក្រាម និងមានប្រវែងប្រមាណជា១,៣ម៉ែត្រឯណោះ។ ពពួកសត្វល្មូនដែលមានទំហំខ្នាតយក្សទាំងនេះគេបានប្រទះឃើញនៅឯ តំបន់កោះមួយចំនួន ដូចជានៅលើកោះមួយនៃប្រទេសសីស្ហែល នៅកោះម៉ាស្ការ៉េណេស និងកោះហ្គាឡាប៉ាហ្គូស។ បច្ចុប្បន្នកោះអាល់ដាប្រា អាតូល នៅប្រទេសសីស្ហែលក្លាយជាទីកន្លែងដែលសម្បូរសត្វល្មូនច្រើនជាងគេ បំផុតនៅលើពិភពលោកដោយវាមានចំនួនប្រហែលជា១៥០០០០ប្រភេទ។
សត្វអណ្តើកគឺជាប្រភេទពពួកសត្វម្យ៉ាងនៃអម្បូរពពួកល្មូនដែលមាន ប្រវត្តិនៅលើភពផែនដីប្រហែលជា២៥០លានឆ្នាំមកហើយ។ ដោយឡែកសត្វអណ្តើកគឺជាពពួកល្មូនដែលមានអាយុរស់នៅបានវែងជាងគេ បំផុត ខណៈអាយុកាលជាមធ្យមមាន១០០ឆ្នាំឬ ច្រើនជាងនេះ។ មិនតែប៉ុណ្ណោះបើនៅឯប្រទេសចិនវិញសត្វអណ្តើកជាវប្បធម៌នៃជំនឿ និមិត្តរូបអាយុកាលវែងយឺនយូរ។
យោងការផ្សាយរបស់Daily Mail និងTimes នៅខែធ្នូឆ្នាំ២០០៨ ឲ្យដឹងថា ពពួកសត្វអណ្តើកចនណាថានរស់នៅឯកោះ St Helena នៃប្រទេសសីស្ហែល អាចមានអាយុកាលប្រមាណជា១៧៦ឆ្នាំទៅ១៧៨ឆ្នាំ។ ប្រសិននេះជាការពិតមែននោះ វានឹងក្លាយជាកោះដែលមានសត្វអណ្តើកមានអាយុវែងជាងគេបំផុតនៅលើ ភពផែនដីជាមិនខាន៕
No comments:
Post a Comment
yes