ខេត្តស្វាយរៀង ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅរោងចក្រស្បែកជើងឡាម័រ ដែលមានទីតាំងស្ថិតនៅសង្កាត់ច្រុកម្ទេស ក្រុងបាវិត ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៤រសៀល កម្មការិនីចំនួន៤៩នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបាននាំមកកាន់មន្ទីរពេទ្យប្រតិបត្តិជីទូ ។
គ្រូពេទ្យបានឱ្យដឹងថា កម្មការិនី៤៩នាក់ ដែលបានដួលសន្លប់ ហើយនាំមកដល់មន្ទីរពេទ្យតាមការត្រួតពិនិត្យ គឺពួកគេខ្វះជាតិស្ករ តែមន្ត្រីមន្ទីរការពារខេត្តបានឱ្យដឹងថា ដោយសារតែបរិស្ថាននៅក្នុងរោងចក្រមិនល្អ ។ តាមព័ត៌មានថា បន្ទាប់ពីការដួលសន្លប់នោះ រោងចក្រក៏បានអនុញ្ញាតឱ្យកម្មករ កម្មការិនីឯទៀតឈប់សម្រាក។
No comments:
Post a Comment
yes