សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 17, 2012

កោះ​២៨ ទំហំ​ជាង​១៨​ម៉ឺន​ហិកតា​រដ្ឋ​កាត់​ជួល​ឲ្យ​ឯកជន​អភិវឌ្ឍ

ទេ​ស​ភាព​កោះ​ទន្សាយ​ ក្នុង​ដែន​សមុទ្រ​ខេត្ត​កំពត​​
ភ្នំពេញៈ ផ្ទៃ​ដី​ជាង​១៨​ម៉ឺន​ហិកតា​នៅ​លើ​កោះ​ចំនួន​២៨ ក្នុង​ចំណោម​កោះ​ទាំង​៦៤​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ដាក់​ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ ធ្វើ​សម្បទាន​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន​ចំនួន​៣១ ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ ឆ្នាំ ២០១០។ ​នេះ​បើ​យោង​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​។
អនុក្រឹត្យ​ពី​ការ​ចាត់​ថ្នាក់​ឡើង​វិញ ដែល​ចង​ក្រង​ដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ មនុស្ស​អាដហុក​ថា ​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មាន​សិទ្ធិ​ជួល​ដី​រយៈ​៩៩ ឆ្នាំ សម្រាប់​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ រមណីយដ្ឋាន ​និង​កាស៊ីណូ ដែល​ភាគ​ច្រើន​គឺ​នៅ​បណ្តា​កោះ តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្ត​កោះកុង។
អនុក្រឹត្យ​ក៏​បាន​កាត់​បញ្ចូល​រួច​ហើយ នូវ​កោះ​ដែល​មាន​ប្រជាប្រិយភាព​នៅ​ម្តុំ​ឆ្នេរ ដូចជា ​កោះ​ទន្សាយ កោះ​ឫស្សី កោះ​រុង កោះ​រុង​សន្លឹម និង​កោះ​ឯ​ទៀត​នៅ​ខេត្ត​ព្រះ​សីហនុ និង​កំពត​។

ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​វិនិយោគ​និង​សហគមន៍​អភិរក្ស ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្រៅ​ពី​ការ​ចាត់​ថ្នាក់​ជា​ថ្មី​នោះ តំបន់​ដទៃ​ទៀត​ក៏​ទទួល​បាន​ការ​អនុម័ត​ជា​ចុង​ក្រោយ​រួច​​ហើយ​ដែរ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន​លើ​ដី កោះ​ទាំង​អស់​នោះ​។
មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​ថ្លែង​ថា ពេល​នេះ​ជា​ឱកាស​ល្អ​សម្រាប់​បុគ្គល​មាន​ទ្រព្យធន​មួយ​ចំនួន​តូច នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ​និង​ផ្នែក​ទេសចរណ៍ ក្នុង​ការ​ចាប់​យក​កោះ​ទាំង​នេះ ហើយ​កោះ​កាន់​តែ​តិច​ទៅៗ​ដែល​ប្រជាជន​ធម្មតា​អាច​ទៅ​លេង​បាន ដោយ​មិន​ចំណាយ​ប្រាក់​ច្រើន។
លោក​លើក​ឡើង​ថា​៖ «ជា​ឧទាហរណ៍​ តើ​ប្រជាជន​សាមញ្ញ អាច​ធ្វើ​ដំណើរ​តាម​ឆ្នេរ​សុខា​​បាន​ដែរ​ទេ?»។ លោក​បាន​លើក​ឧទាហរណ៍​អំពី​ឆ្នេរ​ប្រវែង​១,៥​គីឡូ​ម៉ែត្រ​ ជា​កម្មសិទ្ធិ​ឯកជន​​នៅ​ខេត្ត​ព្រះសីហនុ​នេះ ​ដែល​បម្រើ​ជា​លក្ខណ​ពិសេស​ សម្រាប់​ភ្ញៀវ​សណ្ឋាគារ​សុខា ជា​ឧទាហរណ៍​នៃ​ការ​កំពុង​ដាក់​កម្រិត​ឲ្យ​មាន​កោះ​កាន់​តែ​តិច​ទៅ​ៗ សម្រាប់​ប្រជាជន​ធម្មតា​កម្សាន្ត។
លោក ចាន់ សុវ៉េត បាន​ថ្លែង​ថា ​វា​ខ្វះ​ទស្សន​វិស័យ និង​ការ​សម្រប​សម្រួល​ពី​រាជរដ្ឋាភិបាល ​ដោយ​សារ​ថា រដ្ឋាភិបាល​ធ្វើ​ការ​សម្រេច​អំពី​កោះ​ទាំង​នោះ​លឿន​ពេក ​ដោយ​បាន​ចាត់​ថ្នាក់​ឡើង​វិញ ដែល​អាច​ជួល​បាន​ក្នុង​រយៈ​ពេល​៩៩​ឆ្នាំ ដោយ​គ្មាន​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន ដូច​ជា ការ​បំផ្លាញ​ធនធាន​ព្រៃ​ឈើ ដែល​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​ប្រជាជន​នៅ​ក្នុង​សហគមន៍ តំបន់​នោះ។
លោក​បាន​ថ្លែង​ថា​៖ «យើង​មាន​ក្តី​បារម្ភ​ អំពី​ការ​អភិវឌ្ឍ​ដែល​គ្មាន​តម្លាភាព ​ហើយ​យើង​មិន​ដឹង​ថា អ្វី​កើត​មាន​នៅ​លើ​កោះ​ទាំង​នោះ​ទេ»។
អនុក្រឹត្យ​ចំនួន​ ៧​ បាន​ចាត់​ថ្នាក់​ឡើង​វិញ​ទៅ​លើ​ដី​ទាំង​នោះ ដើម្បី​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​មិន​បញ្ចេញ​ឈ្មោះ ​ខណៈ​ដែល​អនុក្រឹត្យ​ចំនួន​ពីរ គ្រាន់​តែ​បង្ហាញ​បែប​សាមញ្ញ​ថា​​ជា​«ក្រុមហ៊ុន​ចិន​» ដែល​នេះ​ មិន​មែន​ជា​នីតិវីធី​ឯកសារ សម្រាប់​ការ​អនុវត្ត​ទូទៅ​មួយ លើ​ការ​ផ្តល់​សម្បទាន​ដី​ក្នុង​ប្រទេស​កម្ពុជា​ទេ​។
ការ​អភិវឌ្ឍ​លើ​កោះ​កម្ពុជា​មួយ​ចំនួន គឺ​ពាក់ព័ន្ធ​នឹង​បុគ្គល​មិន​ ស្អាត​ស្អំ​ ដូចជា ជន​ប្រព្រឹត្ត​អំពើ​អនាចារ Alexander Trofimov ដែល​គេ​សង្ស័យ​ថា បាន​ទៅ​រស់នៅ​លើ​រមណីយដ្ឋាន​​កោះ​ពស់ ដើម្បី​គេច​ពី​ពន្ធនាគារ​ នៅ​មុន​ពេល​ត្រូវ​បាន​លើក​លែង​ទោស​គាត់ ដោយ​ព្រះ​មហាក្សត្រ​កាល​ពី​ឆ្នាំ​មុន។​
បញ្ជី​របស់​អង្គការ​អាដហុក​ដែល​បង្ហាញ​អំពី​ក្រុមហ៊ុន​ដែល​នឹង​ទទួល​បាន សម្បទាន​នា​ពេល​ខាង​មុខ​ឆាប់ៗ​រួម​មាន ក្រុមហ៊ុន LYP Group សម្រាប់​កោះកុង​ក្នុង ក្រុម​ហ៊ុន TTY Corporation Co., Ltd សម្រាប់​កោះ​គុណ​ និង​ក្រុម​ហ៊ុន Try Pheap Company ​នៅ​កោះ​ទន្សាយ ហើយ​ដែល​ក្រុមហ៊ុន​ទាំង​អស់​នេះ​ សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដី​ធ្លី​សំខាន់​ៗ​។
ប៉ុន្តែ ទោះ​យ៉ាង​ណា​ក្តី​ លោក ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​កាល​ពី​ម្សិលមិញ បាន​ថ្លែង​ការពារ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​កោះ​ទាំង​នោះ​ ដោយ​ថ្លែង​ថា ​វា​នឹង​បង្កើត​ការងារ​និង​ភាព​រុង​រឿង​សម្បូរ​សប្បាយ​សម្រាប់​ប្រជាជន​មូលដ្ឋាន។
លោក​បន្ត​ថា​៖ «ប្រសិន​បើ​វា​ប៉ះ​ពាល់​ដល់​ប្រជាជន តើ​យើង​ធ្វើ​វា​ដើម្បី​អ្វី? ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រជាជន​ទទួល​ប្រាក់​ចំណូល​ពី​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ​»។
លោក Tobe Eastoe ជា​ទីប្រឹក្សា​ផ្នែក​អភិរក្ស​នៅ​អង្គការ​ការពារ​ព្រៃ​ឈើ​និង​សត្វ​ព្រៃ Fauna and Flora International បាន​ថ្លែង​ថា​ ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​លើ​កោះ​ដែល​៦០​ទៅ​៧០​ ភាគរយ នៃ​ប្រជាជន​កោះ​នោះ ពឹង​ផ្អែក​លើ​ការ​ធ្វើ​នេសាទ​ត្រី​ដែល​ជា​ចំណូល​ដ៏​​ចម្បង​របស់​ពួក​គេ។
លោក​បន្ត​ថា៖ «​ប្រភេទ​អភិវឌ្ឍន៍​ផ្សេង​ៗ​បង្ក​ការ​គំរាម​កំហែង​ ខុសៗ​គ្នា​ដល់​បរិស្ថាន​សមុទ្រ​។ ​អ្នក​ខ្លះ​ដែល​យើង​ធ្លាប់​ធ្វើ​ការ​ជា​មួយ​ចាប់​អារម្មណ៍​លើ​ការ​ថែរក្សា​សោភ័ណភាព​ធម្មជាតិ ​ព្រោះ​វា​ជា​ការ​ទាក់​ទាញ​ទេសចរ​ដ៏​មាន​សក្តានុពល​»។ ​«​អ្នក​ខ្លះ​ចាប់​អារម្មណ៍​លើ​ការ​អភិវឌ្ឍ​ខ្នាត​ធំ​ដោយ​គ្មាន​ធម្មជាតិ ថា​ជា​ការ​ទាក់ទាញ​ដ៏​ចម្បង»។
លោក David George នាយក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន​ CBRE ដែល​បាន​ធ្វើ​ជា​ដៃ​គូ​ជាមួយ​គម្រោង​អភិវឌ្ឍន៍​កោះ​ធំ​ចំនួន​ ២ នៅ​កម្ពុជា បាន​ថ្លែង​ថា ក្រុមហ៊ុន​ភាគ​ច្រើន​ដែល​អភិវឌ្ឍ​កោះ​កម្ពុជា ទទួល​ស្គាល់​ថា​ជា​ផល​ប្រយោជន៍​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ។
លោក​បាន​បន្ថែម​ថា​ ៖ «បើ​អ្នក​អភិវឌ្ឍ​មិន​ល្អ​លើ​កោះ វា​នឹង​ប៉ះពាល់​ដល់​គុណភាព​កោះ​ទាំង​មូល​របស់​អ្នក​»។ លោក​ឲ្យ​ដឹង​ទៀត​ថា ខណៈ​កម្ពុជា​កំពុង​ខិតខំ​រត់​តាម​ទីផ្សារ​អភិវឌ្ឍន៍​នៅ​ថៃ​ និង​វៀតណាម កម្ពុជា​មាន​អត្ថប្រយោជន៍​អាច​រៀន​សូត្រ​ពី​កំហុស​ក្នុង​ប្រទេស​ទាំង​ នោះ។
លោក​បញ្ជាក់​ថា៖ «​ប្រទេស​ដែល​មាន​ប្រជាជន​តិច មាន​ដី​ច្រើន គេ​មាន​អំណាច​ច្រើន​លើ​របៀប​អភិវឌ្ឍន៍»។
លោក​បន្ត​ថា ​ជាមួយ​នឹង​ការ​កើន​ឡើង​ប្រហែល ២០​ភាគរយ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ និង​ការ​រំពឹង ពី​ការ​ចាប់​ផ្តើម​ជើង​ហោះ​ហើរ​ពី​​វៀតណាម​មក​ក្រុង​ព្រះសីហនុ ​នៅ​ឆ្នាំ​ក្រោយ ទេសចរ​នៅ​តាម​កោះ​កម្ពុជា​នឹង​លេច​មុខ​ឡើង។
លោក George បាន​បន្ត​ថា ខណៈ​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ស្នាក់​នៅ​តាម រមណីយដ្ឋាន​កោះ ប្រាក់​ចំណូល​កាន់​តែ​កើន​ឡើង​ និង​ធានា​ផ្តល់​ប្រយោជន៍​ដល់​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នក​ស្រុក។
ប៉ុន្តែ លោក​ George និង លោក Thong បាន​ឯកភាព​ថា ខណៈ​ដែល​អ្នក​ទទួល​សម្បទាន​បន្ត​មិន​ធ្វើ​តាម​កិច្ច​សន្យា​ជួល​ទេ​នោះ និង​ទុក​ជា​យុទ្ធសាស្រ្ត​រង់ចាំ​ដី​ឡើង​ថ្លៃ ​ហើយ​មិន​អនុវត្ត​តាម​ផែន​ការ​អភិវឌ្ឍន៍ នោះ​ទេសចរ​តាម​កោះ​កម្ពុជា​នៅ​តែ​មិន​ដើរ​ទៅ​មុខ​នោះ​ឡើយ៕ 

No comments:

Post a Comment

yes