លោក កឹម សុខា និងលោក សម រង្ស៊ី
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គឺជាចលនាមួយដែលមានសារសំខាន់បំផុតក្នុងការសង្គ្រោះ ប្រទេសចេញពីកណ្តាប់ដៃរបបអ្នកគ្រប់គ្រងអំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជាដែលមានរយៈ
ពេលអស់ជាង៣០ឆ្នាំមកហើយនោះ ដែលធ្វើឲ្យរាស្រ្តស្គាល់តែពាក្យខ្លាច ខ្លៅ
ហើយនិងឃ្លានតែ ប៉ុណ្ណោះ ។
បេសកកម្មរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
កំពុងតែបោះជំហ៊ានទៅមុខឥតស្រាកស្រា ន្ត ចាប់តាំងពីថ្នាក់លើរហូតសល់ថ្នាក់ក្រោម
និងបានចេញទៅគ្រប់ច្រកល្ហកដើម្បីស្វែងរកការទទួ
លបាននៃកាគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត
ដើម្បីបង្កើតគណបក្សថ្មីមួយចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៣ខាងមុខនេះ
ដើម្បីបញ្ចប់ និង កាត់ឬសគុលនៃអំណាចផ្តាច់ការ ដែលធ្វើបាបរាស្រ្ត និងប្រទេសជាតិឲ្យរងទុក្ខអស់រយៈកាល
ជាង៣០ឆ្នាំកន្លងមកហើយនេះ ។
មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រនៅប្រទេសកាណាដាក្នុងពិធីជួបជុំសំណេះសំណាលពិភាក្សាស្វែងរកដំណោះស្រាយរួមជូនជាតិមាតុភូមិកម្ពុជា
ដែលមានការអញ្ជើញ ចូលរួមជាច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្រាលាញ់ជាតិ
ស្នេហាប្រជាធិបតេយ្យ និងមានវត្តមានបងប្អូនជនរួមឈាមខ្មែរកម្ពុជាក្រោមដ៏ច្រើនកោះករ
និងវត្តមានរបស់លោក ថាច់ ង៉ុកថាច់ ប្រធានសហពន្ធ័ខ្មែរកម្ពុជាក្រោមផងដែរនោះ លោក សម
រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានថ្លែងដោយសេចក្តីរំភើពរីករាយក្រៃ លែងឥតឧបមាថា
ពេលវេលានៃការសង្គ្រោះជាតិបានមកដល់ហើយ ដែលតម្រូវឲ្យយើងទាំងអស់គ្នា ដែលជាអ្នកហាជាតិ
ស្រលាញ់លិទ្ធិប្រជាធិបតេយ្យ រួមគ្នាជាសម្លេងតែមួយដើម្បីចូលរួមប្រគួតប្រជែងនៅក្នុងពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ
ដើម្បីដណ្តើមយកជ័យជំនះ និងធ្វើការបញ្ចប់អំណាចផ្តាច់ការឲ្យបាន ។
នៅក្នុងពិធីជួបជុំប្រជាពលរដ្ឋខ្មែរ ទាំងខ្មែរកណ្តាល និងខ្មែរក្រោម
នៅប្រទេសកាណាដា កាលពី
ថ្ងៃទី០៤ និងទី០៥ ខែសីហា ឆ្នាំ២០១២ នោះលោក សម រង្ស៊ី ក្នុងឋានៈជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
លោកបានថ្លែងដោយអង់អាចក្លាហានថា ការជួបជុំគ្នានៅពេលនេះមិន
ត្រឹមតែជាការជួបជុំខ្មែរកណ្តាល ខ្មែរក្រោមប៉ុណ្ណោះទេ តែនេះគឺជាពិធីជួបជុំខ្មែរក្រោក
។ ក្នុងន័យនេះលោក សម រង្ស៊ី ចង់បញ្ជាក់ថា ខ្មែរទាំងអស់គ្នាមិនថាខ្មែរក្រោម
ខ្មែរកណ្តាលនោះទេ យើងជាខ្មែរតែមួយ ដូចនេះខ្មែរទាំងអស់ត្រូវតែក្រោកឡើង
ដើម្បីរួមគ្នាជាធ្លុងមួយដើម្បីរំដោះប្រទេសជាតិរបស់យើង និងដើម្បីសង្គ្រោះប្រទេសរបស់យើង
សង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ក្រោមអំណាចគ្រប់
គ្រងរបស់គណបក្សកាន់អំណាចសព្វថ្ងៃដែលមានបរទេសជាអាណាព្យាបាល
នោះ ។
លោក សម រង្ស៊ី បានថ្លែងទៀតថា ចាប់ពីថ្ងៃនេះតទៅខ្មែររួបរួមគ្នា គឺមានខ្មែរតែមួយជាមហាគ្រួសារខ្មែរតែមួយ
ជាកម្លាំងខ្មែរតែមួយ ដើម្បីរំដោះប្រទេសជាតិរបស់យើងឲ្យទាល់តែបាន និងជីកគាស់រំលើងអំណាចផ្តាច់ការមួយនេះ
ហើយថ្ងៃអន្សា របស់អ្នកធ្វើបាបរាស្រ្ត អ្នកបំផ្លាញជាតិ នឹងមកដល់នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ដោយគេចមិនផុតនោះឡើយ ។
លោក សម រង្ស៊ី បានថ្លែងដោយកើតសរសើរខ្មែរកម្ពុជក្រោមថា
ពលរដ្ឋខ្មែរគ្រប់រូបគឺដោយសារ តែខ្មែរកម្ពុជាក្រោមហើយ
ដែលបានធ្វើឲ្យខ្មែរគ្រប់រូបមានការភ្ញាក់រឮក និងពញាក់អារម្ភរបស់ខ្មែរ
ទាំងអស់ឲ្យយើងគិតគួរការពារទឹកដីខ្មែររបស់យើង ។ លោកថា
ពីព្រោះបងប្អូនខ្មែរកម្ពុជាក្រោម ត្រូវយួនឈ្លានពាន ត្រូវយួនធ្វើបាបរាប់សិបឆ្នាំមកហើយ
ហើយខ្មែរកម្ពុជាសព្វថ្ងៃនេះ យួនទើបតែឈ្លានពានបាន៤០ឆ្នាំទេ
បងប្អូនខ្មែរកម្ពុជាក្រោមគឺមានបទពិសោធន៏ ហើយបងប្អូនស្គាល់ពីល្បិចរបស់យួន
បងប្អូនបានឃើញអំពើឃោសឃៅអាក្រក់របស់យួន ដូចច្នេះបងប្អូនខ្មែរក្រោមដែលមានការឈឺចាប់ជាយូរមកហើយនេះ
បានដាស់តឿនខ្មែរទាំងអស់គ្នាឲ្យរួមកម្លាំងប្រឆាំងយួនឈ្លានពាន ការពារទឹកដីយើង
រំដោះទឹកដីយើងឲ្យទាល់តែបានមកវិញ ។
លោក សម រង្ស៊ី ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏បានមានប្រសាសន៏ជំរាបប្រាប់ ទៅដល់ប្រជាពលរដ្ឋខ្មែរ
ជាពិសេសខ្មែរកម្ពុជាក្រោមដែលបានអញ្ជើញទៅចូលរួមក្នុងកម្មវិធី និង គាំទ្រមកដល់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឲ្យបានជ្រាបថា រូបលោក និងលោក កឹម សុខា
ដែលជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានសម្រេចថាប្រទេសកម្ពុជាទៅ ថ្ងៃមុខ
ពេលដែលយើងមានអ្នកដឹកនាំថ្មីជាខ្មែរពិតប្រាកដ ស្រលាញ់ជាតិ យើងនឹងធ្វើការប្រកាស
យកថ្ងៃទី០៤ ខែមិថុនា ជាថ្ងៃកាន់ទុក្ខរៀងរាល់ឆ្នាំ
ដោយសារយើងបាត់បង់ទឹកដីខ្មែរកម្ពុជា ពី
ព្រោះទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរទាំងអស់គ្នា ។ ដូចច្នេះរដ្ឋាភិបាលថ្មីដែលដឹកនាំ
ដោយអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ យើងនិងប្រកាសអំពាវនាវឲ្យខ្មែរទាំងអស់ទូទាំងប្រទេសកម្ពុជា
ទូទាំងពិភពលោករួមគ្នាកាន់ទុក្ខថ្ងៃ០៤ ខែមិថុនា ដែលជាថ្ងៃខ្មែរយើងបាត់បង់ទឹកដី
ដ៏មហាសែលឈឺចាប់ ហើយដើម្បីរួមកម្លាំងរបស់យើងរំដោះទឹកដីរបស់យើងមកវិញឲ្យទាល់តែបាន ។
នៅក្នុងពិធីជួបជុំគ្នាជាមួយអ្នកប្រជាធិបតេយ្យ នៅប្រទេសកាណាដានោះផងដែរលោក កឹម
សុខា ដែលជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ
ដែលជាអ្នកស្នេហាជាតិ អ្នកស្រលាញ់លិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកាណាដា ផងដែរថា
នៅក្រោយពីការមើលឃើញពីគ្រោះថ្នាក់របស់ប្រទេសជាតិដ៏ធ្ងន់ធ្ងរ ហើយដោយមើលឃើញថា
កម្លាំងរបស់អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យធ្វើការរួមគ្នាអាចយកឈ្នះលើគណបក្សកាន់អំ
ណាចសព្វថ្ងៃ ហេតុដូចនេះហើយបានជាគណបក្សទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានសម្រេចធ្វើការរួមបញ្ចូលគ្នាជាសម្លេងតែមួយដោយបានបង្កើតឡើងជាជំហ៊ានដំ បូងនេះនូវ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងឆ្ពស់ទៅបង្កើតគណបក្សថ្មីមួយទៀតនៅពេលដ៏ខ្លីខាងមុខនេះដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣
ដែលនេះក៏ជាឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរដែលពួកគាត់ចង់បានផងដែរ ។
លោក កឹម សុខា បានមានប្រសាសន៏បន្តថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ផ្លូវដែរយើងជ្រើសរើសគឺអហិង្សា ផ្លាស់ប្តូរអ្នកគ្រប់គ្រងតាមរយៈអ្នកបោះឆ្នោត
ហើយការបោះឆ្នោតនេះគឺ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ។ លោក កឹម សុខា បានបន្តថា
ប្រទេសកម្ពុជាចាំបាច់ណាស់ត្រូវតែផ្លាស់ប្តួរអ្នកដឹកនាំបច្ចុប្បន្ន ហើយជាមួយគ្នានោះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បាននឹងកំពុងតែធ្វើការទាមទារឲ្យអន្តរជាតិធ្វើយ៉ាងណាឲ្យការបោះឆ្នោតនៅប្រទេសកម្ពុជានៅឆ្នាំ២០១៣ខាងមុខនេះមានលក្ខណៈ
សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចាំបាច់បំផុតត្រូវតែធ្វើការប្តូរយន្តការ
ប្តូរគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីឲ្យស្ថាប័នមួយនេះមានលក្ខណៈឯករាជ្យ
ពេលនោះហើយដែលយើងនឹងទទួលបានជ័យជំនះ ។ លោក កឹម សុខាបន្តថា
សម្លេងអ្នកដែលមិនបោះឆ្នោតឲ្យគណបក្ស កាន់អំណាចគឺនៅសល់ច្រើនណាស់
ហើយអ្នកដែលចុះឈ្មោះបោះឆ្នោតជាង៩លាននាក់ ក្នុងនោះគណបក្សកាន់អំណាចសំឡុតគំរាមកំហែង
បន្លំផង និងធ្វើការទិញដូរផងគឺទទួលបានចំនួន៣លាននាក់ជាងតែប៉ុណ្ណោះ
ដូចច្នេះប្រជាពលរដ្ឋខ្មែរនៅជាង៥លាននាក់ទៀតគឺមិនគាំទ្រគណបក្សកាន់អំណាចនោះឡើយ ។
លោកថា ហេតុដូចម្តេចបានជាយើងចាញ់ គឺទាំងអស់នេះបណ្តាលមកពីពួកគេប្រើកលល្បិច និងដោយសារតែគេបំបាត់សិទ្ធិរបស់ប្រជាបលរដ្ឋដែលចង់ទៅបោះឆ្នោតហើយមិនអាចបោះឆ្នោតបាន
ដែលចំណុចទាំងអស់នេះហើយ ជាកាតព្វកិច្ចរបស់
យើងត្រូវទាមទារធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោត
អាចបោះឆ្នោតបានគ្រប់គ្នា ដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិ
ដោយប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ យ៉ាងនេះហើយ
ទើបគណបក្សទាំងពីររួមបញ្ចូលគ្នាជាសម្លេងតែមួយដូចពេលនេះ ។
ហើយបេសកកម្មជាចំបងដែលយើងត្រូវតែបំពេញមួយទៀតនោះ
គឺការស្វែងរកអន្តរាគមន៏ដើម្បីឲ្យលោក សម រង្ស៊ី
បានវិលត្រឡប់ចូលមកក្នុងប្រកម្ពុជាវិញឲ្យបានឆាប់ និងសុវត្ថភាព
ដោយគ្មានលក្ខ័ណ្ឌដើម្បីឲ្យលោក សម រង្ស៊ី បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
និងបោះ
ឆ្នោតដោយផ្ទាល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ដែល
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងបង្កើតគណបក្សថ្មីមួយទៀតដើម្បីចូលរួមក្នុងការបោះឆ្នោត ដើម្បីដណ្តើមយក
ជ័យជំនះពីគណបក្សប្រជាជនរបស់លោក ហ៊ុន សែនឲ្យបានដូចអ្វីដែលបានជំរាបមកពីខាងលើ
នឹងដើម្បីបញ្ចប់អំណាចផ្តាច់ការ នៅក្នុងប្រទេសកម្ពុជា ផ្តល់ជីវភាពរស់នៅថ្មី
និងមុខមាត់ថ្មីជូនប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិដ៏អភ័ព្វរបស់យើង ៕
No comments:
Post a Comment
yes