
លោកនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំនៅវិមានសន្តិភាព នាពេលកន្លងមក (រូបថត ញឹម សុខន)
ការថ្លែងបែបនេះ ធ្វើឲ្យអ្នកតាមដានសង្គម នឹកឃើញដល់ការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ដែលបានបាត់បង់ជីវិតនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយសារគ្រោះថ្នាក់ធ្លាក់ឩទ្ធម្ភាគចក្រ អំឡុងពេលលោកធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ព្រោះអាកាសធាតុមិនល្អ។ អ្នកវិភាគយល់ឃើញថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីមរណភាពរបស់លោក អាចបង្កភាពវឹកវរ ជាសារគំរាមមួយ
អ្នកស្រាវជ្រាវជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា នេះជាសារគំរាមដល់ប្រជាជន និងមន្រ្តីដែលមានតំណែងនយោបាយ មុនពេលបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ ៖ “ជារួមប្រជាជនដែលមានការសិក្សាទាប មានការភ័យខ្លាច គេហៅថា ភាពបាក់ស្មាតនៅក្នុងសង្គ្រាមរ៉ាំរ៉ៃ កន្លងមក ភាសានេះ គាត់មានការភ័យខ្លាច គាត់ត្រូវតែគាំទ្រភាសាហ្នឹង ពីព្រោះគាត់អត់ចង់មានសង្គ្រាមទៀតទេ ចំណុចទីមួយ។ ចំណុចទីពីរ អ្នកខាងក្រោមថ្នាក់ដឹកនាំជានាយករដ្ឋមន្ត្រីអញ្ចឹង កាលណាមានសារអញ្ចឹងមក ក៏រាងមានការភ័យខ្លាចដែរ កាលណាមានការប្រែប្រួលនាយករដ្ឋមន្ត្រី ក្នុងប្រការណាមួយ គាត់ក៏បាត់បង់តំណែងហ្នឹងដែរ ជាអូតូម៉ាទិច ប្រសិនបើយើងមិនរៀបចំយន្តការផ្លាស់ប្តូរអំណាច តែអ្នកនយោបាយ”។
លោកមានប្រសាសន៍បន្ថែមថា ប្រសិនបើប្រព័ន្ធប្រជាធិបតេយ្យមួយត្រូវបានរៀបចំបានល្អ បើទោះជានាយករដ្ឋមន្រ្តីមួយ លាលែងពីតំណែង ឫទទួលមរណភាព ការផ្លាស់ប្តូរតំណែងមិនមែនបញ្ហានោះទេ។ តែលោកបារម្ភពីការកាន់អំណាច គ្មានអាណត្តិមួយច្បាស់លាស់នៅកម្ពុជា ៖ “អាការផ្លាស់ប្តូរតំណែងឲ្យទៅជាធម្មតា គេហៅថា Normalization វាមិនអាចឲ្យមានបញ្ហាទេ ក៏ប៉ុន្តែប្រទេសយើងកាលណាយើងកាន់យូរមែន មានបញ្ហាហើយ កាលណាផ្លាស់ប្តូរ”។
អ្នកវិភាគនយោបាយ លោកស្រី ជា វណ្ណាត មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ បង្ហាញថា គណបក្សប្រជាជននៅមិនទាន់បានរៀបចំ ថាអ្នកណានឹងត្រូវទទួលតំណែងនាយករដ្ឋមន្រ្តីនៅឡើយទេ ៖ “ឃើញថា សព្វថ្ងៃហ្នឹងដូចជាមិនទាន់មានការរៀបចំឲ្យមានបេក្ខជន សម្រាប់ស្នងកិច្ចការនាយករដ្ឋមន្ត្រីហ្នឹងទៅថ្ងៃក្រោយ នៅឡើយទេ មិនទាន់មានបេក្ខជន ឬក៏បេក្ខនារីនៅក្នុងរង្វង់គណបក្សប្រជាជនហ្នឹង សម្រាប់ស្នងនៅឡើយ”។
ចំណែក ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ លើកឡើងថា ប្រសិនបើនាយករដ្ឋមន្រ្តី ស្ម័គ្រចិត្តក្នុងការប្រគល់អំណាច វានឹងមិនមានបញ្ហាអ្វីកើតឡើងទេ តែលោកបារម្ភពីការគ្រប់គ្រងអំណាចទាំងអស់ នៅក្នុងកណ្តាប់ដៃបុគ្គលជានាយករដ្ឋមន្រ្តីតែម្នាក់។ លោកបន្ថែមថា ប្រសិនបើការដឹកនាំបែបលទ្ធិប្រជាធិបតេយ្យ ដូចនៅប្រទេសផ្សេងៗ នឹងមិនមានបញ្ហាទេ តែបើដឹកនាំបែបផ្តាច់ការ ការផ្លាស់ប្តូរនោះអាចបង្កជាបញ្ហា។ លោក អ៊ូ វីរៈ ក៏បានលើកឡើងថា នេះជាសារភ័យខ្លាចមួយសម្រាប់ប្រជាជន និងថ្នាក់ដឹកនាំគណបក្សប្រជាជន ៖ “ភាសាមួយដល់ប្រជាពលរដ្ឋផង ភាសាមួយដល់មន្ត្រីដទៃផង ព្រោះអីគាត់ចង់ផ្ញើសារដល់មន្ត្រីដទៃថាកុំឲ្យដណ្តើមអំណាចគាត់ ជាពិសេសគឺភាសាសម្រាប់មន្ត្រីគណបក្សគាត់តែម្តង”។
បណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក សុខ ទូច លើកឡើងថា នេះជាសារថា មិនអាចអត់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ ៖ “គឺបង្ហាញពីសារសំខាន់របស់បុគ្គល បុគ្គលសាធារណៈម្នាក់ហ្នឹង ថាមានតម្លៃធំធេងណាស់ នៅពេលរហូតដល់បោះឆ្នោតឆ្នាំ២០១៣”។
មាត្រា ១២៤នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា បញ្ញត្តិថា នាយករដ្ឋមន្រ្តីអាចរំលែកអំណាចរបស់ខ្លួន ឲ្យទៅឧបនាយករដ្ឋមន្រ្តី ឫសមាជិកណាមួយនៃរដ្ឋាភិបាលបាន។ ចំណែកមាត្រា១២៥ ចែងថា បើតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរនោះ ត្រូវតែងតាំងគណៈរដ្ឋមន្រ្តីមួយជាថ្មី ក្នុងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ បើការទំនេរនេះ ជាការទំនេរមួយកាលមួយគ្រាទេ ត្រូវចាត់តាំងនាយករដ្ឋមន្រ្តីស្តីទី ជាបណ្តោះអាសន្ន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់អំណាចជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ១៩៨៥។ លោកត្រូវបានរិះគន់ថា ការគ្រប់គ្រងអំណាច ស្ថិតនៅលើកណ្តាប់ដៃលោកតែម្នាក់ឯង៕
No comments:
Post a Comment
yes