សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 23, 2012

រូបថត​លោក ហ៊ុន សែន ត្រូវ​បានសេតវិមានឆ្កឹៈចេញ​

រូបថតមួយសន្លឹកនេះ ថត ក្នុង ពេល លាង សាយភោជ ពេល ល្ងាច ក្នុង ចំណោម រូប ថត
 មួយ កំភ្លុស ធំ ដែល អាមេរិក មិន ចាប់ ទុក ក្នុង ចិត្ត

សម្រាប់​ប្រទេស​កម្ពុជា​ វា​គឺ​ជា​មហាកិត្តិយស​ និង ជា​ប្រវត្តិសាស្ត្រ​ ដែល​បាន​ទទួល​ស្វាគមន៏​​ដំណើរ​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​​អាមេរិក​​​​នៅ​​ក្នុង​អំណាច​ ។​ទាំង​ក្រុម​មន្ត្រីជាន់​​ខ្ពស់​របស់​រដ្ឋាភិបាល​ ក៏​ដូច​ជា​លោក នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ថែម​ទាំង​ភរិយា​របស់​គាត់​ ដែល​ជា​ប្រធាន​​កាក​បាទ​ក្រហម​កម្ពុជា​​ផង បាន​ខំសម្រិតសម្រាំងខ្លួន​​យ៉ាង​អស់ដៃ ដើម្បី​ផ្ដិត​​យក​​អនុស្សាវរីយ៏​ជា​មួយ​​លោក បារ៉ាក់ អូបាម៉ា ក្នុង​ន័យ​​គ្រាន់​​បន្លាច​ពល​រដ្ឋខ្មែរ​គ្នា​ឯងផង និង ជាសារ​ប្រាប់​ដល់​ពួក​មន្ត្រី​អាមេរិក​ទាំង​ក្នុង​អាណតិ្ត​នេះ​ និង ក្រោយៗ​​ផង​ថា យើង​ធ្លាប់​​មាន​ទំនាក់ទំនង​​ជិត​ស្និត​​ជាមួយ​មេ​​របស់​ពួកលោកឯង ។​ប៉ុន្តែ​ខុស​ហើយ​ ​តាម​រយៈគេហទំព័រ​សេតវិមាន​ គេ​ពុំ​បាន​រក​ឃើញ​​រូបថត​លោក ​ហ៊ុន សែន​មួយ​សន្លឹក​សោះ នៅ​ក្នុង​អាល់ប៊ុម របស់​សេតវិមាន​ក្នុង​​ដំណើរ​ទស្សនកិច្ច​​របស់​លោក ​អូបាម៉ា​ មកកាន់​កម្ពុជា កាល​ពី​ថ្ងៃទី ​១៩-២០ វិច្ឆិកា នោះឡើយ​ ។ ​ក្រៅ​តែ​ពី​មេដឹកនាំអាស៊ី​​មួយ​ចំនួន​​​ដូច​ជា​លោក ស្រី​យីង ឡាក់ នាយករដ្ឋមន្ត្រី​ថៃ លោក ថេន​សេន ប្រធានាធិបតី​ភូមា លោក ស្រី អ៊ួង សាន ស៊ូជី​ប្រមុខបក្សប្រឆាំងភូមា និង លោក យូស៊ីហ៊ីកូ ណូដា ជាដើម  ។​

យោងតាម​កាសែត​ភ្នំពេញប៉ុស្ដិ៏​​ដែល​បាន​​ឃើញ​គេហទំព័រ​សេតវិមាន ចេញ​ផ្សាយ​ថ្ងៃ​ទី​២៣​វិច្ឆិកា​នេះ​ថា​​​ ” ​ក្នុងចំណោម​​រូបថត​​ចំនួន ១៣ សន្លឹក ដែល​​បាន​ថត​នៅ​រាជធានី​ភ្នំពេញ ដែល​លោក អូបាម៉ា ចំណាយ​​រយៈ​ពេល​ជាង ២៥ ម៉ោង ដើម្បី​​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កិច្ច​ពិភាក្សា​ទ្វេ​ភាគី ​និង​ពិធី​លាង​សាយ​ភោជ​ពេល​ល្ងាច ដែល​​មាន​វត្ត​មាន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ក៏​ដោយ​ ក៏​ពុំ​​មាន​រូបថត​ណាមួយ​​ បង្ហាញ​អំពី​លោក ហ៊ុន សែន ឡើយ”។
លោក Carlyle Thayer  សាស្រ្តាចារ្យ​កិតិ្តយស ផ្នែក​នយោបាយ​នៅ​សាកល​វិទ្យាល័យ New South Wales ​​ត្រូវ​បានស្រង់សម្ដី​ដោយកាសែត​ទាក់ទងរឿងឆ្កឹៈ​រូប​លោកនាយករដ្ឋមន្ត្រី​ខ្មែ ​ហ៊ុន សែន​ចេញនេះ​ថា ៖ ” ការ​ពិត​ វា​ជា​ចេតនា។ មិន​អាច​មាន​ការ​ពន្យល់​ផ្សេង​ទៀត​ឡើយ​។ ​វា​គ្រាន់​តែ​ជា​វិធី​បង្ហាញ​អំពី​ការ​មិន​សប្បាយ​ចិត្ត​»។
លោក Carlyle Thayer បន្តថា ” វាជា​វិធី​ល្អ​ដែល​យក​រូប​លោក ​ហ៊ុន សែន ចេញ ហើយ​សមាជិក​សភា​ នឹង​យល់​ដឹង​ថា តើ​ ​គាត់​​កំពុង​​ធ្វើ​អ្វីខ្លះ “  ៕​


No comments:

Post a Comment

yes