សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 23, 2012

តំណាង​ជន​ជាតិ​ព្នង​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋ​សភា​ឲ្យ​លោក​ឈាង វុន សុំ​ទោស​


តំណាង​ជន​ជាតិ​ព្នង បាន​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ឲ្យ​ជួយ​អន្តរា​គមន៍ ចំពោះ​ការ​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ទៅ​កាន់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ពី​សំណាក់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន។
យោង​តាម​លិខិត​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​នៃ​សមាគម​យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កម្ពុជា ចុះ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នេះ បាន​សុំ​ឲ្យ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ឲ្យ​ជួយ​ធ្វើ​អន្តរា​គមន៍​ឲ្យ​​លោក ឈាង វុន សុំទោស​ទៅ​កាន់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង និង​ដក​ពាក្យ​ដែល​តំណាង​រាស្ត្រ​រូប​នេះ​ប្រើ​ថា ”ព្រៃ​ផ្សៃ​ដូច​ពួក​ព្នង” ដែល​លោក​ប្រើ​នៅ​ក្នុង​អង្គ​ប្រជុំ​សភា​កន្លង​មក។
ជនជាតិ​ព្នង​ទាំង​នោះ បាន​ទាម​ទារ​ឲ្យ​លោក ឈាង វុន សុំទោស​តាម​បែប​ប្រពៃណី​ពួក​គេ ព្រម​ទាំង ផ្សព្វ​ផ្សាយ​ការ​សុំទោស ជា​សាធារណៈ​​តាម​រយៈ​សារ​ព័ត៌​មាន។

គួរ​បញ្ជាក់​ថា លោក ឈាង វុន បាន​ប្រើ​ពាក្យ​ព្នង​សំដៅលើ​ក្រុម​តំណាង​រាស្ត្រ​ប្រឆាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​វិចិ្ឆកា ឆ្នាំ​២០១២ ធ្វើ​ឲ្យ​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​ជិត​៣០​រូប ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ភ្លាមៗ។ ប៉ុន្តែ​លោក​ ឈាង វុន អះ​អាង​ថា លោក​មិន​បាន​ប្រមាថ​ជន​ជាតិ​ព្នង​នោះ​ទេ ដោយ​សំអាង​ថា នៅ​កម្ពុជា​មិន​មាន​ជន​ជាតិ​ព្នង​ទៀត​ឡើយ៕

No comments:

Post a Comment

yes