សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 22, 2012

ហេង គឹម​សាន ប្រើប្រាស់​តួនាទី​ជា​ប្រធាន​ស្នាក់ការ​ច្រក​អន្ដរជាតិ​អូរ​យ៉ា​ដាវ ប្រមូល​លុយ​ច្រក​ហោប៉ៅ​


សកម្មភាព​ដឹកជញ្ជូន​ទំនិញការហូរចូល​ភ្ញៀវ​ទេ​ស​ច​រ​ជា​ពិ​សេ​ស​​ជំ​នួ​ញ​ឈើ​ខុសច្បាប់​ទៅកាន់ ស្រុក​យួន​ដែល​កាន់តែ​គគ្រឹកគគ្រេង​ឆ្លងកាត់​ច្រក​អន្ដរជាតិ​អូ​រយ៉ា​ដាវ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត របស់លោក ហេង គឹម​សាន ហើយ​ពេល​ថ្មីៗ​នេះ​ក៏មាន​រឿង​អាស្រូវ​ពុ​ក​រ​លួ​យ​​ទា​ក់​ទិ​ន​​ការ​​គាប​ជំរិត​បង្ខំ​ឱ្យ ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ បង់លុយ​តាមតែ​អំពើ​ចិ​ត្ដ​ក៏ដូចជា​ការបង្ខំ​ឱ្យ​រថយន្ដ​ដឹក​ភ្ញៀវទេ​ស​ច​រ​ឆ្ល​ង​កា​ត់​​ប​ង់​ប្រា​ក់​​យ៉ា​ង​តិ​ច​​ ៥០០០​ រៀល អាច​ចាត់ទុកជា​អំពើពុករលួយ​ដ៏​អាក្រក់​បំផុត​ដែល​ទាមទារ​ឱ្យ​ថ្នាក់លើ​ពិនិត្យមើល​ភាព​អសកម្ម​របស់លោក ហេង គឹម​សាន ជាបន្ទាន់​។​
        ​មន្ដ្រី​តូចតាច​មួយចំនួន​បាន​លើកឡើងថា លោក ហេង គឹម​សាន បានធ្វើ​ការងារ​តាមរបៀប​ជិះ សេះ​លែងដៃ បង្កើតឱ្យមាន​ភាពមិន​ប្រក្រតី​ជាច្រើន​ដូចជា ករណី​ដែល​គាត់​ចេញ​បញ្ជា​ឱ្យមាន ការទារ​ប្រាក់ ពី​រថយន្ដ​ដឹក​ភ្ញៀវទេសចរ ក៏ដូចជា​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​ដែល​ឆ្លងកាត់​ច្រក​អូរ​យ៉ា​ដាវ សុទ្ធតែជា​កំហុស ឆ្គង​ផ្ទុយ​ពី​ការណែនាំ​របស់​ថ្នាក់លើ ។ ជាពិសេស​ការ​គាប​ជំរិត​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន កសិផល​ចេញទៅ​ស្រុក​យួន​បង់ប្រាក់​តាមតែ​អំពើ​ចិ​ត្ដ​មិន​ត្រឹមតែ​បង្ក ឱ្យមាន​ទុក្ខលំបាក​សម្រាប់​ប្រជា​ពល រដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ផងដែរ ។
លោក ហេង គឹម​សាន បាន​ចាត់ តាំង​ឱ្យ​មន្ដ្រី​ជំនិត​របស់ខ្លួន​ដាក់កុង​ត្រូល​នៅលើ​កំណាត់​ផ្លូវ​លេខ ៧៨ ក្នុងភូមិ​សាស្ដ្រ​ស្រុក​អូ​រយ៉ា​ដាវ ដើម្បី​ស្ទាក់ចាប់​រថយន្ដ​ដឹកជញ្ជូន​ទំនិញ រួមទាំង​រថយន្ដ​ដឹកឈើ​ខុសច្បាប់​ឱ្យចូល​បង់លុយ​តាមរបៀប​ពុក រលួយ​ដែល​ត្រង់ចំណុច​នេះ​មានការ​រំលឹកថា លោក ហេង គឹម​សាន គ្មាន​តួនាទី​អ្វី​ត្រូវដាក់​ពង្រាយ​មន្ដ្រី នៅលើ​កំណាត់​ផ្លូវ​លេខ ៧៨ តាមរបៀប​កុងត្រូលជជុះ​នោះទេ ។​
        ​បើ​ពិនិត្យមើល​ខ្លឹមសារ​ក្នុង​អនុក្រឹត្យ​លេខ ៦៤ របស់​រដ្ឋាភិបាល​ស្ដីពី​ការគ្រប់គ្រង​ច្រកព្រំដែន​បាន បង្ហាញឱ្យឃើញថា ក្នុងនាម​ជា​ប្រធាន​ស្នាក់ការ​ច្រក​អន្ដរជាតិ អូ​រយ៉ា​ដាវ លោក ហេង គឹម​សាន ត្រូវ មាន​តួនាទី​គ្រប់គ្រង​តែ​ផ្នែក​រដ្ឋបាល​ប៉ុណ្ណោះ ហើយ​មាន​សិទ្ធិ​ដោះស្រាយ​រាល់​បាតុភាព​ចម្រូងចម្រាស ដែល​កើតមាន​ប្រចាំថ្ងៃ​។ ប៉ុន្ដែ​លោក ហេង គឹម​សាន មិនបាន​អនុវត្ដ​ន៍​តាម​ខ្លឹមសារ​អនុក្រឹត្យ​នេះ​ទេ​បែរជា ចាត់តាំង​មន្ដ្រី​ជំនិត​របស់ខ្លួន​ឱ្យចេញ​ប្រមូល​លុយ​ពី​រថយន្ដ​ដឹកទំនិញ​ក៏ដូចជា ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​ពេលខ្លះ​មន្ដ្រី​របស់លោក ហេង គឹម​សាន បាន​គាប​ជំរិត​ប្រាក់​ពី​រថយន្ដ​ដឹក​ភ្ញៀវទេសចរ​ច្រើន​ហួស ហេតុ​ពេក​ក៏​កើតមាន​ការប្ដឹងតវ៉ា ពី​ក្រុមអាជីវករ​ធ្វើឱ្យ​ខ្មាស​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង​ផងដែរ​។​
​ក្នុង​អាជីព​ជា​មន្ដ្រីរាជការ​ដែល​ត្រូវបានតែងតាំង ជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្ដរជាតិ​អូរ​យ៉ា​ដាវ ច្រើន​ឆ្នាំ​កន្លងមកនេះ​លោក ហេង គឹម​សាន ស្គាល់​ភូមិសាស្ដ្រ និង​ក្ដោប​បាន​ទិន្នន័យ​រកស៊ី​ខុសច្បាប់​របស់ ក្រុម​ឈ្មួញ​ធំៗ​មួយ ចំនួន​ដូច្នេះហើយ​បានជា​គាត់​ធ្វើ​ការងារ​តាមរបៀប​ជិះសេះ​លែងដៃ​មិនដែល​ខ្វល់ខ្វាយ​អ្វី ទាំងអស់​ធ្វើយ៉ាងណា​ឱ្យតែបាន​លុយ​ច្រក​ហោប៉ៅ ហើយ​ផ្គើន​បំផុត​ទៅនឹង​បទបញ្ជា​របស់​ថ្នាក់លើ​គេ​មិន ដែល​ឃើញ​អភិបាលខេត្ដ​រតនគិរី​ចាត់​វិធាន ការដោះស្រាយ​ជុំវិញ​ភាព​អសកម្ម​របស់លោក ហេង គឹម​សាន ម្ដងណា​ឡើយ​។​

        ​កន្លងមក​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តែងតែ​ពឹង​អាស្រ័យ​ឱ្យ​លោក ហេង គឹម សាន ជួយ​រត់ការ​បើកផ្លូវ​ជាពិសេស​គ្រប់​កាស៊ីណូ​ខុសច្បាប់​ដែល​បើក​ធ្វើ​អាជីវកម្ម​ដោយ​មិន​សុំ​ការអនុញ្ញាត ឬ​មិនបាន​បង់ពន្ធ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សុទ្ធតែ​មានឈ្មោះ​លោក ហេង គឹម​សាន ជួយ​អន្ដរា គម​ន៍ បើទោះបីជា​ក្រុមការងារ​អន្ដរក្រសួង​ធ្លាប់បាន​ចុះទៅពិនិត្យ និង​ណែនាំ​យ៉ាងណាក៏ដោយ​ក៏​ម្ចាស់កា ស៊ី​ណូ​រួមទាំង​ក្រុម​ឈ្មួញ​ដែល​បាន​យក​លោក ហេង គឹម​សាន ធ្វើជា​ខ្នងបង្អែក​មិនដែល​ខ្វល់ខ្វាយ​អនុ វត្ដ​ន៍​តាម​នោះទេ ។ លោក ហេង គឹម​សាន បាន​ចាត់តាំង​ឱ្យ​មន្ដ្រីក្រោមឱវាទ​គាប​ជំរិត​ក្រុម​ឈ្មួញ រកស៊ី​ដឹក ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន​អន្ដរជាតិ​អូ​រយ៉ា​ដាវ ជាពិសេស​ការ​លួច​បង្កើត​កុងត្រូលជជុះ​លើផ្លូវ​ជាតិ​លេខ ៧៨ អាច​ចាត់ទុកជា​អំពើ​ខុសឆ្គង​ធ្ងន់ធ្ងរ​បំផុត​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ដ រួមទាំង​ក្រសួងមហាផ្ទៃ​យក ចិ​ត្ដ​ទុកដាក់​ដោះស្រាយ​ភាពមិនប្រក្រតី​នេះ​ឱ្យបាន​ទាន់ពេលវេលា បង្ការ​កុំឱ្យ​មានរឿង​រ៉ាវ​ស្មុគស្មាញ នៅ​ថ្ងៃក្រោយ​៕

No comments:

Post a Comment

yes