សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 30, 2013

ពលរដ្ឋ​ខ្លះ​បាត់​ជំនឿ​លើ​គ.ជ.ប​ទើប​មិន​ព្រមទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​​

ប្រជាពលរដ្ឋកំពុងពិនិត្យបញ្ជីឈ្មោះបោះឆ្នាត

លទ្ធផល​បណ្ដោះអាសន្ន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ២០១៣ បង្ហាញថា នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​ចុះ​ឈ្មោះ​ថ្មី​ចំនួន ៩.៦៨៥នាក់ គិតពី​ថ្ងៃ​ទី០១ តុលា ដល់​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ២០១៣​។ បើ​គិត​ជា​ភាគរយ​គឺ​បាន ៣៣.១៩ ភាគរយ នៃ​ចំនួន​ប៉ាន់ស្មាន ២៩.១៧៩ នាក់​។ តួរ​លេខ​នេះ ឃើញថា មាន​ចំនួន​ទាប​ជាង​ពាក់កណ្តាល នៃ​ចំនួន​ប៉ាន់ស្មាន​។​
​មូលហេតុ​អ្វី​ បាន​ពលរដ្ឋ​មិន​ទៅ​ចុះ​ឈ្មោះ​បាន​គ្រប់​ចំនួន​តាម​ការប៉ាន់ស្មាន​? ​
ពលរដ្ឋ​មួយចំនួន​បាន​លើកឡើង​ថា ពួកគាត់​មិន​មាន​ជំនឿ​ទុកចិត្ត លើ​ការអនុវត្ត​របស់ គ.ជ.ប។​
ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយថា គាត់​មិន​មាន​ភាព​ជឿជាក់​លើ គ.ជ.ប ទេ​ពីព្រោះ គណៈកម្មាធិការ​នេះ​មាន​លក្ខណៈ លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច​ដោយ​សមាសភាព គ.ជ.ប ភាគច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​៖ "​រឿង គ.ជ.ប សព្វថ្ងៃនេះ​មិន​អាច​ទុក​ចិត្ត​ទេ គឺ គ.ជ.ប ស្ថិត​ក្នុង​ជួរ​គណបក្ស [​ប្រជាជន​កម្ពុជា​] វា​អត់​ឯករាជ្យ​ទេ​យក​បក្ស​មក​ដាក់​អញ្ចឹង​នោះ ឯករាជ្យ​លុះត្រាតែ​សមាជិក​ទាំងនោះ​មិនមែន​នៅក្នុង​បក្ស មេ គ.ជ.ប ហ្នឹង​គណបក្ស​ប្រជាជន​បាត់​ទៅ​ហើយ​នោះ​"។​
លោក គ្រុយ សុ​ខេ​មរិ​ទ្ធ ចៅសង្កាត់រង​ទី២ សង្កាត់​ទួល​សង្កែ បានបញ្ជាក់​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ២០១៣ នេះ​មាន​ចំនួន​តិច​ជាង​រាល់​ឆ្នាំ ពីព្រោះ​ស្មៀន​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់ឯង ហើយ​ម្យ៉ាងទៀត ដោយសារ​ស្ថាន​ការណ៏​នយោបាយ​បច្ចុប្បន្ន ទើប​ពលរដ្ឋ​មិនសូវ​មាន​ជំនឿ​លើ គ.ជ.ប គេ​រង់ចាំ​មាន គ.ជ.ប ថ្មី​៖ "​ប្រជាពលរដ្ឋ​មាន​ការ​ធុញថប់​ដែរ គាត់​ថា​វា​មិន​បាន​ប្រយោជន៍​អី គ.ជ.បមិន​ឯករាជ្យ ជួនកាល​ខ្លះ​គេ​រង់ចាំ​មើល​ការដូរ គ.ជ.បរបៀប​ម៉េច បាន​គាត់​ចុះ​"​។​

លោក លុន ឆេង​កៃ ប្រធាន​លេខាធិការ​រដ្ឋា​ន​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ បានបង្ហាញ​ថា ការ​​ពិនិត្យ​បញ្ជី​ឈ្មោះ ចុះ​ឈ្មោះ​ប្រចាំឆ្នាំ​២០១៣​ មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍ ដូច​ឆ្នាំ​បោះឆ្នោត​ទេ​ ៖ "ឆ្នាំ​អត់​បោះឆ្នោត​ហ្នឹង ពីមុនៗ​ក៏​ចុះ​បាន​ជាង​មួយ​ម៉ឺន​ដែរ វា​អស់​ហើយ​ត្រឹម​ពីរម៉ឺន ប្រជាជន​មិន​
​សូវ​មក​ទេ បើ​ឆ្នាំ​បោះឆ្នោត​បាន​គេ​ចុះ​ច្រើន​"។

មិនមែន​តែ​អ្នក​នៅ​រាជធានី​ទេ​ដែល​មិន​ជឿជាក់​ ​លើ​គ.ជ.ប ចំណែក​អ្នក​មក​ខេត្ត​ដែល​ជា​កសិករ​ក៏​អស់ជំនឿ​លើ​ គ.ជ.ប​ ដែរ​។ កំពុង​អង្គុយ​លើ​សួនច្បារ​ក្បែរ​វត្ត​ភ្នំ ដើម្បី​ត្រៀម​លក្ខណៈ​ ធ្វើដំណើរ​ត្រឡប់​ទៅ​លំនៅដ្ឋាន ឯ​ខេត្តកណ្ដាល​វិញ កសិករ មួន មន ដែល​បាន​មក​ចូលរួម មហា​បាតុកម្មអហិង្សា ​នៅ​រាជធានី ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៥ តុលា ២០១៣ បាន​បញ្ចេញ​ទស្សនៈ​ថា៖ “​ការចែក​បណ្ណ​ព័ត៌មាន​មុន ពេល​បោះ ឆ្នោត មាន​ការរើសអើង គឺ​ចែក​ឲ្យ​មិន​គ្រប់​គ្នា ការចុះ​ឈ្មោះ​ពេល​ខ្លះ ពលរដ្ឋ​ទៅ ចុះ​មិន ឃើញ​អ្នក​ចុះឈ្មោះ ការចុះ​ឈ្មោះ​គឺ​គេ​មិន​ងាយ​ចុះ​ឲ្យ​យើង​ទេ​”​។
​លោក​មួន មន បន្តថា កាល​ឆ្នាំ​១៩៩៣ គឺ​មាន​ភាពងាយស្រួល ព្រោះ​មិន​ដែល​មាន​ឮ​ថា​បាត់ឈ្មោះ​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។ គាត់​ចង់បាន​នីតិវិធី​ដូច​កាលសម័យ អ៊ុនតាក់ (UNTAC) និង​សំណូមពរ​រៀបចំ​ការបោះឆ្នោត នៅតាម​ទីវាល ដោយ​គ្រាន់តែ​សង់រោង​ប្រក់​ដំបូល ប្រសើរ​ជាង​ការបោះ​នៅក្នុង​បន្ទប់​៖ "បើ​រៀបចំ​ដូច​ឆ្នាំ​១៩៩៣​គឺ​ស្រូល គេ​មាន​កាត​របស់គេ​ចុះ​ត្រង់ណា​ក៏បាន ជំនាន់​អ៊ុនតាក់​ពេល​បោះ អត់​ដែល​ឮ​បាត់ឈ្មោះ​ទេ យើង​កាន់​ប័ណ្ណ​ហ្នឹង​ទៅ​ពេល​បោះ​រួច គេ​ចោះ​ប្រហោង​មួយ​ចំណាំ វា​ងាយស្រួល​ហ្ម​ង​"។
​ពលរដ្ឋ​ម្នាក់ទៀតឈ្មោះ ហ៊ីង សីលា ដែល​មកពី​ខេត្ត​កំពង់ចាម បានលើកឡើង​ង​ថា គ.ជ.ប មាន​បញ្ហា​ច្រើន មាន​ភាពលំអៀង​ទៅរកបក្ស​កាន់​អំណាច គាត់​ចង់​បាន​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​បោះឆ្នោត​៖ "​ចង់​ឲ្យ​ដូរ​តែម្ដង ពីព្រោះ​ដូរ​ទើប​អាច​ដំណើរការ​ទៅ​ល្អ បើ​មិន​ដូរ​ទេ​នៅ​តែ​អញ្ចឹង​ប្រកាន់ បក្សពួក"​។​
​ក្រោយពី​មាន​ការរកឃើញ​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន នៃ​ការបោះឆ្នោត​ថ្ងៃទី​២៨ ​ខែ​កក្កដា​នោះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​​ ចំនួន​៤​អាណត្តិ​មក​នោះ បាន​ទទួលស្គាល់​ពី​កំហុសឆ្គង​របស់​ គ.ជ.ប​។ គណបក្ស​នេះ​បានប្រកាសឲ្យ​មាន​កិច្ច​ពិភាក្សា​ រវាង​សង្គម​ស៊ីវិល តំណាង​គណបក្ស​នីមួយៗ និង​អនុសាសន៍​របស់​អន្តរជាតិ ដើម្បី​កែ​ទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​៕​​

No comments:

Post a Comment

yes