សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 15, 2011


លោក ថាច់ សេដ្ឋា គំរាមដឹកនាំធ្វើបាតុកម្ម
នៅមុខ
ស្ថានទូតវៀតណាម បើនៅតែកាប់សម្លាប់
និងបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោម
អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន៩ ធ្វើ​សន្និ​សីទ​កាសែត​នៅ​ថ្ងៃ​ទី១៥ មករា​នៅ​ក្នុង​ភោ​ជនីយ៏​ដ្ឋាន វិនន័រ ផ្ទះ​លេខ៥២ ផ្លូវ២១៧ តាម​បណ្តោយ​ផ្លូវមុនីរ៉េត
នៅ (ទល់មុខវត្ត នន្ទមុនី) ស្តីពី ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​២នាក់​ឈ្មោះ ថាច់ វ៉ាង និង​ឈ្មោះ ថាច់ ថន ត្រូវ​បាន​វៀតណាម​វាយ​សម្លាប់ នៅ​ទី​ក្រុង​ព្រៃនគរ។
​ប្រ​ធាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចូល​រួម​សន្និ​សីទ​កាសែត​មាន​ដូច​ជា

​១-​លោក យន្ត ថារូ អ្នក​តំ​ណាង​រាស្ត្រ​គណ​បក្ស សម រង្ស៊ី មណ្ឌល​បន្ទាយ​មានជ័យ
​២ -​លោក ថាច់ សេដ្ឋា សមា​ជិក​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​គណ​បក្ស សម រង្ស៊ី និង​ជា​ប្រ​ធាន​សហគមន៏​ខ្មែរ​កម្ពុជា​ក្រោម
​៣ -​លោក សឺន យឿង ប្រ​ធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង
អភិវឌ្ឍន៏
​៤ -​ព្រះ​តេជ​គុណ ថាច់ សុវណ្ណារ៉ា តំ​ណាង​សមាគម​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម
​៥ -​លោក ថាច់ សាង ប្រ​ធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម
​៦ -​លោក ថាច់ សុវណ្ណ តំ​ណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​អភិវឌ្ឍន៏
​៧-លោក នន្ទ ភឿន តំ​ណាង​មូល​និធិ​សំ​រាប់​អ្នក​ក្រី​ក្រ
​៨ -​ព្រះ​តេជ​គុណ រិន្ទ ភិរម្យ តំ​ណាង​សម្ព័ន្ធ​សមណ​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម
​៩ -​អ្នកស្រី ព្រំ យ៉ាង ប្រ​ធាន​អង្គ​ការ​ស្ត្រី​កម្ពុជា​ក្រោម
​១០-​លោក ថាច់ ភឿន តំ​ណាង​មជ្ឈ​មណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម
លោក ថាច់ សេដ្ឋា ប្រ​ធាន​សហគមន៏​ខ្មែរ​កម្ពុជា​ក្រោម បាន​និយាយ​ថា ការសម្លាប់​ខ្មែរ​កម្ពុជា​ក្រោម អាជ្ញា​ធរ​វៀត​ណាម​មិន​ដែល​រក​ឃើញ​ជន​ល្មើស​ទេ ហើយ​នេះ​ជា​ការ​រើស​អើង​ពូជ​សាសន៏ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មិន
អាច​ទទួល​យក​បាន​ទេ។ ​អា​ជ្ញា​ធរ​វៀតណាម​គាប​សង្កត់​ខ្មែរ​កម្ពុជា​ក្រោម​គ្រប់
បែប​យ៉ាង ដូច​ជា​រឹប​អូស​ដី​ធ្លី មិន​អោយ​មើល​អក្សរ​ខ្មែរ មិន​អោយ​រៀន​សូត្រ​ភាសាខ្មែរ អ្នក​ណា​ហ៊ាន​ងើប​ឈរ​តវ៉ា​ត្រូវ​ចាប់​ខ្លួន​។
​លោក ថាច់ សេដ្ឋា បាន​បន្តថា សូម​អំ​ពាវ​នាវ​អោយ​អង្គ​ការ​សហ​ប្រ​ជា​ជាតិទទួល​បន្ទុក​ជន​ភៀស​ខ្លួន​មេត្តា​ពិនិត្យ​មើល​អោយ​បាន​ច្បាស់​លាស់

ចំ​ពោះ​ព្រះ​សង្ឃ និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទៅ​ដល់​ថៃ​ហើយ​ត្រូវ​បាន​បញ្ឆូន​មក​វិញ។​អំ​ពាវ​នាវ​ដល់​រដ្ឋាភិ​បាល​កម្ពុជា ប្រើ​សិទ្ធិ
ការ​ពារ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដូច​ដែល​ជួយ​ប្រ​ជា​ពល​រដ្ឋ
ខ្មែរ​ដ​ទៃ​ទៀត​ដែល​រង​ការ​រំ​លោភ​បំ​ពាន​នៅ​តាម​ប្រទេស​ដទៃ។ ការ​ឈឺ​ចាប់​របស់​ខ្មែរ​កម្ពុជា​ក្រោម គឺ​ធំ​ធេង​ណាស់​។
​លោក ថាច់ សេដ្ឋា បាន​ព្រ​មាន​ថា បើ​នៅ​តែ​មាន​ការ​កាប់​សម្លាប់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​ខ្មែរ​កម្ពុជា​ក្រោម បន្ត​ទៀត ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​មិន​អាច​នៅ​ស្ងៀម​បាន​ទេ និង​ធ្វើ​បាតុ​កម្ម​តវ៉ា
ទាម​ទារ​
អោយ​បញ្ឈប់​ការ​ធ្វើ​បាប​និង​កាប់​សម្លាប់​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម
នៅ​មុខ​ស្ថាន​ទូត​វៀត​ណាម​ប្រ​ចាំ​នៅ​កម្ពុជា​។ (មិន​ទាន់​បញ្ឆាក់​ពី​ពេលវេ​លា​ធ្វើ​នៅ​ឡើយ​ទេ)​លោក ថាច់ សេដ្ឋា បាន​បន្ត​ទៀត​ថា​ សុខ​ចិត្ត​
ស្លាប់​ដើម្បី​អោយ​ពិ​ភព​លោក​បាន​ដឹង​លឺ​ទាំង​អស់​គ្នា ពី​ការ​ត​វ៉ា
របស់​ខ្មែរ​កម្ពុជា​ក្រោម​ប្រ​ឆាំង​អាជ្ញា​ធរ​វៀតណាម តែ​ការ​ធ្វើ​នេះ​មិន​មែនប្រ​ឆាំង​ជា​មួយ​រដ្ឋា​ភិ​បាល​កម្ពុជា​ទេ​។
លោក យន្ត ថារូ បាន​លើក​ឡើង​ថា បើ​បញ្ហា​រំលោភ​បំពាន​ខ្មែរ​កម្ពុជា​ក្រោម​ពីជាតិ​សាសន៏​ដ​ទៃ យើង​មិន​អាច​អត់​ធ្មត់​បាន​ទេ ៕


No comments:

Post a Comment

yes