អគ្គស្នងការនគរបាលជាតិ បាន មាន ប្រសាសន៏ នៅថ្ងៃទី១៧ មករា ក្នុង ពិធី ប្រកាស តែង តាំង
ស្នង ការ ខេត្តបន្ទាយមានជ័យជ័យ ថ្មី ជំនួស លោក ហ៊ុន ហ៊ាន អតីត ស្នងការ ដែល ត្រូវចាប់ ខ្លួន
ទាក់ ទង និង ការ ជួញ ដូរ គ្រឿង ញៀន ថា មន្ត្រីប៉ូលិសដែលប្រព្រឹត្តខុសឆ្គងមានចាប់ ពី ថ្នាក់ ស្នង ការ ស្នង ការរងរហូតដល់នាយការិយាល័យនិងនាយកផ្នែក និងដែល
រាល ដាលរហូតដល់ស្ថាប័នគ្រឿងញៀននៃក្រសួងមហាផ្ទៃគឺលោកមឹក ដារ៉ា និងលោកជា ឡេង។លោក នេត សាវឿន បានចាត់ទុកទង្វើរបស់ប៉ូលិសទាំងនោះថាបានធ្វើឲ្យបាត់បង់កិត្តិយស និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដែលប៉ូលិសគ្រប់គ្នាជាពិសេសប៉ូលិស ខេត្តបន្ទាយមានជ័យត្រូវ តែខិតខំស្តារមុខមាត់និងជំនឿចិត្តរបស់ប្រជាពលរដ្ឋឡើងវិញ។លោកអះអាងថា ក្រសួង
មហាផ្ទៃ ក៏ដូចជា រដ្ឋាភិបាលបានចាត់ទុកថានេះជាប្រវត្តិសាស្ត្រដ៏ជូរចត់មួយរបស់ ប៉ូលិសដែលមានមេប៉ូលិសធំៗបានប្រ ព្រឹត្ត ការ លក់ ដូរ គ្រឿងញៀន
ទទួល សំណូក ដោះលែងជនល្មើស និងក្លែងបន្លំឯកសារ ។ លោកបានផ្តាំផ្ញើឲ្យ
ស្នងការថ្មី និងប៉ូលិសទាំងអស់ស្តារមុខមាត់ប៉ូលិសឡើងវិញតាមរយៈការ អនុវត្ត ការងារឲ្យបានត្រឹមត្រូវ និងជាពិសេសគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួននិងមានការ ទទួល ខុស ត្រូវខ្ពស់បំផុតចំពោះមុខប្រជាពលរដ្ឋ។ លោកអះអាងថាការ សោក ស្តាយដ៏ធំធេងនៅពេលនេះគឺមិនមែនសោកស្តាយប៉ូលិសប៉ុន្មាននាក់ដែលត្រូវគេចាប់ខ្លួននោះទេ តែសោកស្តាយកំហុសឆ្គងដែលពួកគេបានប្រព្រឹត្ត។លោកនេត សាវឿនក៏ បានថ្លែងគាំទ្រផងដែរដល់អង្គភាពប្រឆាំងអំ ពើ ពុក រលួយដែលបានចាត់ការ រឿងនេះគឺចាត់ការទៅលើមន្ត្រីគណបក្ស ប្រជាជនតែម្តង។ ដូច្នេះវាជាការបង្ហាញថា អង្គភាព នេះពិតជាមានការ ប្តេជ្ញា ចិត្តក្នុងការ លុប បំបាត់អំពើ ពុក រលួយមិនមែន ដូចការរិះគន់របស់បក្សប្រឆាំងនិងសង្គមស៊ីវិលមួយចំនួននោះឡើយ។
សូម ជម្រាប ថា លោក ហ៊ុន ហ៊ាន អតីត ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និង ស្នង ការរង
លោក ឈាងសុន ត្រូវ បាន ចាប់ ខ្លួន ដោយ សារ តែ មាន ការ ពាក់ព័ន្ធនិងការ ជួញ ដូរគ្រឿង ញៀន បន្ទាប់ពីចាប់ខ្លួនលោក ហ៊ុន ហ៊ាន និងគូកន អង្គភាពប្រឆាំងអំពើពុករលួយដែលដឹកនាំដោយលោក ឧ៍ម យិនទៀង បានដឹកនាំកំលាំងសមត្ថកិច្ច
ចាប់លោកឧត្តមសេនីយ៏ឯក ម៉ឹក តារា អតីតអគ្គលេខាធិការគ្រឿងញៀន និងចាប់លោក ជា ឡេង ប្រធានការិយាល័យគ្រឿងញៀនក្រសួងមហាផ្ទៃ ដោយអ្នកទាំង៤នាក់
នេះត្រូវបានតុលាការខេត្តបន្ទាយមានជ័យចោទពីបទស៊ីសំណូកពាក់ព័ន្ធនិងករណីគ្រឿងញៀន ហើយអ្នកទាំង៤នាក់ត្រូវបានបញ្ឆូនទៅដាក់គុកផ្សេងៗគ្នា ដោយលោក ម៉ឹក តារា បញ្ឆូនយកមកដាក់នៅគុកព្រៃសរ និងអ្នកផ្សេងដាក់គុកខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕
អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៏នៅថ្ងៃទី១៧ មករា ក្នុងពិធីប្រកាសតែងតាំង ស្នងការខេត្តបន្ទាយមានជ័យជ័យថ្មីជំនួសលោក ហ៊ុន ហ៊ាន អតីតស្នងការដែលត្រូវចាប់ខ្លួនទាក់ទងនិងការជួញដូរគ្រឿងញៀន ថា មន្ត្រីប៉ូលិស
ដែលប្រព្រឹត្តខុសឆ្គងមានចាប់ពីថ្នាក់ស្នង ការ ស្នងការរងរហូតដល់នាយការិយាល័យនិងនាយកផ្នែក និងដែលរាលដាលរហូតដល់ស្ថាប័នគ្រឿងញៀន
នៃក្រសួងមហាផ្ទៃគឺលោកមឹក ដារ៉ា និងលោកជា ឡេង។លោក នេត សាវឿន បានចាត់ទុកទង្វើរបស់ប៉ូលិសទាំងនោះថាបានធ្វើឲ្យបាត់បង់កិត្តិយស និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដែលប៉ូលិសគ្រប់គ្នាជាពិសេសប៉ូលិស ខេត្តបន្ទាយមានជ័យត្រូវ តែខិតខំស្តារមុខមាត់និងជំនឿចិត្តរបស់ប្រជាពលរដ្ឋឡើងវិញ។លោកអះអាងថា ក្រសួងមហាផ្ទៃ ក៏ដូចជា រដ្ឋាភិបាលបានចាត់ទុកថានេះជាប្រវត្តិសាស្ត្រដ៏ជូរចត់មួយរបស់ ប៉ូលិសដែលមានមេប៉ូលិសធំៗបានប្រព្រឹត្តការលក់ដូរគ្រឿងញៀនទទួលសំណូក ដោះលែងជនល្មើស និងក្លែងបន្លំឯកសារ ។លោកបានផ្តាំផ្ញើឲ្យស្នងការថ្មី និងប៉ូលិសទាំងអស់ស្តារ
មុខមាត់ប៉ូលិសឡើងវិញតាមរយៈការអនុវត្តការងារឲ្យបានត្រឹមត្រូវ និងជាពិសេសគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួននិងមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះមុខប្រជាពលរដ្ឋ។ លោកអះអាងថាការសោកស្តាយដ៏ធំធេងនៅពេលនេះគឺមិនមែនសោកស្តាយប៉ូលិសប៉ុន្មាននាក់ដែលត្រូវគេចាប់ខ្លួននោះទេ តែសោកស្តាយកំហុសឆ្គងដែលពួកគេបានប្រព្រឹត្ត។លោកនេត សាវឿនក៏ បានថ្លែងគាំទ្រផងដែរដល់អង្គភាពប្រឆាំងអំពើពុករលួយដែលបានចាត់ការ រឿងនេះគឺចាត់ការទៅលើមន្ត្រីគណបក្សប្រជាជនតែម្តង។ ដូច្នេះវាជាការបង្ហាញថា អង្គភាព នេះពិតជាមានការប្តេជ្ញាចិត្តក្នុងការលុបបំបាត់អំពើពុករលួយមិនមែន ដូចការរិះគន់របស់បក្សប្រឆាំងនិងសង្គមស៊ីវិលមួយចំនួននោះឡើយ។
No comments:
Post a Comment
yes