សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 18, 2011


បញ្ឆូនបក្ខពួកឧត្តមសេនីយ៏ សាមិត្ត វិរៈ

ទៅតុលាការយោធា

កាល ​ពី​ព្រឹក​ថ្ងៃទី​ ១៧​​ ខែមករា​ ឆ្នាំ២០១១​ សមត្ថ​កិច្ច​ការិ​យាល័យពត៍ មាន ទូទៅ​នៃ​ស្នង​ការ​ដ្ឋាន​ពត៍​មាន​ និង​សន្តិ​សុខ​កង​រាជ​អា​វុធ​ហត្ថលើ​ផ្ទៃប្រទេស​ បាន​បញ្ជូន​ជន​សង្ស័យ​ ២នាក់​ ឈ្មោះ​ ជា​តុល​ និង​ អ៊ឹម​ ឆាយ ទៅតុលា​ការ​យោ​ធា​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ហើយ។ជន​សង្ស័យទាំង​២នាក់​នេះត្រូវ​បាន​សមត្ថ​កិច្ច​ការិ​យាល័យ​ពត៍​មាន​ទូទៅ​

នៃ​ស្នង​ការ​ ដ្ឋាន​ពត៍​មាន ​និង​សន្តិ​សុខ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ

ប្រទេស​សហ​ការ​ជា​​មួយ​​កង​រាជ​ អា​វុធ​ហត្ថ​ខេត្ត​តា​កែវ ​ចុះ​ធ្វើការឆែក​ឆេរ​លំ​នៅ​ដ្ឋាន​ តាម​ដី​កា​របស់​ព្រះ​រាជ​អាជ្ញា​យោធា​ចុះ​ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០១១​ បញ្ជា​បង្គាប់​ឲ្យ​ឆែក​ឆេរ​លំ​នៅ​ដ្ឋាន​ឬ​រុក​រក​វត្ថុតាង​ នៅ​ក្នុង​តំបន់​ដី​អភិវឌ្ឍន៏​ស្រែ​ជើង​រាស្ត្រ​ ភូមិ​បុស្ស​តា​ផង់​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​ ។ក្នុង​ការ​អនុ​វត្ត​ដី​កា​នេះ​សមត្ថ​កិច្ច​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ ប្រទេស​បាន​ឃាត់​ខ្លួន​ជន​សង្ស័យចំនួន​ ២នាក់​ឈ្មោះ​ ជា​ តុល​ ហៅ​ រ៉េត​ សារី​ ភេទ​ប្រុស​ អាយុ​ ៥០ឆ្នាំ ជន​ជាតិ​ខ្មែរ​ និង​ ឈ្មោះ​ អ៊ឹម​ ឆាយ​ ភេទប្រុស​ អាយុ​ ៦៣ឆ្នាំ​ ជន​ជាតិ​ខ្មែរ​និង​បាន​រក​ឃើញ​វត្ថុ​តាង​អាវុធ​ CKC​ ១ដើម​ គ្រាប់​ AK​ និង​ CKC​ ៥៦គ្រាប់ខោអាវ​ប៉ារ៉ា​និង​សម្ភា​រះ​យោ​ធា​មួយ​ចំនួន​ទៀត​។

No comments:

Post a Comment

yes