នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ មានករណីបាញ់ប្រហារបុរសជីក ចង្រិត ម្នាក់ឱ្យរងរបួសធ្ងន់ត្រូវដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នួន បឿក ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុមទី១៣ភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុ របួស១គ្រាប់ចូលពីកំប៉េះគូថខាងស្ដាំចូលក្នុងពោះមិនធ្លាយ ។
តាមការអះអាងរបស់គ្រូពេទ្យឯកជនមួយនៅខេត្ដព្រះសីហនុបានប្រាប់ថា ជនរងគ្រោះដាច់ពោះវៀនហើយមិនដឹងជាប៉ុន្មានកំណាត់ទេ ។
សាក្សីនៅដែលដឹងរឿងនោះបានប្រាប់ថា ជនសង្សយ័ចំនួនពីរនាក់មានមេព្រៃម្នាក់ឈ្មោះ អុល និងទាហានម្នាក់ ឈ្មោះ ហុកផៃ ជនទាំងពីរកំពុងគេចខ្លួន ។
សាក្សីនៅកន្លែងកើតហេតុឈ្មោះ ញ៉ិល សុវណ្ណ ភេទស្រីបានរាយការណ៍ថា ទាហាឈ្មោះ ហុក ផៃ ជាអ្នកបាញ់ ពេល ជនរងគ្រោះកំពុងចំតិតគូថជីកចង្រិតនៅ កន្លែងកើតហេតុ ហើយត្រូវបានមេព្រៃ ម្នាក់ឈ្មោះអុលនោះដឹកជនរងគ្រោះមកមន្ទីពេទ្យ ។
សាក្សីខាងលើបានឱ្យដឹងថា បុរសរង គ្រោះកំពុងឱនជីកចង្រិតនៅតាមបណ្ដោយ ផ្លូវចំណុចព្រៃអាកាសស្យា ស្ថិតក្នុងក្រុម ទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះ សីហនុ ស្រាប់តែឮស្នូរគ្រាប់កាំភ្លើងពីរគ្រាប់ ដែលធ្វើឱ្យសាក្សីមានការភ័យ ខ្លាច គាប់ជួនពេលនោះ មន្ដ្រីព្រៃឈើ ឈ្មោះ អុល បានប្រាប់សាក្សីគឺអ្នកស្រី ញិល សុវណ្ណ ឱ្យយកជនរងគ្រោះទៅពេទ្យ ប៉ុន្ដែដោយសារខ្លួនជាស្រី មិនហ៊ានទៅ មើលជនរងគ្រោះ ទើបឈ្មោះ អុល នាំ ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។
ករណីបាញ់ប្រហារនេះត្រូវបានគេដឹងថាបង្កឡើងដោយទាហាននិងមេព្រៃខេត្ដព្រះសីហនុជាជនសង្សយ័ក្នុងករណីនេះ ។ ការបាញ់ ប្រហារនេះបានកើតឡើងខណៈពេលដែលទាហានម្នាក់និងមេព្រៃម្នាក់ជិះម៉ូតូល្បាតការពារដីព្រៃអាកាស្សាតំបន់ក្បាលឆាយក្រុងព្រះសីហនុ៕
ពីគេហទំព័រ៖នគរវត្ត
No comments:
Post a Comment
yes