ដោយសារតែ ការគិតមិន ដល់ប្រជាពលរដ្ឋ មួយគ្រួសារ បានយកក្បាល គ្រាប់ដែល សល់ពី សម័យមកធ្វើចង្ក្រានដាំ ស្ងោរក្បាល ជ្រូក ហើយបានផ្ទុះផ្អើលប្រជា ពលរដ្ឋជិត ខាង កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ម្ចាស់ផ្ទះដែលយកក្បាលគ្រាប់ មកធ្វើចង្ក្រាន ដាំស្ងោរ ក្បាលជ្រូននោះ មាន ឈ្មោះ ធួក គង់ ភេទប្រុស អាយុជាង៥០ ឆ្នាំ រស់នៅភូមិគោកបេង សង្កាត់គោគចក ក្រុង សៀមរាប ខេត្ដសៀមរាប ។
ប្រភពព័ត៌មានបានដឹងថា នៅក្នុងហេតុ ការណ៍ផ្ទុះគ្រាប់ នោះ មិនបណ្ដាលឱ្យមាន អ្នកណារម្នាក់ស្លាប់ឬរងរបួសឡើយ ៕
No comments:
Post a Comment
yes