Saturday, November 12, 2011
កងទព័ជើងទឹកអូស្ដ្រាលីម្នាក់ស្លាប់ក្នុងសណ្ឋាគារពន្លឺរះថ្មីដោយរួមរ័កលុះក្ស័យជាមួយស្រីវៀតណាម
មុនពេលចាកចេញ ពីកម្ពុជារបស់នាវាចម្បាំងកងទ័ពជើង ទឹកអូស្ដ្រាលីនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ ស្រាប់តែមានកងទាហាន ម៉ារីនអូស្ដ្រាលីម្នាក់ឈ្មោះ LIVING STON BRALEY អាយុ៣២ឆ្នាំ បាន ស្លាប់ដោយគាំងបេះដូងនៅក្នុងបន្ទប់ សណ្ឋាគារពន្លឺរះថ្មីខេត្ដព្រះសីហនុ ពេល ដែលទាហានរូបនោះបានយកស្ដ្រីរកស៊ីផ្លូវ ភេទទៅរួមរ័ក កាលពីវេលាម៉ោង១៦ ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១១ ។
សាក្សីនៅកន្លែងកើតហេតុបានខ្សឹប ប្រាប់ថាម៉ោងប្រហែលជា១៥និង៣០នាទី គេឃើញទាហានអូស្ដ្រាលីរូបនោះ នាំស្ដ្រីរកស៊ីផ្លូវភេទជាជនជាតិវៀតណាម ម្នាក់ចូលបន្ទប់សណ្ឋាគារពន្លឺរះថ្មីនៅ តំបន់អូឈើទាល ហើយបានរយៈពេល ប្រហែលជាកន្លះម៉ោងគឺនៅម៉ោងប្រហែល ១៦ល្ងាចថ្ងៃដដែល គេឃើញស្ដ្រីរកស៊ី ផ្លូវភេទនោះបានស្ទុះចេញមកក្រៅបន្ទប់ ស្រែកហៅគេឯងឱ្យជួយដោយប្រាប់ថា បុរសជនជាតិនោះគាត់ប្រកាច់ហើយ ជួយរកឡានដឹកគាត់ទៅមន្ទីរពេទ្យផង ។
សាក្សីនោះបានបញ្ជាក់ថា ជំហាន ដំបូងគេឃើញរថយន្ដសាមុយរបស់មន្ទីរ ពេទ្យឯកជនមួយបើកយ៉ាងលឿនចូល មក ភា្លមនោះស្រាប់តែរថយន្ដសាមុយ នោះបើកចេញទៅវិញបាត់ស្រមោលដែលគេសង្ស័យថា ប្រហែលជាជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបម្ចាស់រថយន្ដសាមុយនោះមិនព្រម ដឹក ។ បន្ទាប់ពីរថយន្ដសាមុយរបស់មន្ទីរ ពេទ្យឯកជននោះត្រឡប់ក្រោយវិញបាន មួយសន្ទុះ ស្រាប់តែឃើញរថយន្ដសាមុយ របស់មន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ បើកបរយ៉ាងរំភើយមកដល់កន្លែងកើត ហេតុហើយរៀបចំលើកសាកសពដាក់ ក្នុងរថយន្ដដោយមានការលាក់លៀម និង ប្រុងប្រយ័ត្នមិនឱ្យអ្នកកាសែតថតយក រូបភាពនោះឡើយ ។
ពេលដល់មន្ទីពេទ្យបង្អែកខេត្ដអ្នក ជំងឺច្រើននាក់ដែលឃើញហេតុការណ៍នេះ បានប្រាប់អ្នកកាសែតថាជនរងគ្រោះបាន ស្លាប់បាត់ទៅហើយទើបគ្រួពេទ្យនាំគ្នា ដាក់សេរ៉ូមជួយសង្គ្រោះទង្វើបែបនេះ ហាក់បីដូចជាមានអ្នកជួលឱ្យសម្ដែងប៉ាហ៊ី ដើម្បីបន្លំភ្នែកសមត្ថកិច្ចកុំឱ្យធ្វើការស៊ើប អង្កេតលើសណ្ឋាគារមួយនោះដោយយក ខ្មោចមកដាក់សេរ៉ូមហើយអះអាងថា ជនរងគ្រោះនៅប្រកាច់នៅឡើយ ។
សុំបញ្ជាក់បន្ថែមថាមន្ទីរសុខាភិបាល ខេត្ដព្រះសីហនុគួរតែពិនិត្យមើលសកម្ម ភាពលេងប៉ាហ៊ីរឿងប្លែកៗរបស់គ្រូពេទ្យ ចំការចេកផងព្រោះកន្លងមករឿងយក ខ្មោចមកព្យួរសេរ៉ូមនេះមានច្រើនករណី ណាស់ហើយនេះបើតាមការកត់សម្គាល់។ ការសម្ដែងប៉ាហ៊ីរបៀបនេះភាគច្រើន សម្ដែងនៅពេលមានសាកសពដឹកចេញ ពីសណ្ឋាគារធំៗ ។
ការរិះគន់នេះគឺជាបំណងល្អមួយ និង ជាសារមួយជូនដល់គ្រូពេទ្យជំនាញដែល ខំរៀនសូត្រអស់ប្រាក់រាប់បាវបែរជាមក វ័ណ្ឌកដោយសារតែការស៊ីឈ្នួលសម្ដែង ប៉ាហ៊ីបន្ដិចបន្ដួចនោះ៕
ពីគេហទំព័រ៖នគរវត្ត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes