បុរសតែងខ្លួនជាស្រីមានសម្រស់គួរឲ្យទាក់ទាញធ្វើឲ្យបុរសពីរនាក់លង់ស្នេហ៍ហៅដើរនាងដើរលេង រួចនាំយកទៅដេកផ្ទះសំណាក់ តែពេលកំពុងដេកនោះត្រូវនាងខ្ទើយដៃឆើតឆ្លៀតលួចបេះយកខ្សែ.ក ដែលពាក់ជាប់នឹង.កហើយប្រើល្បិចចូលបន្ទប់ទឹកបន្ទាប់មករត់គេចខ្លួនបាត់មួយយប់លុះព្រឹកឡើងទើបតាមរកនាងឃើញហៅប្រជាការពារសង្កាត់ចោមចៅចាប់ខ្លួនប្រគល់ឲ្យប៉ូលិស។
គេចាប់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១១ នៅចំណុចប្លុក ផ្ទះជួលខាងកើតភូមិ ព្រៃល្វា សង្កាត់ ចោមចៅ ខណ្ឌ ដង្កោ កន្លែងដែលជនសង្ស័យជួលស្នាក់នៅរាល់ថ្ងៃ។
ជនសង្ស័យដែលត្រូវបានកម្លាំងប្រជាការពារចាប់ខ្លួននោះមានឈ្មោះ គំណាត ភេទប្រុស តែងខ្លួនជាស្រី អាយុ ១៩ឆ្នាំ អតីតកម្មកររោងចក្រកាត់ដេរហុងវ៉ា ស្នាក់នៅផ្ទះជួលកន្លែងចាប់ខ្លួនខាងលើ មានស្រុកកំណើត នៅភូមិ ព្រៃតាខាម ឃុំ គូសស្រុក ត្រាំកក់ ខេត្ត តាកែវ។
ជនរងគ្រោះជាម្ចាស់ខ្សែ.ក ឈ្មោះ ន.ប.ណ ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅក្នុងវត្ត បទុមវតី មានស្រុកកំណើតនៅស្រុកគងពិសី ខេត្ត កំពង់ស្ពឺ។
តាមជនរងគ្រោះម្ចាស់ខ្សែ.ក និយាយថាកាលពីពេលព្រលប់ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១១ ខ្លួន និង មិត្តភ័ក្ដិ ម្នាក់ទៀត បានជិះម៉ូតូដើរលេងដល់ម្ដុំ ផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ ចោមចៅ បានឃើញនាងខ្ទើយនេះដើរ ម្នាក់ឯងតែមុនដំបូង មើលមិនដឹងថានាងខ្ទើយនោះទេ ក៏ហៅជិះម៉ូតូដើរលេងជាមួយ ពោលគឺនាំគ្នាដើរលេងនៅម្ដុំ សួនច្បារសម្ដេចហ៊ុនសែន។ នៅពេល ដើរលេងហើយ ពួកគេបានស្រុះស្រួលគ្នាមកដេកផ្ទះសំណាក់ វិមានច័ន្ទ ។ បុរសនោះនិយាយបន្តថាពេលចូលដេកផ្ទះសំណាក់ទើបដឹងថា ជានាងខ្ទើយ ពួកគេក៏ដេកលេងធម្មតា មិនបានធ្វើអ្វីនោះទេ ខណៈពេលដេកលក់នាងខ្ទើយលួចដោះយកខ្សែ.ក រត់ចុះគេចខ្លួនបាត់ទាំងយប់។
តែបើតាមនាងខ្ទើយវិញបានឲ្យដឹងថា ពេលដេកជាមួយគ្នានោះ ពួកគេបានឲ្យនាងធ្វើសកម្មភាពផ្លូវសិចរហូតបានសម្រេច តែដោយសារពេលនោះ ពួកគេមិនឲ្យលុយទើបនាងលួចដោះយកខ្សែ.កពីដៃគូចុះពីផ្ទះសំណាក់គេខ្លួនបាត់តែម្ដង បន្ទាប់ពីបុរសជាដៃគូនោះដេកលក់ ប្រហែលម៉ោង១រំលងអធ្រាត្រ។ នៅពេលនាងខ្ទើយរត់ចុះពីលើផ្ទះសំណាក់គេចខ្លួននោះ បានប្រាប់អ្នកយាមផ្ទះសំណាក់ថា ប្ដីនាងឈឺទើបប្រញាប់ប្រញាល់ចុះទៅរកទិញ ថ្នាំពេទ្យ។ ប៉ុន្តែអ្នកធ្វើការនៅផ្ទះសំណាក់នេះនិយាយថា នាងដៃឆើតនេះ ឧស្សាហ៍ នាំភ្ញៀវ មកដេកទីនេះ ហើយកើតមានរឿងបែបនេះញឹកញាប់ណាស់។
ចំណែកបុរសនោះវិញបន្ទាប់ពីដឹងខ្លួនថាបាត់ខ្សែ.ក ក៏បានតាមរកនាងខ្ទើយនោះទាំងតែពេលយប់នោះរកមិនឃើញទេ។ លុះព្រលឹមឡើងស្រាវជ្រាវសួរនាំតាមរយៈអ្នករត់ម៉ូតូឌុបទើបដឹងថានាងស្នាក់នៅផ្ទះជួលម្ដុំខាងកើតភូមិព្រៃល្វា អតីតរោងចក្រកាត់ដេរ តុងហ្គា។ បន្ទាប់ពីតាមរកឃើញបុរសនោះក៏ហៅប្រជាការពារពីសង្កាត់ចោមចៅ ចាប់ខ្លួនយកមកប្រគល់ឲ្យប៉ូលិសប៉ុស្ដិ៍ចោមចៅ។ តែដោយសារករណីនេះកើតឡើងនៅសង្កាត់មានជ័យ ទើបប្រគល់ឲ្យប៉ុស្តិ៍មានជ័យវិញ៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes