តាមរយៈទីភ្នាក់ងារ សារព័ត៌មានបារាំង ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១១ បានផ្សាយសំដីរបស់
លោកស្រី រដ្ឋលេខា ធិការ ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ហ៊ីឡារី ក្លិនតុន ដែលមាន
ប្រសាសន៍ កាលពី ថ្ងៃព្រហស្បត៍ ថា ប្រទេសវៀតណាម ត្រូវតែធ្វើឱ្យបានល្អប្រសើឡើង ក្នុងប្រវត្តិ
ការរបស់ខ្លួននូវវិស័យសិទ្ធិមនុស្ស ប្រសិន បើប្រទេសនេះចង់ស្វែងរកទំនាក់ទំនង ឱ្យកាន់តែ ល្អ
ប្រសើឡើង នៅពេលដែលប្រទេសទាំងពីរធ្វើកិច្ច សន្ទនា ដេញដោលអំពីបញ្ហានេះ។’’យើងបាន
បញ្ជាក់ច្បាស់លាស់ហើយ ចំពោះប្រទេសវៀតណាម ថាប្រសិនបើយើងពង្រឹងយុទ្ធសាសន៍ ជាដៃគូ ដែលប្រទេសទាំងពីរចង់បាន វៀតណាមត្រូវតែធ្វើឱ្យបានច្រើនថែមទៀតក្នុងការគោរព និងការពារ
សិទ្ធិពលរដ្ឋ របស់ខ្លួន។’’ នេះជាប្រសាសន៍របស់លោកស្រីក្លិនតុន នៅមជ្ឃមណ្ឌល អ៊ីស-វែស នៅកោះហាវ៉ៃ។
នៅក្នុងដំណើរតាមរដ្ឋនានារបស់សហរដ្ឋដើម្បីកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លោកស្រីក្លិនតុន មានកម្មវិធី ត្រូវជួបជាមួយនឹងប្រធានាធិបតីវៀតណាម ទ្រឿង តាន់សាង នៅថ្ងៃព្រហស្បត៍។
កិច្ចពិភាក្សាបានធ្វើឡើង នៅពេលដែលសហរដ្ឋអាមេរិកនិងប្រទេសវៀតណាមបញ្ចប់កិច្ចពិភាក្សា រយៈពេល ពីរថ្ងៃ អំពីបញ្ហាសិទ្ធិមនុស្ស ដែលបានធ្វើឡើងនៅទីក្រុងវ៉ាហ្សិនតុន។រដ្ឋាភិបាល
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា តែងបានជម្រុញឱ្យប្រទេសវៀតណាមខិតខំធ្វើឱ្យរីកចំរើន ផ្នែក
សិទ្ធិមនុស្ស ក៏ប៉ុន្តែមានការពង្រីកយ៉ាងឆាប់រហ័សនូវទំនាកទំនងគ្នាដែរ ដែលប្រទេស ទាំងពីរបាន
ស្វះស្វែង នៅចំពោះមុខការលេចត្រដែតនៃប្រទេសចិន។
នៅកណ្តាលកិច្ចសន្ទនាអំពីបញ្ហាសិទ្ធិមនុស្ស វៀតណាមបានចាប់ឃុំឃាំងអ្នកប្រតិបត្តិចលនា ហ្វាលុងហ្គុង ពីរនាក់ ដែលបានធ្វើសញ្ញាវិទ្យុផ្សាយទៅប្រទេសចិន។ក្នុងលិខិតរួមគ្នាជាមួយកិច្ច
សន្ទនានៅទីក្រុងវ៉ាហ្សិនតុន ក្រុមអង្គការសិទ្ធិមនុស្សដែលមានទាំងអ្នកយកការណ៍ គ្មានព្រំដែន បានជម្រុញឱ្យប្រទេសវៀតណាមដោះលែងអ្នកប្រឆំាង ដូចជាឈ្មោះ ង្វៀងតាន់ទ្រុង និង ង្វៀង វ៉ាន់លី។
លិខិតបានចែងថា វៀតណាមគួរតែភ័យខ្លាចបាត់បង់បរិយាកាសវិនិយោគទុនរបស់ខ្លួន តាមរយៈ
ការខ្វះសិទ្ធិ សេរីភាព។’’កិច្ចការជំនួញកាន់តែបានដឹងជ្រួតជ្រាបថា រកស៊ីនៅក្នុងប្រទេសដែលមាន
ការបង្រា្កប អាចនាំទៅរក ការគាប សង្កត់ហើយ នឹងឋិតនៅក្រោមសំពាធកាន់តែខ្លំាងឡើង ឆ្ពោះ
ទៅរកការដកយកវិនិយោគវិញ ពីប្រទេស ទាំងនោះ, ’’ លិខិតបានចែងយ៉ាងដូច្នោះ។
ពីគេហទំព័រ៖ វិទ្យុសំឡេងកម្ពុជាក្រោម
No comments:
Post a Comment
yes