សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 12, 2011

ឃុំខ្លួនជនជាតិជប៉ុន២នាក់ ក្នុងករណីជួញដូរគ្រឿងញៀនជាង ៨គីឡូក្រាម តាមក្រុមហ៊ុនដឹកជញ្ជូន

 បុរស​ជនជាតិ​ជប៉ុន​២​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បានជា​បន្តបន្ទាប់ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១១ ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ឆ្លងដែន ដោយមាន​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង ជា​អ្នក​ស៊ើបសួរ  

 សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ឈ្មោះ យ៉ាម៉ា​ដាក យូ​ស៊ី​ហ៊ី​តូ អាយុ​៤៩​ឆ្នាំ ចាប់ខ្លួនបាន​នៅ សណ្ឋាគារ ដាយ​មូ​ន​ផា​លែស កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ជាមួយនឹងថ្នាំញៀន ចំនួន​ ១​ខាំ និង​ម្នាក់ទៀត​ ឈ្មោះ អ៊ី​ម៉ូ​រ៉ា តា​កូ​កាន អាយុ ២៩​ឆ្នាំ ចាប់បាន​កាលពី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១១ ។​

 ប្រភពព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ឈ្មោះ​ តា​កូ​កាន ធ្លាប់​ផ្ញើ​គ្រឿងញៀន​ពី​ប្រទេស​កម្ពុជា​ទៅ​ជប៉ុន តាមរយៈ​ក្រុមហ៊ុន ដឹកជញ្ជូន Lane Houl Express ជាច្រើនលើក​ ប្រហែល​ជាជាង ៨​គីឡូក្រាម មកហើយ ក្រោយពី​ការសួរនាំ លោកស្រី សែម សក្តិ​កូ​ឡា ចៅក្រម​ស៊ើបសួរ បានសម្រេច​ឃុំខ្លួន ជនជាតិ​ជប៉ុន ទាំង​២​នាក់​នេះ




BY:CEN

No comments:

Post a Comment

yes