កំពង់ស្ពឺ ៖ ទារិកាមួយត្រូវបានជនមិនស្គាល់មុខ យកមកបោះចោលលើគំនរសំ ស្ថិតនៅ ជាប់របង ផ្សារកំពង់ស្ពឺផ្នែកខាងត្បូង ហើយត្រូវបានអ្នកប្រមូលសំរាម ប្រទះឃើញកាលពីព្រឹកថ្ងៃ៣០ ខែមីនា ឆ្នាំ២០១២នេះ បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
មន្ត្រីប៉ូលិសក្រុងច្បារមនបានប្រាប់ថា សាកសពទារិកានេះ ត្រូវបានអ្នកដើរប្រមូលសំរាមប្រទះឃើញ នៅម៉ោងប្រហែលជាង២រំលងអធ្រាត្រ ដោយជនមិនស្គាល់មុខយកមកបោះចោលក្នុងគំនរសំរាម ច្រកក្នុងថង់ខ្មៅមួយ បន្ទាប់ពីប្រទះឃើញសពទារិកាភ្លាម ក៏រាយការណ៍ដល់សមត្ថកិច្ច។
សាក្សីបានប្រាប់ឲ្យដឹងថា ទារិកានេះបើតាមការសន្និដ្ឋាន អាចមានអាយុប្រមាណជិតគ្រប់ខែ ប៉ុន្តែត្រូវម្តាយរបស់វាពន្លូតចោល ។ ប្រភពបនរថា សាកសពទារិកា ទំនងជាកើតនៅក្នុងមន្ទីរពេទ្យ ឯកជនម្តុំផ្សារកំពង់ស្ពឺ រួចត្រូវគេយកមកបោះចោលដោយគ្មាន កាអាឡោះអាល័យនោះឡើយ។
មន្ត្រីនគរបាលជំនាញបច្ចេកទេសនៃស្នងការខេត្តកំពង់ស្ពឺបានបញ្ជាក់ថា តាមការសន្និដ្ឋានសាកសពទារិកានេះ គ្រប់លក្ខណៈជាមនុស្ស ហើយប្រហែលត្រូវម្តាយរបស់វា ពន្លូតចោលព្រោះ គ្មានឪពុក ទទួលខុសត្រូវ ។ ប្រភពបានបន្តរថា ពាក់ព័ន្ធរឿងនេះសមត្ថកិច្ចជំនាញកំពង់ស្រាវជ្រាវបន្តដើម្បីរក មន្ទីរពេទ្យឬគ្លីនិកឯកជន ដែលអនុវត្តខុសវិជ្ជាជីវៈពេទ្យ៕
No comments:
Post a Comment
yes